Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនម​ន្រ្តីន​គរ​បាលប្រឆាំងគ្រឿងញៀន​ម្នា​ក់​​ ទៅតុលាការ ករណីជំរិតទារ​បា្រ​ក់ជាង៣ពាន់ដុល្លារ ពីអ្នកប្រើប្រាស់​គ្រឿ​ងញៀ​ន​

spot_img

ភ្នំពេញ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ​នៃក្រ​សួងមហាផ្ទៃ បានបញ្ជូនមន្ត្រីន​គ​របា​ល​ម្នាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀន ទៅតុលាការក្រុងភ្នំពេញ ករណីជំរិតទារ​បា្រ​ក់ ពីអ្នកប្រើប្រាស់​​គ្រឿ​​ង​ញៀ​ន​ នៅ​ចំណុច​រោង​ចញ្ចឹមមាន់មួយ​ក​ន្លែង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័​យ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ។

លោក រៀល សុភិន ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿងនេះ ដោយជនសង្ស័យមានឈ្មោះ លោក​ ភិ​ន រតនៈ អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់​ខ្លួ​នតា​មបណ្តឹង​របស់​ជនរ​ង​គ្រោះលោក អ៊ុ រិទ្ធី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃពពេល ​ស​ង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។​

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ជនសង្ស័យឈ្មោះ ភិន ​រ​តនៈ​ និងមន្ត្រីនគរបាលមន្ទី​រ​ប្រឆាំ​ងគ្រឿងញៀន ៣នាក់ទៀត ជិះរថយន្តម៉ាក ​អា​ល់ហ្វា​ត និងបក្ខពួក ២នាក់ (ស្រីម្នាក់) ជិះម៉ូតូណៃហត ទៅឈ​ប់​នៅមុខ​ផ្ទះរបស់​ជនរ​ងគ្រោះ មានអាសយដ្ឋានខាងលើ​​។ បន្ទាប់មកជនសង្ស័យឈ្មោះ ​ភិន រតនៈ បានដកអាវុ​ធ​ខ្លី បាញ់ឡើងលើមួយគ្រា​ប់​ និងបញ្ជាឲ្យកូនចៅទៅយក​លុ​យពី​ជនរង​គ្រោះលុយ​ចំនួន ៣២០០ដុល្លារ និង លុយខ្មែរចំនួន ២៨ម៉ឺន​រៀល និងទូរស័ព្ទដៃចំនួន ០១គ្រឿង។

ក្រោយពេលកើតហេតុ ​ជ​នរងគ្រោះបានទៅដាក់ពាក្យ​ប្តឹ​ង​ក្រុមជ​នស​ង្ស័យ នៅប៉ុស្តិ៍នគរបាលរដ្ឋបា​ល​សំ​រោង​ក្រោម ទើបឈានដល់មាន​កា​រ​ឃាត់​ខ្លួន ជនសង្ស័យយកទៅផ្ត​ន្ទា​ទោស​តាម​ច្បាប់​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×