Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់សម្តីអាជីវករចិននិយាយ មុនចាកចេញពីក្រុងព្រះសីហនុ សែនខ្លោចចិត្ត..!

spot_img

ខេត្តព្រះសីហនុ៖ តោះស្តាប់សម្តីអាជីវករចិននិយាយ មុនចាកចេញពីក្រុងព្រះសីហនុ សែនខ្លោចចិត្ត..!

“លាហើយៗ ទីក្រុងព្រះសីហនុ មិនដឹងថ្ងៃណាបានវិលត្រឡប់មកវិញម្តងទៀតទេ..?”។

រហូតមកដល់ដើមខែមករា ឆ្នាំ២០២០នេះ គេសង្កេតឃើញថា មានសកម្មភាព របស់ជនជាតិចិន បានបន្តសម្រុកចាកចេញពីក្រុង-ខេត្តព្រះសីហនុ ជាបន្តបន្ទាប់។ ក្នុងនោះ ក៏មានទាំងអ្នកវិនិយោគទុនធំៗ, អាជីវករតូចតាច និងជនជាតិចិនមកលក់កម្លាំងពលកម្ម ឬមករកធ្វើការងារធ្វើ រកប្រាក់ចិញ្ចឹមជីវិត នៅក្នុងខេត្តព្រះសីហនុជាដើម..។

តាមការសង្កេតជាក់ស្តែង ក៏ឃើញថា ដោយសារតែការងាររកស៊ី របស់ពួកគេមានការផ្លាស់ប្តូរ ដែលមិននឹកស្មានដល់នោះ ក៏មានអ្នកជំនួញចិនខ្លះ បានបង្ហូរទឹកនេត្រា និងបង្ហាញពីការខាតបង់ដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ ពីការធ្វើជំនួញ ដែលពួកគេមិននឹកគិតដល់ចំណុចអវិជ្ជមាននេះ..។

យ៉ាងណាក៏ដោយចុះ មុនពេលឈានជើងចាកចេញពីក្រុងព្រះសីហនុ របស់ជនជាតិចិនមួយក្រុម ចេញពីអគារជួលស្នាក់នៅមួយកន្លែងក្នុងក្រុងព្រះសីហនុ, ជនជាតិចិនខ្លះ ដែលក្នុងដៃមានអូស វ៉ាលី សម្រាប់ដាក់សម្ភារៈ ឬឥវ៉ាន់ផ្សេងៗ ចាកចេញពីផ្ទះជួល ដោយឆ្លងកាត់ផ្លូវថ្នល់ ដែលកំពុងតែស្ថាបនាថ្មីនាក្រុងព្រះសីហនុ ដ៏លំបាកលំបិនផងនោះ។ គេសង្កេតឃើញមានជនជាតិចិនខ្លះ បានបង្ហូរទឹកភ្នែក ហើយខ្លះទៀត ក៏បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋខ្មែរ ឬអាជីវករខ្មែរ ដែលបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ឬប្រចាំខែ ជាពិសេសអ្នកដែលទៅខ្ចីលុយពីធនាគារ ដើម្បីពង្រីកមុខរបរ ដោយសារឃើញពួកគាត់(ចិន) ចូលមកវិនិយោគ ឬចូលមកធ្វើការងារច្រើន នាមូលដ្ឋានក្រុងព្រះសីហនុ។ ប៉ុន្តែពេលនេះ ពួកគាត់ភាគច្រើន បានចាកចេញពីក្រុងទេសចរណ៍ ដែលមានឆ្នេរខ្សាច់ដ៏ប្រណិតមួយនេះ ជាបណ្តើរៗហើយៗ បានបន្សល់ទុក្ខ នូវកង្វល់មួយចំនួន សម្រាប់ប្រជាពលរដ្ឋខ្មែរ មានដូចជា៖ ជំពាក់លុយធនាគារ ហើយពេលនេះ កំពុងតែត្រដរខ្យល់ គ្មានលុយបង់ថ្លៃ ការប្រាក់ជូនធនាគារ ព្រោះគ្មានប្រាក់ចំណូល ដោយសារតែពួកគាត់(ចិន) ឈប់ជួលអគារ , ផ្ទះ និងដីធ្លីជាដើម ហើយបានបន្តចាកចេញពីខេត្តព្រះសីហនុ ជាបន្តបន្ទាប់ទៀត..។

ត្រង់ចំណុចនេះ បងៗកឺកឺមួយចំនួន មុនពេលចាកចេញពីក្រុងព្រះសីហនុ ក៏បានងាកមចូលរួមសោកស្តាយ និងចែករំលែកកង្វល់ ជាមួយប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលបានទៅខ្ចីលុយពីធនាគារ ដើម្បីយកមកវិនិយោគ ឬពង្រីកមុខរបរ ដោយបានសង់អគារប្រណិតៗ, ផ្ទះ ឬបន្ទប់ និងសំណង់ផ្សេងៗ ទុកជួលឲ្យជនជាតិនពួកគាត់ ឬអ្នកផ្សេងៗ ក្នុងតម្លៃខ្ពស់ៗ ប៉ុន្តែពេលនេះ បានខកបំណង និងឈានទៅជំពាក់បំណុលធនាគារវ័ណ្ឌក ឬអាចនិយាយបានថា “ដាច់ខែចង់ដាច់ខ្យល់” អញ្ចឹងដែរ ព្រោះធនាគារដង្ហោយរក បាត់មុខមិនបាន..។

បងៗកឺកឺ ឲ្យដឹងដូច្នេះ រួចបន្តនិយាយទាំងក្តុកក្តួលថា “លាហើយៗ ក្រុងព្រះសីហនុ, លាហើយៗ អ្នកជំពាក់លុយអនាគារ ដោយសារតែចង់ពង្រីកមុខរបរ រកប្រាក់ចំណូល នៅពេលឃើញពួកខ្ញុំ បង្ហាញវត្តមានច្រើននៅក្នុងក្រុង-ខេត្តព្រះសីហនុ”។

កឺកឺបន្តតាមរយៈភាសាចិនមានន័យជាភាសាខ្មែរថា “បើមានឱកាស ថ្ងៃក្រោយយើងនឹងជួបគ្នាទៀត”។

បន្ថែមលើនេះ មុនលើកវ៉ាលីចេញពីក្នុងរថយន្តតាក់ស៊ីម៉ែត្រ នៅពីមុខព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍កន្លងទៅនេះ ជនជាតិចិនមួយក្រុមនោះ ក៏ឆ្លៀតងាកមក ថ្លែងអំណគុណ និងជូនពរ ប្រជាពលរដ្ឋខ្មែរ រស់នៅក្រុងព្រះសីហនុ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា សូមមានសុខភាពល្អ ហើយចំពោះការប្រកបមុខរបរទទួលទានវិញ ក៏សូមឲ្យមានការរីកចម្រើនជាបន្តបន្ទាប់រៀងរហូតទៅ..៕ ដោយ៖ ដែន សីមា

spot_img
×