Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​ភ្នាល់​ហ្គេម​ខុសច្បាប់ ចំនួន​០៤​ទីតាំង ឃាត់ខ្លួន​មនុស្ស ៥៦​នាក់ ទូរ​បាញ់​ត្រី ១៥​តុ ស្លុត​ម៉ាស៊ីន ៦០ លុយ​២​ម៉ឺន​ដុល្លារ​

spot_img

​ព្រះសីហនុ​៖ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ភ្នាល់​ហ្គេម​ខុសច្បាប់​ជា​បន្ដបន្ទាប់​ចំនួន​០៤​ទីតាំង ឃាត់ខ្លួន​មនុស្ស ៥៦​នាក់ ក្នុងនោះ​ជនជាតិ​ចិន ៣៦​នាក់ ទូរ​បាញ់​ត្រី ១៥​តុ ស្លុត​ម៉ាស៊ីន ៦០​ទូ លុយ​ដុល្លារ ១៨.៩៣៨$ លុយ​ខ្មែរ ២.៨៣០.០០០៛ ម៉ូតូ ០៣​គ្រឿង​។

​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា នៅវេលា​ម៉ោង​២០ និង​៣០​នាទី ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២០ ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ភ្នាល់​ហ្គេម​ខុសច្បាប់​ជា​បន្ដបន្ទាប់​ចំនួន​០៤​ទីតាំង ស្ថិតក្នុង​ភូមិសាស្ដ្រ​សង្កាត់​លេខ​៣ ក្រុង​/​ខេត្ដ​ព្រះសីហនុ ។​

-​ទីតាំង​ទី​១ មណ្ឌល​កំសាន្ដ​តា​ចុង​ហ័​រ នៅ​ភូមិ​១ សង្កាត់​លេខ​៣ អ្នកកាន់កាប់​ទីកន្លែង​ឈ្មោះ NENG CHUN PING ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជនជាតិ​ចិន យើង​ពិនិត្យឃើញ​មាន​៖

​តុ​ល្បែង​បាញ់​ត្រី ចំនួន​០៦​តុ ស្លុត​ម៉ាស៊ីន ចំនួន ៣០​ទូ អ្នកលេង​ចំនួន ១៧​នាក់ (​ស្រីៈ​០១) ជា​ជន​ជាតិចិន បុគ្គលិក ០៦​នាក់​(​ស្រីៈ​០៤) លុយ ១០,៨១៣$ លុយ​ខ្មែរ ២,០៤៣,០០០​រ (​របស់​ម្ចាស់​ទីតាំង​) លុយ​៥៩$ លុយ​ខ្មែរ ២១៥០០​រ (​ជា​របស់​ភ្ញៀវ​) ទូរស័ព្ទ ១៣​គ្រឿង (​ជា​របស់​ភ្ញៀវ​) និង​ម៉ូតូ ០៣​គ្រឿង សៀវភៅបញ្ជី ០៥​ក្បាល និង​ឯកសារ​មួយចំនួន កាត​បញ្ចូល​ប៉ុង​ហ្គេម​មួយចំនួនធំ ។​

-​ទីតាំង​ទី​២ នៅវេលា​ម៉ោង ០០ និង​១០​នាទី ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០ យីហោ​ហ្គេម​កំសាន្ដ​តា​កវិន​ផៃ ស្ថិតក្នុង​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៣ មាន​អ្នកកាន់កាប់​ទីតាំង​ឈ្មោះ MENG YAO PENG ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន ពិនិត្យឃើញ​មាន​៖
​តុ​ហ្គេម​បាញ់​ត្រី ០២​តុ ទូ​ហ្គេម​នាគ ០៨​ទូ ទូ​ប៉ម ០៣​ទូ ទូ​ហ្គេម​វ៉ៃ​គ្នា ០១​ទូ សៀវភៅបញ្ជី ០៨​ក្បាល ភ្ញៀវ ០៤​នាក់ (​ទូរស័ព្ទ​០៥​គ្រឿង​) បុគ្គលិក ០២​នាក់​(​ស្រីៈ​០១) ទូរស័ព្ទ ០១​គ្រឿង លុយ ១៤៧៨$ លុយ ៤០០០០​រ កាក់ ៧០០​កាក់ ។​

-​ទីតាំង​ទី​៣ គ្មាន​ស្លាក​យីហោ ស្ថិតក្នុង​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៣ គ្រប់គ្រង​ដោយ​ឈ្មោះ XU YI BIAO ភេទ​ប្រុស អាយុ ២១​ឆ្នាំ​
​យើង​ពិនិត្យឃើញ​មាន ទូ​ហ្គេម​ត្រី ០២​ទូ ទូ​ហ្គេម​សត្វ​ចំនួន ០៨​ទូ ទូ​ហ្គេម​វ៉ៃ​គ្នា​ចំនួន ០១​ទូ កាក់​ចំនួន​៦០០​កាក់ ឃាត់ខ្លួន ០១​នាក់ ។​

-​ទីតាំង​ទី​៤ យីហោ​កាស៊ីណូ ហៃ​ទុន​វ៉ាន ស្ថិតក្នុង​ក្រុម​២ ភូមិ​១ សង្កាត់​៣ គ្រប់គ្រង​ដោយ​ឈ្មោះ អ៊ឹង គ័ង ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ ពិនិត្យឃើញ​មាន លុយ ៣២៦៩$ (​ដក​ពី​កាស៊ីណូ​) លុយ ៣៣៧៨$(​ដក​ពី​អ្នកលេង​) ទូរស័ព្ទដៃ​ចំនួន​២២​គ្រឿង តុ​ហ្គេម​បាញ់​ត្រី ០៥​គ្រឿង ម៉ាស៊ីន​ស្លុត ១៨​ទូ ទូ​ចាក់​សេះ ០៤​ទូ ទូ​ចាប់​តុក្កតា ០១​ទូ ឃាត់ខ្លួន​ថៅកែ និង​បុគ្គលិក ០៤​នាក់ ឃាត់ខ្លួន​អ្នកលេង ២៣​នាក់ ។​

​សរុប​ទាំង​០៤ ទីតាំង​ខាងលើ​យើង​ពិនិត្យឃើញ​មាន​៖ ឃាត់ខ្លួន​មនុស្ស ៥៦(​ស្រី​០៦​នាក់​) ខ្មែរ ២០​នាក់​(​ស្រី​០៥) ជនជាតិ​ចិន ៣៦​នាក់​(​ស្រី​០១) ទូរ​បាញ់​ត្រី ១៥​តុ ស្លុត​ម៉ាស៊ីន ៦០​ទូ លុយ​ដុល្លារ ១៨.៩៣៨$ លុយ​ខ្មែរ ២.៨៣០.០០០៛ ម៉ូតូ ០៣​គ្រឿង ទូរស័ព្ទដៃ ៣៩​គ្រឿង សៀវភៅបញ្ជី ០៥​ក្បាល និង​ឯកសារ​មួយចំនួន កាក់​ហ្គេម ១៣០០​កាក់ កា​តប​ញ្ជូ​ល​ប៉ុង​លេង​ហ្គេម មួយចំនួនធំ ។​

​ជនសង្ស័យ​ខាងលើ​បាន​នាំមក កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី រីឯ​ទូ​ហ្គេម​បាញ់​ត្រី និង​ស្លុត​ម៉ាស៊ីន លោក​ព្រះរាជអាជ្ញារង បាន​ឯកភាព​ឲ្យ​រក្សាទុក​ក្នុង​ទីតាំង ដែល​បាន​ពិនិត្យ​ជាក់ស្ដែង ដើម្បី​មាន​ចំណាត់​ការបន្ដ នៅពេល​ក្រោយ​ទៀត ៕​ដោយ​៖​កូ​ឡាប​

spot_img
×