Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ស្វាយ​រៀងប្រា​រ​ព្ធមិទ្ទីងរំលឹកខួបអនុស្សាវរីយ៍​លើ​ក​ទី៤១ ទិវាជ័យជម្នះ ៧មករា

spot_img

ខេត្តស្វាយរៀងៈ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី​ ​ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀ​ង​ និង​លោក​ស្រី នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តស្វាយរៀ​ង​ បានរៀបចំពិ​ធីមិទ្ទីងរំលឹកខួបអនុស្សាវរីយ៍លើ​ក​ទី​៤១ នៃទិវាជ័យជម្នះ ៧ម​ករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) ដែលពិធីនេះបានប្រព្រឹត្តទៅ​នៅ​បរិ​វេណសា​លាខេ​ត្ត ស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមាន​ ​លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សា​ខេ​ត្ត​ អភិ​បាល​រងខេត្ត លោក លោកស្រីនាយក ​នាយករ​ងរ​ដ្ឋ​បាល​សាលាខេ​ត្ត លោកឧត្ដមសេនីយ៍មេបញ្ជាកា​រ​កង​ក​ម្លាំង​ទាំងបី ប្រធាន អនុប្រធា​ន​មន្ទីរ-អង្គភាពនានាជុំ​វិ​ញ​ខេត្ត នាយកទីចាត់​កា​រ/អង្គភាព និងមន្ត្រីរាជការសាលា​ខេ​ត្ត អាជ្ញាធរក្រុងស្វា​យ​រៀ​ង មន្ត្រីរាជការនៅទូ​ទាំ​ងខេត្ត កងកម្លាំងប្រដាប់អា​វុ​ធគ្រ​ប់ប្រ​ភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន នៃសហភាពសហព័​ន្ធ​យុវជ​នកម្ពុ​ជា​ខេត្ត យុវជនកាយ​ឫទ្ធិ យុវជនកាកបា​ទ​ក្រហម​ក​ម្ពុជា និវត្តន៍ជន និងបងប្អូន​ប្រ​ជាជា​ពល​រដ្ឋ​ សរុបប្រមាណជា​ង​៤.០០០នាក់ ។

ក្នុងឱកាសនោះ លោកម៉ែន វិបុល អភិបាលខេត្តបានអាន​សុ​ន្ទរ​កថា របស់សម្ដេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រ​កម្ពុ​ជា និងជាប្រធានគណបក្សប្រ​ជា​ជ​នកម្ពុជា ប្រកបដោយអត្ថ​ន័​យ​ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ​ក្នុ​ងពិ​ធីមិទ្ទីងរំលឹកខួបអនុស្សាវរី​យ៍​លើក​ទី៤០ នៃទិវាជ័យជម្នះ ៧មករា លោកអភិបា​ល​ខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត​ ​បានចែកអំណោយជូនដល់​និ​វត្ត​ន៍ជន ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល និ​ង​ឃីតម្នា​ក់១​កញ្ច​ប់។

អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំ​ង​មហា​សាម​គ្គី​ជាតិ ក្រោមការដឹកនាំរ​ប​ស់សម្ដេ​ចអគ្គ​មហាធ​ម្ម​ពោធិសា​ល​ ជា ស៊ីម សម្ដេចអគ្គមហាពញាច​ក្រី​ ហេង សំរិន និងសម្ដេចអគ្គមហា​សេ​នាប​តីប​តីតេ​ជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំង​មូ​ល​ ត្រូវបានរំដោះឲ្យ​រួ​ចចា​កផុត​ពីរ​បបក​ម្ពុជា​ប្រ​ជាធិ​ប​តេយ្យ ប្រល័យពូជសាសន៍រប​ស់​ពួ​ក ប៉ុល ពត ដ៏សាហាវយ​ង់ឃ្នង​ ​និងបាននាំមកនូ​វ​សុខស​ន្តិ​ភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅ​ថ្ងៃ​ទី០​៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែកខេត្តស្វាយរៀង ​ត្រូ​វបា​នរំដោះ​នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជ​ន​កម្ពុ​ជាទូ​ទាំង​ប្រទេ​ស ចាត់ទុកជាថ្ងៃកំណើ​ត​លើក​ទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបា​ន​ ​ហើយបច្ចុប្បន្ននេះសន្តិភាព​ជា​ឱកា​សពេ​ជ្រ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែ​រ​បាន​ជួបជុំ​គ្នាស​ប្បាយ​រីក​រា​យ និងមានការអភិវឌ្ឍន៍ដូ​ច​ដែល​យើង​ឃើ​ញផ្ទា​ល់​ភ្នែក​ នៅខេត្ត​ស្វាយ​រៀង យើងត្រូវរួមគ្នាថែ​រ​ក្សាសន្តិ​ភាព​ដើម្បី​ពន្លឿ​នវ​ឌ្ឍន​ភា​ព នៃការអភិវឌ្ឍប្រទេស​ ​ឲ្យបានខ្លាំងក្លា​ថែ​ម​ទៀត ស្របតាមផែនការយុ​ទ្ធ​សាស្ត្រ​អ​ភិវ​ឌ្ឍជា​តិរប​ស់រា​ជ​រដ្ឋា​ភិ​បា​ល៕ដោយ៖ វ៉ៃកូ

spot_img
×