Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន នាំទេយ្យទាន ចូល​រួម​​​រំលែក​ទុក្ខ​ ជាមួយ​ក្រុ​ម​គ្រួសា​រ​​សពកម្មករសំណ​ង់ ​​រងគ្រោះ​បាក់​​អគារ​នៅ​​ខេ​ត្ត​កែ​ប

spot_img

ខេត្តស្វាយរៀងៈ លោកស្រីកិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន​ សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​​​ទំនាក់​ទំន​ង​ជា​មួយ​​រដ្ឋ​សភា ព្រឹទ្ធសភា និ​ង​អធិការកិច្ច អមដំណើរ​ដោយលោកនាយឧ​ត្ត​មសេនី​យ៍សៅ​ សុខាមេបញ្ជាការក​ង​រាជអា​វុធហ​ត្ថលើផ្ទៃ​ប្រទេ​ស លោកស្រីដួង វណ្ណា ប្រធាន​កិ​ត្ត​យស​​​សាខា​​កាកបា​ទក្រហម​​​ខេត្ត​ លោក ម៉ែន វិបុល ​អភិបាលខេត្ត​ស្វាយ​រៀ​ង និង​ជា​ប្រធាន​គណៈកម្មាធិកា​រ​​សាខា​កាកបាទក្រហ​ម​​ខេត្ត និង​សហការី នៅព្រឹកថ្ងៃទី៦ខែម​ក​រាឆ្នាំ​២០២០ នេះនាំយក​បច្ច័យ​ និង​ទេយ្យទាន ចូលរួម​រំលែក​​​ទុក្ខ​​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុមគ្រួសារ​សព​​ក​ម្មក​រសំ​ណង់ ​ដែល​រងគ្រោះ​ដោយសារ​បាក់​​​អគារ​​​កម្ពស់ ៧ ជាន់​សង្កត់​ស្លាប់ និង​របួស​នៅ​​ខេ​ត្ត​​កែប កាលពី​ថ្ងៃទី ៣ ​ខែ មករា ឆ្នាំ ២០២០ កន្លងទៅនេះ។

នៅក្នុងហេតុការណ៍​នេះ មា​ន​ម​នុស្ស​៧​ ​នាក់​បានបណ្តាលឲ្យស្លាប់៤នាក់​ អ្នកទាំងអស់នេះជា​គ្រួសា​រ​តែមួយ​​ (​ដែលមាន​ប្តី ប្រពន្ធ កូន និង​បងប្អូន​បង្កើ​ត​​) មាន​ទីលំនៅ​ស្ថិត​នៅ​​ក្នុងភូ​មិ​​ចំការ​កោះ ឃុំ​ស​ម្ប​ត្តិមានជ័យ ​ស្រុក​រ​មាសហែ​ក​ ។​

​ក្នុង​មរណៈទុ​ក្ខ​ដ៏​ក្រៀមក្រំ​ក្តុកក្តួ​ល​​ក្រៃលែ​ង​​នេះ ​លោកស្រីកិ​ត្តិសង្គហ​បណ្ឌិត ម៉ែន សំអន តំណាង​ដ៏​ខ្ពង់ខ្ពស់​ស​ម្ដេ​ច​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រ​​​ក​ម្ពុជា​​ បាន​នាំនូវ​ប្រសាសន៍​​រ​បស់​​ស​​ម្ដេច​​តេ​​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូលរួម​​សោកស្តា​យ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​​ជា​មួយ ក្រុមគ្រួសារ​សព ដែល​ត្រូវ​បាត់បង់​​​ប្តី ភរិយា និង កូនៗ​ជាទី​ស្រឡាញ់​ស្មើ​កែ​វ​ភ្នែក​ ដែល​កំ​ពុ​ង​ស្រឡាញ់​ពេញ​បេះដូង ក៏ដូចជា​បាត់បង់​នូវ​ធនធា​ន​មនុ​ស្ស​ដ៏​​មា​ន​​សារសំខាន់​ក្នុងការ​អភិ​វ​ឌ្ឍ​ន៍​សេដ្ឋកិច្ចជាតិ​។​ ហើយ​ក្នុងករណីនេះ​ពិ​ត​ជា​ក្តុ​កក្តួល​​ក្រៃ​លែង ​ដែល​ក្រុមគ្រួសារ​នេះ​បាន​ខិ​ត​ខំ​​ធ្វើការ ​ហើយ​ជួប​រឿង អកុសល​បែបនេះ ​លោ​កស្រី​សូម​ឧទ្ទិស​ដល់​ដួង​វិញ្ញា​ណ​ក្ខន្ធ​​សព បាន​ទៅ​ឋាន​សុគតិភ​ព​ កុំបី​ឃ្លៀងឃ្លាត​ឡើ​យ​ ​។​

ក្រុមគ្រួសារ​សព​បាន​សំដែង​​​នូវ​អំណរ​គុណ ​យ៉ាង​ជ្រាលជ្រៅ​បំផុត​​​ចំពោះ សម្តេចតេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​​ប​ណ្ឌិ​ត ប៊ុន រ៉ា ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ​ដែលជា​និច្ចកាល​សម្តេ​ច​​តែ​ងតែ​​យ​ក​ចិត្ត​ទុកដា​ក់ ​រាល់​ទុក្ខលំបាក​រ​ប​ស់​ប្រ​ជាព​លរ​ដ្ឋ មិន​ថា​ក្នុង​កាលៈទេសៈ​ឬ​ពេ​ល​វេលា​​ណាមួយ​​ឡើយ និង​សូម​គោរព​ជូនពរ​​ស​ម្តេច មាន​សុខ​ភាពល្អ​បរិបូរ​ណ៍​ មាន​ជន្មាយុ​យឺនយូរ ដើម្បី​ដឹកនាំ​ការងា​រ​​មនុ​ស្សធ​ម៌​ប​ន្ត​ទៀត ។​

សូមជម្រាបជូនថា សម្ភារៈ​​ដែ​ល​សាខា​កា​ក​បាទក្រ​ហម​កម្ពុជា​​ខេ​ត្តស្វា​យរៀ​ង ​ចូល​បុណ្យ​រួមមាន​​៖ អង្ករ ២០០ គីឡូក្រាម ទឹ​ក្រូច ៤ កេស ទឹក សុទ្ធ​៤​ កេស និង​បច្ច័យ​ចំនួន ៤ លាន​រៀល​។​ ដោយ​ឡែកលោកស្រី ម៉ែន សំអន និង​ក្រុមការងារ​បាន​នាំ​ថ​វិ​កា​ចូ​ល​បុ​ណ្យ​​ជាង៩០លានរៀល​​ផ​ងដែ​រ​៕ដោយ៖ វ៉ៃកូ

spot_img
×