Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងក​ងរា​ជអា​វុធ​ហត្ថស្រុ​កកែ​វសីមា ឃាត់ខ្លួនមនុស្ស៤នាក់បញ្ជូន​ទៅ​តុ​លាការ ទាក់ទិនបទល្មើសព្រៃ​ឈើ​

spot_img

ខេត្តមណ្ឌលគិរី៖ ជើងខ្លាំងជួញដូរឈើយ៉ាងសកម្មនៅ​ស្រុ​កកែ​វសី​មា ត្រូវបានកម្លាំងកងរាជអា​វុ​ធហត្ថ ឃាត់ខ្លួនមនុស្ស៤នាក់់​ ​រួមនិងរថយន្ត១​គ្រឿ​ង កាលពីវេលាម៉ោង ៩ ​និង៣០នាទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិអូររ​ណា​ ឃុំស្រែ​ខ្ទុម​ ស្រុកកែវសីមា។

លោក​ ប៉ៃ លិន មេបញ្ជាការកងកម្លាំងរាជអាវុ​ធ​ហត្ថ​ស្រុក​កែវ​សីមា បានឱ្យដឹងថា កម្លាំងអាវុធហត្ថស្រុក ​និងអា​វុធហ​ត្ថ​ខេត្ត សរុបចំនួន១០នាក់ ​និ​ងរថ​យ​ន្ដ០​៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ រស់​ ដាវី បានឃាត់រថយន្តមុខសញ្ញា​ចា​ស់​ ​ដឹកឈើយ៉ាងសកម្មបា​ន​១​គ្រឿ​ង ម៉ាក់សាំយ៉ុង ពណ៌ទឹកប្រាក់ រួមនិងជនសង្ស័យ០៤​នា​ក់​។

ចំពោះវត្ថុតាងរួមមាន៖ ម៉ាស៊ីនត្រង់តឺន័រចំនួន០២​គ្រឿ​ង ​និ​ងម៉ាស៊ីនត្រើយឈើ០​១​គ្រឿង។​

បច្ចុប្បន្ន វត្ថុតាងទាក់ទិន​ប​ទល្មើ​សខា​ង​លើនេះ ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុកនៅ​មូ​លដ្ឋា​នអា​វុធហ​ត្ថ​ស្រុក​កែវ​សីមា។ ចំណែកជនសង្ស័យទាំង៤​​នាក់ បានបញ្ជូនខ្លួនទៅសួរនាំនៅទីប​ញ្ជា​ការ​ក​ងរា​ជអាវុ​ធហ​ត្ថខេ​ត្តម​ណ្ឌ​លគិ​រី ដើម្បីចាត់ការបន្តតា​ម​នីតិ​វិ​ធីច្បា​ប់​៕ដោយ៖ដែនសីមា

spot_img
×