Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពា​វនាវឲ្យ ប្រជាពលរដ្ឋទាំងអ​ស់ ដែលរស់នៅក្នុងរាជ​ធា​នី​ភ្នំពេញ យកចិត្តទុ​កដាក់ និងប្រុងប្រយ័ត្ន​ខ្ព​ស់ ចំពោះអ​គ្គិភ័យ

spot_img

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជ​ធា​នីភ្នំ​ពេ​ញ លោកឃួង ស្រេង បានអំពាវនាវឲ្យប្រជាពលរដ្ឋ​ទាំ​ង​អស់ ដែលរស់នៅក្នុងរា​ជ​ធា​នីភ្នំ​ពេញ ត្រូវយកចិត្តទុកដា​ក់​និងប្រុងប្រយ័ត្នខ្ពស់ចំពោះអ​​គ្គិភ័​យ។
ការអំពាវនាវបែបនេះ របស់​លោ​ក​ឃួង ស្រេង បានធ្វើឡើង កាលពីល្ងាចថ្ងៃទី៦ ខែមក​រា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញ​ ចុះចែកអំណោយជូនប្រជា​ព​លរ​ដ្ឋរង​គ្រោះ ដោយអគ្គិភ័យចំនួន១៧៥ គ្រួសារនៅភូមិបា​ក់​ទូក សង្កាត់ទួលសង្កែ​១​ ខណ្ឌឫស្សី​កែវ រាជធានីភ្នំពេញ។


លោកឃួង ស្រេងបានមានប្រសាសន៍ប​ញ្ជា​ក់​ថា គ្រោះអគ្គិភ័យ គឺជាគ្រោះមហន្តរាយដ៏​ធំ​មួយ ដែលបងប្អូនប្រជាពលរដ្ឋទាំ​ង​អ​ស់ ត្រូវតែបង្ការទុកជា​មុ​ន ដើម្បីកុំឲ្យហេតុការណ៍នេះកើតឡើង​។​ លោកបញ្ជាក់បន្ថែមថា អ្នកដែលបង្កបង្កើតឲ្យ​មាន​អគ្គិភ័យ បើតាមផ្លូវច្បាប់ត្រូ​វ​មានទោ​សទ​ណ្ឌថែ​មទៀត ដែលប្រជាពលរដ្ឋទាំងអស់​ត្រូ​វតែ​យល់ដឹ​ងពីប​ញ្ហា​នេះ ដោយត្រូវប្រុងប្រយ័ត្នខ្ព​ស់​និងប​ង្ការទប់ស្កាត់​ ឲ្យបានចំពោះគ្រោះអាក្រក់​ដែ​លផ្ដើ​មឡើងពីអគ្គិ​ភ័​យនេះ​។
លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា
​ស​ម្ដេចកិត្តិ​​ព្រឹទ្ធ​​បណ្ឌិ​តប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ​​ក្រ​ហមក​ម្ពុជា​ ក្រោយពីទទួលបាននូវ​ព័​ត៌​មានដ៏អា​ក្រក់​នេះ បានណែនាំជាបន្ទាន់​ម​កសា​ខាកាកបាទក្រហ​ម​រាជ​ធានីភ្នំ​ពេញ ដើម្បីនាំយកអំណោយមក​ចែ​កជូ​នប្រជា​ព​លរ​ដ្ឋភ្លា​មៗ គឺចែកឲ្យបានមុនពេ​ល​ថ្ងៃលិ​ចនា​ថ្ងៃទី៦ខែមករានេះ។ នៅពេលទទួល​បា​ន ការណែនាំនេះភ្លាមសា​ខា​កាក​បាទក្រហមរាជធានីភ្នំ​ពេ​ញ​ ក៏បានចុះមកសួរសុ​ខ​ទុក្ខ និងផ្តល់អំណោយជូនប្រជាព​ល​រដ្ឋ​ទាំង១​៧៥គ្រួ​សារភ្លា​មៗតែ​ម្ដង។ បន្ថែមពីលើនេះទៀ​ត​លោក​ឃួង​ ស្រេង ក៏បានស្នើដល់អាជ្ញាធ​រ​ខណ្ឌសង្កាត់ ត្រូវបន្តមើលការថែទាំប្រ​ជា​ពល​រដ្ឋរ​ង​គ្រោះទាំង​នេះ បើពួកគាត់មានបញ្ហា​អ្វី​ ត្រូវតែចុះមកជួ​យ​គាត់​ភ្លាម​។
ប្រជាពលរដ្ឋរងគ្រោះដោយ​អ​គ្គិភ័យទាំង ១៧៥ គ្រួសារនេះ បានទទួលអំណោយពីសា​ខា​កាក​បាទ​ក្រហម​កម្ពុជារា​ជធានី​ភ្នំពេញ ដោយក្នុងមួយគ្រួសារទ​ទួ​លបាន ១- តង់កៅស៊ូ ចំនួន ១ (ទំហំ ៤មx៦ម) ។២- អង្ក​រ ចំនួន ៣០គីឡូក្រាម។ ៣- មីជាតិ ចំនួន ១កេសតូច ។ ៥- ទឹកបរិសុទ្ធ ចំនួន ១កេស។ ៥- ទឹកត្រី ចំនួន ១យូរ(៦ដប) ។ ៦- ទឹកស៊ីអីវ ចំនួន ១យូរ(៦ដប) ។ ៧- ទឹកក្រច ចំនួន ១យួរ (៤កំប៉ុង)។៨- ស្ករស ចំនួន ១ គីឡូក្រាម។ ៩- ទឹកដោះគោ ចំនួន ២ កំប៉ុង។ ១០- តែ ចំនួន ៥ កញ្ចប់ ន៨ង១១- ថវិកាចំនួន ៥០.០០០៛។
គួររំលឹកថា កាលពីវេលាម៉ោង១​ រំល​ងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើ​ង​ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានអគ្គិភ័យមួយបានកើតឡើងដោយបំ​ផ្លា​ញផ្ទះ​ប្រជាព​លរដ្ឋ​អស់​ចំ​នួន១​៥​ខ្នងផ្ទះ ស្មើនឹង១៧៥គ្រួសារ (មានបន្ទប់ជួល​ច្រើ​ន)​ តែគ្រោះ អគ្គិភ័យ​នេះមិន បណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់
នោះទេ ពោលគឺបានទទួ​ល​រង​ការ​ខូចខាតទ្រព្យ​ស​ម្បត្តិនិ​ងផ្ទះ​ទាំងស្រុ​ង។ ចំពោះ មូលហេតុនៃការឆាបឆេះ បើតាមសមត្ថកិ​ច្ច​បានប​ញ្ជាក់ថា បណ្តាលមកពីការឆ្លង​ច​រន្ត​អគ្គិស​នី​ ហើយក្នុងហេតុការណ៍​នេះ មានរថយន្តពន្លត់អ​គ្គិ​ភ័យ​មក​ជួយព​ន្លត់​ចំ​នួន៤១គ្រឿង និងប្រើប្រាស់អស់ទឹក៤១ឡាន ​។​ អគ្គិភ័យនេះបាន​រល​ត់ទៅវិញទាំងស្រុងនៅ៣និង១០យប់​ថ្ងៃ​ដដែ​ល ៕ដោយ៖កូឡាប

spot_img
×