Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១ បញ្ចប់​ដោយ​ជោគជ័យ​

spot_img

​កែប​៖ ការប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១ ឆ្នាំ​២០២០ ត្រូវបាន​បញ្ចប់​ថោ​យ​ជោគជ័យ បន្ទាប់ពី​ប្រណាំង​អស់​រយ​:​ពេល​៣​ថ្ងៃ​លើ​ចម្ងាយ​ផ្លូវ​សរុប​៤៥៤.៦​គីឡូម៉ែត្រ​ពី​ខេត្តកោះកុង ព្រះសីហនុ កំពត និង​កែប​។​

​នៅក្នុង​កម្មវិធី​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ល្ងាច​ថ្ងៃទី​៦ មករា នៅ​ខេត្ត​កែប​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតី​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​, ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​, លោក Bruno Bodard អគ្គ​នាយ​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​ពិភពលោក រួមទាំង​មន្ត្រី​គណៈកម្មការ​បច្ចេក​ទេស​មកពី​សហព័ន្ធ​កីឡា​ប្រណាំង​កង់​អន្ដរជាតិ UCI​។​

​ចំពោះ​លទ្ធផល​ជ័យលាភី​សរុប​ពិន្ទុ​នៃ​ការប្រកួត​រយៈពេល​៣​ថ្ងៃ រួមមាន​៖ ជ័យលាភី​លេខ​១ បាន​គ្រប់គ្រង​ដោយ​កីឡាករ​ឡាវ Phounsavath Ariya មកពី​ក្លឹប Laos Cycling Team, លេខ​២ កីឡាករ​ម៉ាឡេស៊ី Hohd Zariff Muhmad Nur Aiman មកពី​ក្លឹប Team Sapura Cycling, លេខ​៣ កីឡាករ​ហុងកុង Fung Ka Hoo មកពី​ក្លឹប HKSI Pro Cycling Team​។​

​ចំពោះ​លទ្ធផល​ប្រកួត​ដំណាក់កាល​ទី​៣ ចេញ​ដំ​ភ្នំ​បូកគោ​ដល់​មុខ​សាលាខេត្ត​កែប និង​ជិះ​ជុំវិញ​ក្រុងកែប​៥​ជុំ គឺ​លេខ​១ កីឡាករ​ហ្វីលីពីន Quita Ronnilan មកពី​ក្លឹប Go For Gold Philippines, លេខ​២ កីឡាករ​ហុងកុង Lau Wan Yan Vincent មកពី​ក្លឹប HKSI Pro Cycling Team, លេខ​៣ កីឡាករ​ម៉ាឡេស៊ី Zakaria Akmai Hakim មកពី​ក្លឹប Team Sapura Cycling ស្រប​ពេលដែល​កីឡាករ​ធ្វើ​បានល្អ​ជាងគេ ក្នុង​រយៈពេល​៣​ថ្ងៃ រួមមាន​៖​កីឡាករ​ក្មេង​ល្អ​ជាងគេ កីឡាករ​ម៉ាឡេស៊ី Rosli Muhammad Nurfitri Ammar ទទួលបាន​ជ័យលាភី​អាវ​ពណ៌​ស​, កីឡាករ​ប្រណាំង​ជែង​ល្អ​ជាងគេ បាន​ទៅ​កីឡាករ​ម៉ាឡេស៊ី Mohd Zariff Muhamad Nur Aiman ទទួលបាន​ជ័យលាភី​អាវ​ពណ៌​បៃតង​, កីឡាករ​ប្រណាំង​ឡើង​ភ្នំ​ល្អ​ជាងគេ កីឡាករ​ហុងកុង Choy Hiu Fung ទទួលបាន​ជយលាភី​អាវ​ក្រហម​, កីឡាករ​ធ្វើ​បានល្អ​ជាងគេ ទាំង​ជែង និង​ឡើង​ភ្នំ បាន​ទៅ​កីឡាករ​ហុងកុង Phounsavath Ariya ទទួល​បានជា​ជ័យលាភី​អាវ​ពណ៌​លឿង​៕ ដោយ​៖​កូ​ឡាប​

spot_img
×