Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទ​រខួ​បអ​នុស្សា​វរី​យ៍លើក ទី ៤១ នៃថ្ងៃជ័យជំនះ ៧ មករា

spot_img

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ គឺទិវាជ័យជម្នះ ៧មករា លើកទី៤១ ជាតិ និងប្រជាជនកម្ពុជាទាំងមូល រៀបចំប្រារព្ធទិវាជ័យជ​ម្នះ​នៅទូទាំ​ងប្រ​ទេ​ស និងមានមិទ្ទីងធំ មានមនុស្សរាប់ម៉ឺននាក់ ចូលរួមអ​បអរ​សាទ​រនៅមជ្ឈ​មណ្ឌ​លកោះ​ពេជ្រ ដើម្បីរំលឹកពីការរស់ឡើងវិញនៃ​ជា​តិក​ម្ពុជា និងការរស់រានមា​ន​ជីវិត​រប​ស់ប្រជា​ជន​ក​ម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងសារលើហ្វេសប៊ុកផ្លូវការថា ថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២០នេះ គឺជាខួប ៤១ឆ្នាំដែលប្រទេសកម្ពុជាត្រូ​វ​បាន​សង្រ្គោះ​ ចេញផុតពីរបបកម្ពុជាប្រជាធិប​តេ​យ្យ​ ឬហៅថារបបប្រល័យពូជសាសន៍​ខ្មែ​រក្រ​ហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវា​ល​ពិឃាត​ដ៏ខ្មៅង​ងឹ​ត ដែលមានរយៈពេល ៣ឆ្នាំ ​៨ខែ និង ២០ថ្ងៃ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា របប​ព្រៃផ្សៃ​នេះ​ គឺបានធ្វើអោយជីវិតមនុស្សរាប់លា​ន​នាក់ ត្រូវបានបាត់បង់ជីវិត​ ​ហើយប្រទេសជាតិវិនាសអន្ត​រា​យយ៉ា​ងធ្ង​ន់ធ្ងរ​បំ​ផុត។

កាលពី៤១ ឆ្នាំមុន ជាតិនិង​ប្រ​ជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដ​ង្ហើ​មច​ង្រឹ​ត រង់ចាំតែថ្ងៃស្លាប់មក​ដ​ល់តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេសចេ​ញ​ផុត​ពីរ​បបឃោ​រឃៅ​ព្រៃផ្សៃ​មួយ​នេះ​ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមា​ន​មុខ​មា​ត់ថ្មី តាមរយៈការអភិវឌ្ឍន៍ រីកចម្រើន​ និងបានសាងកិត្យានុភា​ព​លើឆា​កអន្តរ​ជាតិ​សារ​ជាថ្មី​ផង​ដែរ។

ក្នុងខួបអនុស្សាវរីយ៍លើកទី​៤​១ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅ​បេះ​ដូង​មនុ​ស្សគ្រ​ប់រូ​ប​ៗ និងសូមស្មារតី ៧ ម​ក​រា ជានិមិត្តរូបនៃសាមគ្គី​ជា​តិ​ និ​ង មហាគ្រួសារខ្មែរស្ថិតនៅ​ជា​អម​តៈក្រោមម្លប់សុខសន្តិភាពជា​និ​ច្ចនិ​រន្តរ៍។ អរគុ​ណសន្តិ​ភាព៕ ដោយ៖កូឡាប

spot_img
×