ខេត្តស្វាយរៀងៈ បុរសជាបុគ្គលិកកាស៊ីណូម្នាក់ បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រពាក់ផ្លាក លេខវៀតណាមនិងម៉ូតូ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង ១៨និង៥០នាទី ព្រលប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ១៦៤-១៦៥ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថាៈ បច្ចុប្បន្នអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផាកសុខភាព២បាវិត រីឯមធ្យោបាយទាំង០២គ្រឿង រងការខូចខាតស្រាល ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ មូលហេតុ អ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿន ៕ដោយ៖ វ៉ៃកូ