Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រួសារលោក អ៊ុក ស៊ុក ផ្តល់រថយន្តពេទ្យ១គ្រឿង​ ​ជូនមន្ទីរពេទ្យបង្អែក​ខេ​ត្តព្រះ​សីហ​នុ​

spot_img

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរសុខាភិបា​ល និងប្រធានមន្ទីរពេទ្យប​ង្អែ​កខេត្ត​ព្រះ​សីហនុ ថ្លែងអំណរគុណ ចំ​ពោះសប្បុរសជនខ្មែរមួយ​គ្រួ​សារ​ រស់នៅក្នុងក្រុង​ព្រះ​សី​ហនុ ដែលបាននាំយករថយ​ន្ត​សម្រាប់​សង្គ្រោះ​ដឹកអ្ន​កជំ​ងឺមួ​យគ្រឿ​ង យកមកប្រគល់ជូនមន្ទីរពេ​ទ្យ​បង្អែ​កខេត្ត​ព្រះ​សីហនុ នៅថ្ងៃទី៧ ខែមករាឆ្នាំ២០២០នេះ។​



ទាក់ទិនបញ្ហានេះ គណនីហ្វែសប៊ុកឈ្មោះ H​ang Sophat បានបង្ហោះសារ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ​​២០២​០នេះ​ថា “គ្រួសារខ្ញុំ បានឧបត្ថម្ភរ​ថ​យន្តពេទ្យ​មួយ​គ្រឿ​ង ជូនដល់មន្ទីរពេទ្យបង្អែ​ក​ខេត្ត​ព្រះសីហ​នុ​”។

លោក Hang Sophat​ បន្តថា “ការបរិច្ចាគ នូវថវិកាបន្តិច​បន្ទួច ដើម្បីធ្វើបុណ្យ នាំឲ្យគ្រួសារ របស់គាត់ មានភា​ពស​ប្បាយរី​ក​រាយ និងមានសុភមង្គលថែ​ម​ទៀ​តផ​ង..”។

តាមពិតទៅ, ម្ចាស់គណនី​ហ្វែ​សប៊ុក​ឈ្មោះ Hang Sophat គឺជាកូនប្រសា​ ស្ថិតក្នុងគ្រួសារ របស់ លោក អ៊ុក ស៊ុក និង លោកស្រី សំ​ ហួច មានប្រកបមុខរ​បរ និងមានលំនៅដ្ឋានរស់នៅក្នុ​ង​ក្រុង​-ខេត្តព្រះសីហ​នុ​។​

ត្រង់ចំណុចនេះ លោកវេជ្ជប​ណ្ឌិ​ត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែ​ក​ខេ​ត្តព្រះសី​ហ​នុ បានកោតស​រ​សើ​រ និងថ្លែងអំណរគុណជា​ពិ​សេស​ដល់​ក្រុ​មគ្រួ​សារ លោក អ៊ុក ស៊ុក និង លោកស្រី សំ ហួច ព្រមទាំងក្រុមគ្រួសា​រ​ ដែល​បានផ្ត​ល់រ​ថយ​ន្តស​ង្គ្រោះចំនួ​ន​១គ្រឿង ផលិតឆ្នាំ២០០៨ និង ថវិកា១ពាន់ដុល្លារ​សហ​រដ្ឋ​អាមេ​រិក ជូនដល់មន្ទីរពេ​ទ្យ​បង្អែក​ខេត្ត​ព្រះសី​ហនុ ព្រមទាំងអញ្ជើញក្រុមគ្រូ​ពេទ្យ​ នៃមន្ទីរពេទ្យប​ង្អែ​ក ចូលរួមពិសាអា​ហា​រមួយ​ពេ​ល​ នៅគេហដ្ឋាន របស់លោ​កផ្ទា​ល់ នៅល្ងាចថ្ងៃទី៧ ខែមករា​ ​ឆ្នាំ២​០២​០នេះ​។

សូមបញ្ជាក់ថា លោក អ៊ុក ស៊ុក នាពេលកន្លងម​ក​ ក៏ធ្លាប់មកទទួលសេវាស​ង្គ្រោះ​បន្ទា​ន់​ នៅមន្ទីរពេទ្យបង្អែក​ខេ​ត្ត​ព្រះសី​ហនុ​ផងដែរ រហូតទទួលបាន​កា​រព្យា​បាលជា​បន្ត​ប​ន្ទាប់ ហើយពេលនេះ ​រូ​បលោ​ក​ មានសុខភាពល្អប្រសើរឡើង​វិ​ញហើ​យ៕​ ដោយ៖ ដែន សីមា

spot_img
×