Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអង្គារ ទី០៧ ​ខែមករា​ ឆ្នាំ​២០២០​

spot_img

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​តែង​ទទួលរង​ផលប៉ះពាល់​ចូល​ខ្លះៗ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​ក្នុង​ពេលនេះ​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការរស់នៅ​មានតែ​ភាព​ប្រទាំង​ប្រទើស​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

ឆ្នាំឆ្លូវ

​រាសី​ល្អជា​មធ្យម​។​នៅ​ថ្ងៃ នេះ​បុរស​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​ឧបសគ្គ​ចំពោះមុខ​ច្រើន ប៉ុន្តែ​សម្រាប់​ស្ត្រី​មិន​ថ្វី​ទេពី​ព្រោះថា​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​មួយចំនួន​ផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​ទៅ​ពឹងពាក់​អ្នកដទៃ​នាំ​គេ​មាក់ងាយ​។

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​ការបាក់​បែក​ក៏​ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំខាល

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​នោះទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។​ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ហើយ​ត្រូវ​បំបាត់​ភាព​រឹងរូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។​ការធ្វើដំណើរ​ទៅ​ទិសអាគ្នេយ៍​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕

ឆ្នាំរោង

រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យ​ទទួលផល​លំបាក​អ្វីមួយ​កើតឡើង​។​លោកអ្នក​អាច​សម្រុក​ការងារ​នៅពេលនេះ​ទើប​ប្រសើរ​ពីព្រោះ​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នេះ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំម្សាញ់

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​គប្បី​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​បញ្ហា​ដែលជា​គ្រោះអាក្រក់​សោះ​អាច​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​មួយ​ហើយ​មួយទៀត​ដែល​ជះឥទ្ធិពល​អាក្រក់​នៅ​គ្រា​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​មិន​ថា​តូច​ឬ​ធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំមមី

រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារអ្វីតែងមិនឆ្លើយតបដូចគាប់បំណងទេគឺមានការខកចិត្តច្រើនជាង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។

រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕

​ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​គាប់ប្រសើរ​ទេ ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ឃើញថា​មិន​អំណោយផល​ល្អ​ទេ ដូចនេះ​បើ​ចង់​ពន្យា​ពេល​ក៏​ជាការ​ប្រសើរ​ដែរ​។​ក្រៅពីនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុម​នុស្ស​ភេទ​ផ្ទុយគ្នា​បង្កើតជា​បញ្ហា​ទៅ​ថ្ងៃ​ខាងមុខ​។​នៅក្នុង​ផ្ទះសម្បែង​វិញ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ការយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ប្រាក់​បង្វិល​ដើមទុន​ក៏​ជួប​បញ្ហាលំបាក​ច្រើន​ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ឃើញថា​មាន​ច្រើនជាង​សព្វមួយដង​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

ឆ្នាំច

​រាសី​ល្អជា​មធ្យម​។​នៅ​ក្នុងនេះ​លោកអ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ដោយសារ​ភាគច្រើន​កើតមក​ពី​គំនិត​និង​ការប្រព្រឹត្តិ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ជួប​រឿង​រាវ​យាយី​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំកុរ

​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ការប្រកប​ការងារ​ងាយ​ទទួលផល​ឆ្លើយតប​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​,​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈានទៅ​មុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំ​លោ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

spot_img
×