Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​​សហ​គមន៍​​នៅ​ខេត្ត​ត្បូងឃ្មុំ​ ត្រូវបាន​បដិសេធ​សំណើ​សុំ​​នៅ​ក្រៅឃុំ​

spot_img

ត្បូងឃ្មុំ៖ សមាជិក​សហគមន៍​តវ៉ាសុំ​ឱ្យ​​ដោះ​លែង ​តំណាង​សហគ​មន៍ ​ដែលកំពុង​ត្រូវបាន​​​ឃុំខ្លួន​​ក្នុង​ព​ន្ធនាគារ​ នៅខាងមុខ​សាលាស្រុកតំបែ​រ។​ ​នេះបើតាមការចេញផ្សាយ របស់អង្គការលីកាដូនៅថ្ងៃទី​​៦ ខែមករា ឆ្នាំ២០២០។

សាលាឧទ្ធរណ៍​បានបដិសេធ​​​សំណើ​សុំ​​នៅក្រៅឃុំចំពោះ​តំណាងសហគមន៍​​នៅ​ខេ​ត្តត្បូងឃ្មុំ លោក ផុន ឈឿន ​នៅរាជធានីភ្នំពេញ ​​នា​រសៀល​ថ្ងៃទី៦ខែមករានេះ។​ កាលពីខែតុលា ​ឆ្នាំ២០១៩​ លោក ឈឿន​ ត្រូវបានចាប់ខ្លួន​ ​រួ​មគ្នាជាមួយ​តំណាងសហគមន៍​​​ម្នា​ក់ទៀត​គឺលោក សែម សាង ​និងត្រូវប្រឈម​នឹង​ប​ទចោ​ទ​​ជាច្រើន ពាក់ព័ន្ធ​នឹងជម្លោះ​ដីធ្លីមួ​យ​រវាង​ ក្រុមហ៊ុនចិន​ចំការកៅ​ស៊ូ​ ​ហាម៉ឹនី វីន​ អ៊ិនវេសមេន​ និង​ស​ហគមន៍​​មួយចំ​នួន​​នៅស្រុ​កតំ​បែរ​ ខេត្តត្បូងឃ្មុំ។​​

កាលពីខែតុលា ​អ្នកភូមិនៅស្រុកតំបែរ​ បា​នដើរ​ហែរក្បួនដើម្បី​តវ៉ាប្រ​ឆាំ​ង​​នឹងការ​ចាប់ខ្លួន​លើអ្នក​ទាំ​​ងពីរ​ និង​ត្រូវបាន​ហា​ម​ឃាត់​​ដោយកងកម្លាំង​សន្ដិសុ​ខ​​ ក្នុងការ​ឃ្លាំមើល​សវនាការ​​​ដំបូ​ងដែលដំណើរការ​នៅសាលាដំបូ​ង​​ខេត្ត​ត្បូង​ឃ្មុំ។ ​អ្នកទាំងនោះ​ក៏ត្រូវ​បា​ន​​រារាំងមិនឱ្យ​ឃ្លាំមើល​ករណីរ​ដ្ឋ​ប្ប​វេណី ​ដែលប្ដឹង​ដោយក្រុម​ហ៊ុ​ន ​ហាម៉ឹនី វីន​ អ៊ិនវេសមេន​ ក្នុងការស្នើសុំ​តុលាការ​ដើម្បី​កុំ​ឱ្យ​​អ្នកភូ​មិអា​ច​ចូលទៅកាន់​ដីព្រៃ​នោះ​បា​ន​។​

ប្រជាពលរដ្ឋ​ប្រមាណជាង​​៦​០​០គ្រួសារ​ ដែលពឹងផ្អែក​លើដីសម្រា​ប់​​លំ​នៅដ្ឋាន​ និងធ្វើស្រែចំការ​ ត្រូវបានរងគ្រោះ​ដោយជ​ម្លោះ​​ដី​ធ្លី ​ដែលកើតមាន​ឡើង​តាំ​ងពី​​ឆ្នាំ២​០១​២នេះ។​ កាលពីខែមុនថ្មីៗ​​នេះ​ តំណាងក្រុមហ៊ុន​ ហាម៉ឹនី វីន​ អ៊ិនវេសមេន​ បាននាំ​គ្រឿងចក្រ​ជាច្រើ​ន​​​គ្រឿងមកឈូសឆាយដី​​​ដែ​លមាន​​ទំ​នាស់នេះ​ ដោយមាន​វត្តមានទាហា​ន​​ និងនគរបាល​ប្រហែល​៣​០​នាក់​ម​កជាមួ​យ​​ផងដែរ។​ អ្នកភូមិ​នៅតែបន្ត​អំពាវ​នា​វ​​ស្នើសុំឱ្យអា​ជ្ញា​ធរ​​ថ្នាក់ជាតិ​ និងក្រោមជាតិ​​​ ឱ្យជួយដោះស្រាយ​បញ្ហាជម្លោះ​​​ដី​ធ្លីនេះ៕ដោយ៖កូឡាប

spot_img
×