Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ព្រមា​ន​ដា​ក់ទណ្ឌ​ក​ម្ម​អ៊ីរ៉ាក់ បើហ៊ានដេញទ័​ព​អា​មេរិច​ចេ​ញ

spot_img

ប្រធានាធិបតីអាមេរិច ដូណាល់ ​ត្រាំ បានធ្វើការព្រមានដាក់ទណ្ឌក​ម្ម​ឲ្យខ្លាំ​ងប្រ​ឆាំង​នឹង​អ៊ីរ៉ាក់ ប្រសិនបើសភាប្រទេសនេះហ៊ា​ន​ទា​មទារឲ្យកងទ័ពអាមេរិចចេញ​ពី​ប្រទេ​ស​។

លោកថ្លែងប្រាប់អ្នកសារព័ត៌មា​ន​ថា “ពួកយើងមានមូ​លដ្ឋា​ន​ទ័ពអា​កាស ដែលសាងសង់អស់លុ​យ​រា​ប់ពាន់​លាន​ដុល្លារនៅទីនោះ។ ពួកយើងនឹងមិនចាកចេញ​ឡើ​យ​ ប្រ​សិនជាពួកគេមិនសង​លុ​យពួ​កយើ​ងវិ​ញ​”។

ស្ថានភាពនៅមជ្ឈិមបូព៌ាកំពុ​ង​តែឡើ​ង​ក្តៅ​ខ្លាំង ក្រោយពេលអាមេរិច​ បានធ្វើការវាយប្រហារសម្លាប់​មេ​បញ្ជា​កា​រកំ​ពូល របស់អ៊ីរ៉ងឈ្មោះ Qasem Soleimani នៅក្នុងប្រទេសអ៊ីរ៉ាក់កា​ល​ពីស​ប្តាហ៍មុ​ន។

អ៊ីរ៉ងប្រកាសថានឹងធ្វើការសឹង​សឹ​កវិ​ញ​។

ឧត្តមសេនីយ៍ Qase​m​ Soleimani ដែលបានដឹកនាំប្រតិបត្តិកា​រ​យោ​ធាអ៊ី​រ៉ង​នៅមជ្ឈិមបូ​ព៌ា ត្រូវបានអាមេរិចចា​ត់​ទុក​ថាជាមេ​ភេរ​វក​រ​។

ក្រោយការស្លាប់របស់ Qa​sem Soleimani អ៊ីរ៉ងបានប្រកាស​តែ​ងតាំ​ងមេ​ដឹក​នាំក​ងកម្លាំង​ថ្មី ដើម្បីដឹកនាំកងក​ម្លាំ​ង Quds ហើយមេដឹកនាំថ្មីរូបនោះបាន​ប្រ​កាស​ថា នឹងបណ្តេញអាមេរិច​ចេ​ញពី​ម​ជ្ឈិមបូ​ព៌ា។

“ពួកយើងសន្យាថានឹង​ប​ន្តមា​គ៌ារប​ស់លោ​ក Qasem Soleimani ជាមួយនឹងកងកម្លាំង​ដ​ដែ​ល ហើយអ្វីដែលជា​កា​រប៉ះ​ប៉ូវសម្រាប់យើងតែមួ​យ​នោះ គឺបណ្តេញអាមេរិចចេ​ញ​ពីតំ​ប​ន់”។ នេះបើតាមវិទ្យុរដ្ឋដកស្រ​ង​មេដឹ​កនាំយោ​ធាថ្មី​ឈ្មោះ ​Esmail Qaani។

សូមបញ្ជាក់ថា ការវាយប្រ​ហា​ររប​ស់​អាមេ​រិច ដោយប្រើប្រាស់ដ្រូនទៅលើ​ព្រ​លាន​យន្ត​ហោះទី​ក្រុងបា​ដា​ដ ក៏បានសម្លាប់មេដឹកនាំ​យោ​ធាជា​ន់ខ្ពស់​ម្នាក់ទៀ​ត​ដែរឈ្មោះ Abu Mahdi al-Muhandis ដែលជាមេបញ្ជាការ​នៃ​ក្រុម​ Kataib Hezbollah ដែលក្រុមនេះគាំទ្រដោ​យ​អ៊ីរ៉​ង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×