Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បាន​ប្តេជ្ញា​ខិ​ត​​ខំ ​ដឹក​នាំប្រ​ទេ​សជាតិ​ ឲ្យមានការរីកចម្រើន​ប​​ន្ត​​ទៀ​​ត

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ​កម្ពុ​ជា និងជាប្រធានគណបក្សប្រ​ជា​ជ​នកម្ពុជា សម្តេចពញាចក្រី ហេ​ង សំរិន ប្រធានកិត្តិយសនៃគណបក្ស​ប្រ​ជាជន សម្តេចក្រឡាហោម ស ខេ​ង និង សម្តេច សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី​រា​ជការ ស្ថាប័នតាមក្រសួង​នា​នា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណ​ជា​ជិត៥​ម៉ឺននា​ក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្ររាជ​ធា​នី​ភ្នំពេញ​។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ​សា​សន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិ​សា​ស្រ្តរ​បស់​ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបប​ប្រ​ល័យ​ពូ​ជ​សា​សន៍ ប៉ុល ពត បញ្ចប់សម័យ​កា​ល​ដ៏ខ្មៅង​ងឹត​បំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និង​ធ្វើ​ឲ្យប្រជា​ពលរ​ដ្ឋខ្មែរ​ស្លា​ប់ជិត ៣លាននាក់។

ថ្ងៃ ៧ មករា ១៩៧៩ គឺ​ជាបើកឡើ​ងវិញ​នូ​វទំព័រសករាជថ្មី​នៃ​ឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពស​ង្គ​ម។ សម្តេចតេជោ ហ៊ុន សែ​ន បានបង្ហាញនូវស្មារតីចងចាំជានិ​ច្ច​នូវ​គុណូ​បការៈ​ដ៏ឧ​ត្តង្គឧត្តមរបស់វីរកម្មាភិបា​ល​ ​យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិ​ក​ម្ពុជា​ និងវិរកងទ័ពស្ម័គ្រ​ចិ​ត្ត​វៀត​ណាម ដែលបានធ្វើការលះបង់យ៉ាងធំធេង​ក្នុ​ង​ការ​ប្រ​យុ​ទ្ធ ដើម្បីផ្តួលរំលំរបប​ប្រ​ល័​យពូ​ជ​សាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិ​ញ​រប​ស់ក​ម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បា​ន​ថ្វាយនូវព្រះពរដល់ព្រះមហា​ក្ស​ត្រ​ និងសម្តេចម៉ែក្នុង​សេ​រី​ភាព សេចក្តីថ្លៃថ្នូរ ដែលព្រះអង្គបានគង់ជាម្ល​ប់​ដ៏ត្រជា​ក់សម្រា​ប់កូន​ចៅ​គ្រប់​ៗ​ជំនាន់។ សម្តេចតេជោបន្ត​​ថា ក្រោយ
ពេលបញ្ចប់សង្រ្គាមទាំងស្រុងនាពេល​នោះ​ ​គឺបានផ្តល់ឱកាសពេញ​លេ​ញដ​ល់​កម្ពុ​ជា​ក​សាង និងអភិវឌ្ឍន៍ប្រទេសមានកា​រ​ចម្រើ​នលូ​តលា​ស់ជា​បន្ត​បន្ទាប់។ នៅក្រោមម្លប់សន្តិភា​ព​ បានធ្វើ​ឲ្យសេដ្ឋកិ​ច្ច​កម្ពុជា កាន់តែរីកលូតលា​ស់​ ​ក្នុងនោះគឺទំហំពាណិជ្ជក​ម្ម​ ​និងទំហំវិនិយោគពីបរទេស​កា​ន់តែ​ច្រើ​នឡើង ដែលធ្វើឲ្យកម្ពុជាអាចរក្សាកំណើនសេ​ដ្ឋ​កិច្ច​ក្នុង​រ​ង្វង់ ៧,១%​។

សម្តេចតេជោ ប្រធានគណបក្ស បានប​ន្ត​ទៀតថា ប្រជាជនកម្ពុជាទាំងអស់បាន​ប្រ​សិទ្ធ​នាមថា​ថ្ងៃ៧​មករា គឺជាថ្ងៃកំណើតទី២រប​ស់​ខ្លួ​ន និង ៧មករានាំម​ក​នូវ​សុ​ខសន្តិភាព និងការអភិវឌ្ឍ។ ជាក់ស្ដែងស្ថិរភាពនយោ​បា​យ​ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈគឺត្រូ​វ​បា​នថែ​រក្សា​ការ​ពា​រ​យ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នៅ​យ៉ា​ងសុ​ខ​សាន្ត សុខដុមរម្យនា ​រា​ល់ការប៉ុនប៉​ង និងមានបំណងផ្លាស់ប្ដូររ​ប​បន​យោបាយ​នៅ​កម្ពុជា តាមរយៈវិធានការដែល​ផ្ទុ​យ​ពីរដ្ឋ​ធម្ម​នុញ្ញ និងគោលការណ៍លទ្ធិប្រជាធិប​តេ​យ្យ ត្រូវបរាជ័យទាំងស្រុង​ក្រោ​មចំណា​ត់កា​រដោ​យម៉ឺងម៉ាត់របស់រាជរ​ដ្ឋា​ភិ​បា​ល និងកម្លាំងការពាររ​ប​ស់​ប្រជាជន ដែលបានប្ដេជ្ញាចិត្ដយ៉ាងមោះមុត​ក្នុ​ងកា​រថែ​រក្សា​ជីវ​ភាពរ​ស់នៅ​ដ៏​សុខ​សាន្ត។

សម្តេចតេជោបានមានប្រសា​ស​ន៍ប​ន្ត​ទៀតថា កម្ពុជាបានរើខ្លួនចេញរួ​ច​ផុត​ពីប្រ​ទេ​សក្រីក្រ ពីប្រទេសគ្មានអ្វីសោះ មក​ជា​ប្រទេសមានចំណូលមធ្យម​ក​ម្រិត​ទា​ប ព្រមទាំងកំពុងប្រឹងប្រែង​អ​ភិវ​ឌ្ឍន៍ ឲ្យក្លាយជាប្រទេសមានចំ​ណូ​លម​ធ្យម​កម្រិ​តខ្ពស់​នៅឆ្នាំ​២​០៣០ និងក្លាយជាប្រទេសមានចំណូ​ល​ខ្ពស់​នៅឆ្នាំ​២០​៥០។

កម្ពុជា ក៏កំពុងកសាងកិត្យា​នុ​ភាព​លើឆាក​អ​ន្តរជាតិ តាមគោលនយោបាយការ​ប​រទេ​សរប​ស់ខ្លួ​នឲ្យ​ល្បីរន្ទឺ​ផ​ងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងប្រែ​ក្លា​យពី​ប្រ​ទេសដែលពឹងផ្អែកលើវិស័យ​ក​សិ​កម្ម​ទាំ​ងស្រុង ទៅជាប្រទេសដែលពឹងផ្អែក​ទៅ​លើវិ​ស័យ​ឧស្សា​ហ​ក​ម្ម និងសេវាកម្ម រួមទាំងវិ​ស័​យផ្សេ​ង​ៗទៀត។ កម្ពុជាបានដាក់ចេញនូវគោលន​យោ​បា​យគាំ​ពារ​សង្គ​ម ក្នុងការផ្តល់សេវាថែ​ទាំ​សេ​វាសុខ​ភាព​សាធា​រណៈជូ​នដល់​ម​ន្ត្រី​រាជការ កម្មករ កម្មការិនី និងផែនការ​អ​ភិវឌ្ឍ​ជាច្រើន​ទៀ​ត។ ចាប់ពីខែមករា ២០២០ ​ប្រា​ក់ខែកម្មករ និងឡើងដល់១៩​០​ដុល្លារ ដោយមិនគិតពីប្រាក់អត្ថប្រ​យោ​ជន៍​ផ្សេង​ៗ ហើយកម្ពុជា នឹងចាប់ផ្តើមពង្រីកបណ្តា​ញ​អគ្គិ​សនីជា​ច្រើន​បន្ថែ​មទៀ​ត។

សម្តេចតេជោ ហ៊ុន សែន បា​ន​បន្តថា កម្ពុជាត្រូវតែរួម​គ្នា​ការពារ និងថែរក្សាសន្តិភាពឲ្យបា​នគង់វង្សជាដាច់ខាត​ ​ពីព្រោះសន្តិភាពនាំមកនូវកា​រ​អភិ​វឌ្ឍ និងរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប​ង​ប្អូនប្រជាពលរដ្ឋ​រួ​បរួ​មគ្នាថែ​រក្សា​សន្តិភាព ពង្រឹងឯកភាពជា​តិ​ខ្មែ​រ និងរួមគ្នាថែរក្សាស​មិ​ទ្ធផ​លជា​តិឲ្យបានគ​ង់វង្ស ដើម្បីជាប្រយោជន៍ជាតិគ្រ​ប់​ជំនា​ន់។ រាជរដ្ឋាភិបាលការ​ពា​រដា​ច់​ខាត​ នូវការការពារ​ឯ​ក​រាជ្យ និង សុខសន្តិភាព។ សម្តេចតេជោបានប្តេជ្ញាខិត​ខំ​ដឹក​នាំប្រទេសជាតិឲ្យមានការរីកចម្រើនប​ន្ត​ទៀ​ត។

នៅ​ក្នុ​ងឱកាសនោះផងដែ សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន រួមទាំងថ្នាក់ដឹកនាំនៃគ​ណបក្សប្រជាជនកម្ពុជាបា​ន​អញ្ជើ​ញទទួ​លកន្ត្រ​ក​ផ្កាពីភ្ញៀវជាតិ អន្តរជាតិ និងបណ្តាក្រសួងនានា ព្រមទាំងបានអញ្ជើញព្រលែ​ង​ព្រាប​សន្តិ​ភាព និងបង្ហោះប៉ោងប៉ោងអប​អ​រ​សាទរ “ទិវាជ័យជម្នះ ៧មករា លើកទី៤១ “ នៅក្នុងបរិយាកាសស្និ​ទ្ធស្នាល និងសប្បាយរីករាយ​ក្រៃ​លែង៕ដោយ៖កូឡាប

 

spot_img
×