Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនជាតិ​២​នាក់ ករណី​រក្សាទុក​សារធាតុ​​ផ្សំ​គីមី​កែច្នៃ ​និង​ប្រើប្រាស់​សារធាតុ​​​ញៀ​ន​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋានគរបាលជាតិ បានប្រកាសថា នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៣០​នាទី កម្លាំង​នគរបាល​នៃ​​​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​​​សុខ សហការ​ជាមួយ​កម្លាំង​នគរបាល​​​ការិ​យាល័យ​​ប្រ​ឆាំង​​គ្រឿ​ងញៀន បាន​បើក​ប្រតិបត្តិ​កា​រ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​​បន្ថែម​០១​នាក់ ឈ្មោះ ស៊ី អាយ​អី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​​ទេ​សច​រណ៍ ស្នាក់នៅ​ផ្ទះជួល​លេខ​៥​៨ ផ្លូវ​P៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ពាក់​ព​ន្ធ័​ករណី​​រ​ក្សាទុ​ក​​សារ​ធាតុ​​ផ្សំ​គី​មី​​កែច្នៃ និង​ប្រើប្រាស់​សារធាតុ​ញៀន នៅ​​​ចំណុច​តាមផ្លូ​វ​​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សូម​រំលឹក​ជូន​ថា កាល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២​០​២០ វេលា​ម៉ោង​២១ និង​៣០​នាទី នៅ​ចំណុច​ផ្ទះជួល​​លេ​​ខ​៥៨ ផ្លូវ​P៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស​ម​ត្ថកិច្ច​បាន​ឃាត់ខ្លួន​​​ជ​នស​ង្ស័យ​​ពា​ក់ព័​ន្ធ​​ករ​ណី​​ខាងលើ ឈ្មោះ លី តា​យ​ឈាវ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិ​ន​តៃ​វ៉ាន់ មុខរបរ​បើក​អ៊ី​ន​​ធឺ​​ណេ​ត ស្នាក់​នៅក្នុង​ផ្ទះជួល​លេខ​៥៨ ​ផ្លូ​វ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាន់​លិខិត​ឆ្ល​ងដែ​ន​​លេខ​(​បាត់​) ។​

​ក្នុងការ​ឃាត់ខ្លួន កម្លាំង​​បា​ន​​ដកហូត អាវុធខ្លី​០២​ដើម​(១-​ម៉ាក​ZORAKIM906 ពណ៌​ខ្មៅ លាយ​ទឹកប្រាក់ លេខ​០០០១៣០៧ , ២-​ម៉ា​កឡុក​អី​ទ្រី​សលេខ​PAD529 ពណ៌​ខ្មៅ , បង់​២​គ្រាប់​១៨​គ្រាប់ , សំបក​គ្រាប់​៣៥​គ្រាប់ , លិខិតឆ្លងដែន​០៤ , ម្ស៉ៅ​ស​ថ្លា ៤៨​ដប់​ជ័យ , ថ្នាំ​គ្រាប់​ពណ៌​ក្រហម ៥​គ្រាប់ , ក្រាម​ស​ថ្លា ១​កូន​ថង់​តូច , ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ស​១​កញ្ចប់​តូច , ម្ស៉ៅ​ពណ៌​ក្រាម​ស​ថ្លា ៣០៧​ដប​តូច ,​ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​១៥​ក្រាប់​, ម្ស៉ៅ​ពណ៌​ទឹកដោះគោ​ក​ន្លះ​​​ដ​ប​ជ័យ , ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ទឹកក្រូច​​ក​ន្លះ​​ថង់​ធំ , ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ទឹ​ក​ដោះគោ​​១​​ថ​ង់​​ធំ និង​សម្ភារៈ​មួយចំនួនទៀត ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​​​ប​ណ្តោះ​អាសន្ន​ ​នៅ​អធិការដ្ឋាន​​​នគ​របាល​​ខ​ណ្ឌ​សែ​ន​សុខ ដើម្បី​កសាង​សំណុំរឿង​​​អនុ​វត្ត​​បន្ត​​​តាម​នីតិវិធី ៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×