Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិ​ត្ត​យ៉ា​​​ង​មុតមាំ ក្នុងការគាំ​ទ្រ ដល់ប្រជា​ជ​ន​​​កម្ពុ​ជា

spot_img

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៧ខែមករានេះ បានសរសេរសារនៅលើហ្វេសប៊ុកផ្លូវការ នៅថ្ងៃនេះ ប្រជាជនកម្ពុជា បានបង្ហាញនូវភាពរឹងមាំអស់​ជា​ច្រើន​ទ​សវត្សរ៍ ចា​ប់តាំងពីសម័យដ៏ខ្មៅងងឹ​ត និងការខិតខំប្តេ​ជ្ញា​ចិត្ត​ បាននាំប្រទេសមួយ​នេះ​មក​ដល់​សព្វ​ថ្ងៃ។ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិ​ត្ត​យ៉ា​ងមុតមាំក្នុងការគាំទ្រដល់ប្រជា​ជ​ន​កម្ពុ​ជា។

ស្ថានទូតសហរដ្ឋអាមេរិក បានបញ្ជាក់ថា “ថ្ងៃនេះ​យើងចងចាំប្រជាជនកម្ពុជាជិត ​២​លាននាក់ ដែលបានបាត់បង់ជីវិត​ ហើយមានផលប៉ះពាល់ជាច្រើ​ន​រាប់​មិន​អស់ នៅក្នុងរបបប្រល័យពូជសា​ស​ន៍ខ្មែ​រក្រ​ហ​ម។ ប្រជាជនកម្ពុជាបានបង្ហា​ញ​នូវ​ភាព​រឹង​​មាំអស់​ជាច្រើនទ​ស​វត្សរ៍ ចាប់តាំងពីសម័យដ៏ខ្មៅងងឹ​​ត និងការខិតខំប្តេជ្ញាចិត្ត​​ បាននាំប្រទេសមួយនេះមកដ​ល់​ស​ព្វថ្ងៃ។ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្ត​​យ៉ាង​មុត​មាំ​ ក្នុងការគាំទ្រដល់ប្រជាជ​ន​ក​ម្ពុជា​ និងសេចក្តីប្រាថ្នារបស់ពួកគេសម្រា​ប់​ការ​ផ្សះផ្សា​ជាតិ វិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព ហើ​យ​ដើ​ម្បីធានាថាសោកនាដកម្មបែប​នេះ​នឹ​ងមិន​កើ​តឡើ​ង​វិញ”៕ដោយ៖កូឡាប

spot_img
×