Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​សំណង់​កម្ពស់​៦​ជាន់ ត្រូវ​តុលា​ការចេញ​ដីកាឃុំខ្លួន​ហើយ​

spot_img

​កែប ៖ ម្ចាស់​សំណង់​អគារ​កម្ពស់​៦​ជាន់ ២​នាក់​ប្តី​ប្រពន្ធ ដែល​បាន​បាក់ស្រុត បណ្តាល​ឲ្យ​មាន​កម្មករ​ស្លាប់ និង​រងរបួស​ជាច្រើន ត្ត្រូ​វ​បាន​តុលាការខេត្ត​កែប​ឃុំខ្លួន​ហើយ នៅ​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ម្ចាស់​សំណង់​អគារ​ខាងលើ ដោយ​អនុវត្តតាម​បទ បញ្ជា​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​ប​ណ្តិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ស​ម្រ​ម​សម្រួល​ដោយ​ព្រះរាជអាជ្ញា នៃ​សាលាដំបូង​ខេត្ត​កែប​។​

​លោកស្នងការ​ខេត្ត​មានប្រសាសន៍​បន្តថា ម្ចាស់​សំណង់​ឈ្មោះ ឯក សារុន (​ប្តី​) និង​ឈ្មោះ ឈី​វ សុធី (​ប្រពន្ធ​) មាន​លំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​បច្ចុប្បន្ន​ម្ចាស់​សំណង់​៦​ជាន់ ដែល​បាក់ស្រុត​ខាងលើ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ហើយ​តុលាការ​បានចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​។​

​រដ្ឋបាលខេត្ត​កែប​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ នៃ​អគារ​បាក់​រលំ​សរុប​ចំនួន​៥៩​នាក់ ក្នុងនោះ​បាត់បង់​ជីវិត​មាន​ចំនួន​៣៦​នាក់​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ឧបត្ថម្ភ​ថវិកា​ភ្លាមៗ​ដល់​ជនរងគ្រោះ និង​អ្នករងរបួស នៅក្នុង​ករណី​បាក់​រលំ​អគារ នៅ​ខេត្ត​កែប ដោយ​សព​ជនរងគ្រោះ​ម្នាក់ៗ ទទួលបាន​៥​ម៉ឺន​ដុល្លារ និង​បន្ថែម​១០​លាន​រៀល សម្រាប់​ពិធី​បុណ្យសព និង​អ្នករងរបួស​ម្នាក់ៗ ទទួលបាន​ថវិកា​១​ម៉ឺន​ដុល្លារ​៕​ដោយ​៖​កូ​ឡាប​

spot_img
×