Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើមន្ត្រីបុណ្យស័ក្តិធំៗ និងឧកញ៉ារូបណាខ្លះ​ ​ជួយរត់ការឲ្យជន​ទំ​នើង​បើក​រថយន្តស៊េរីទំនើប៥​៧០ បុកយុវតីម្នាក់ស្លា​ប់​ និងរបួស​ធ្ង​ន់ម្នា​ក់ នៅខេត្តព្រះសីហនុ​ ឲ្យរួចផុតពីការ​ផ្ត​ន្ទាទោ​ស​..?

spot_img

ខេត្តព្រះសីហនុ៖ សាធារណជនកំពុងទន្ទឹងចាំមើ​ល​ចំ​ណា​ត់ការ របស់តុលាការខេត្តព្រះ​សី​ហ​នុ ទៅលើជនទំនើងជិះរ​ថ​យន្ត​ស៊េរីទំនើបម៉ាកឡង់គ្រី​ស័​រ៥៧០ ព័ណ៌ស បុកយុវតីម្នាក់ស្លាប់ និ​ងរបួ​សធ្ង​ន់​ម្នាក់ នៅចំណុចផ្លូវកីស៊ូស្របតាម​ឆ្នេ​រស​មុ​ទ្ររាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៥ ខែមករា​ ​ឆ្នាំ២០២០ ត្រូវបាននាំខ្លួនមកទទួ​ល​ខុស​ត្រូវចំ​ពោះ​មុខច្បា​ប់​ ឬក៏មានអ្នករត់ការឲ្យរួ​ច​ផុត​ពីការ​ផ្តន្ទា​ទោសនៅ​ប្រព័ន្ធ​តុ​លា​ការ..?

សូមបញ្ជាក់ថា ជនទំនើងម្នាក់ ​ដែ​លបើករថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹ​ង​ជោក ទៅបុកទាំងកំរោល​ បណ្តាលឲ្យយុវតីម្នាក់ស្លា​ប់​ និងរបួសធ្ងន់ម្នាក់ មានឈ្មោះ គុយ សំហួរ (Kuy Samhour) មានលំនៅដ្ឋានរស់នៅក្នុងក្រុង​ព្រះ​សី​ហនុ និងជាអតីតបុគ្គលិកប​ម្រើ​កា​រងារនៅ​ធនា​គារ RHB ប្រចាំសាខាខេ​ត្ត​ព្រះ​សីហនុ។

ក្រោយកើតហេតុភ្លាម​ៗ ជនបង្កគ្រោះថ្នាក់ចរាចរ​ណ៍​ខា​ងលើ​នេះ ត្រូវបានមិត្ត​ភក្តិគូកន បានមកជម្លៀសចេញភ្លាម​ៗ​ពីក​ន្លែងកើ​ត​ហេតុ រួចគេចខ្លួនបាត់មកដល់​ពេល​នេះ មិនទាន់ត្រូវបានសម​ត្ថ​កិច្ច​ នៃស្នងការដ្ឋាន​ន​គរ​បាលខេត្តព្រះ​សីហ​នុ ចាប់ឃាត់ខ្លួនបាននៅឡើ​យ​ទេ​ គិតត្រឹមថ្ងៃរសៀលថ្ងៃ​ទី​៧ ខែមករា ឆ្នាំ២០២០នេះ។

ប្រភពព័ត៌មានបានអះ​អា​ងថា បច្ចុប្បន្ននេះ ជនបង្កគ្រោះថ្នាក់ចរាចរ​ណ៍​ឈ្មោះ ​គុយ សំហួរ ក៏កំពុងត្រូវបានមន្ត្រី​មា​ន​អំណា​ច​ ឬបុណ្យស័ក្តិ​ធំ​ៗ មានងារជាឯ​ក​ឧ​ត្តម និងក្រុមអ្នក​មា​ន​ទ្រព្យ មានងារជាឧក​ញ៉ា​មួយ​ចំ​នួន ដែលត្រូវជាគូ​ក​ន ឬត្រូវជា​ប​ក្ខ​ពួ​ក រស់នៅខេត្តព្រះសី​ហ​នុ បានជួយរត់ការ ឬសារ៉េ សំណុំរឿងបទល្មើ​ស ​នៃគ្រោះថ្នាក់ចរាច​រ​ណ៍ប​ណ្តាល​ឲ្យមា​នមនុ​ស្ស​ស្លា​ប់ និងរបួសធ្ងន់​នេះ​ អាចរួចផុតសំណាញ់ច្បា​ប់​ ជៀសផុតពីការផ្តន្ទាទោសជា​ប់​គុ​កច្រ​វ៉ា​ក់..។

យ៉ាងណាក៏ដោយចុះ ចំ​ពោះ​បទ​ល្មើសប​ង្កគ្រោះ​ថ្នាក់​ចរា​ចរណ៍ ដែលបង្កដោយជនទំ​នើ​ង​បើក​រថយ​ន្តស៊េរីទំនើប៥៧០ ក្នុងស្ថានភាពស្រវឹងជោក ​ឈ្មោះ គុយ សំហួរ ជាពាណិជ្ជកររស់នៅក្រុងព្រះសី​ហ​នុ​ សាធារណជន​ទូ​ទៅ​ ក៏កំពុងតាម​ដា​នដោយយកចិត្ត​ទុ​កដាក់ ថាតើជនទំនើ​ង​រូប​នេះ អាចជៀសផុតពីសំណា​ញ់​ច្បា​ប់ ​ដោយគ្រាន់តែ​មា​នអ្ន​ករត់​ការប​ង់លុយ ជូនគ្រួសារយុវតីរ​ង​គ្រោះបា​ត់បង់​អាយុ​ជីវិត និងអ្នករបួស រួចប​ញ្ច​ប់រឿ​ង ឬក៏បែបណា..?​

ចំពោះករណីគ្រោះថ្នាក់ចរាចរ​ណ៍​ បង្កដោយជនទំនើងផឹក​ស្រា​ស្រ​វឹង​ហើយ​បើ​កបររថយន្តខា​ង​លើនេះ​ , សាធារណជន ​ក៏​កំពុងរង់ចាំមើល​ចំ​ណាត់​កា​រ ឬការបន្តនីតិវិ​ធី​ច្បាប់ របស់សាលាដំបូងខេត្តព្រះ​សី​ហ​នុ នឹងអនុវត្តនី​តិ​វិ​ធី នៃគ្រោះថ្នាក់ចរាចរ​ណ៍​បង្ក​ដោយជ​នផឹ​កស្រា​ស្រវឹ​ង​ជោក រួចបើករថយ​ន្ត​ទំនើប ៥៧០ យ៉ាងលឿនបុកយុវតីពី​រ​នា​ក់ បណ្តាលឲ្យស្លាប់ម្នាក់ និង​រ​ងរបួ​ស​ធ្ងន់ម្នាក់ អាចត្រូវប្រព័ន្ធតុលាការ​ផ្ត​ន្ទា​​ទោស ត្រឹមកម្រិតណាដែ​រ​..?។ ព្រោះថា ពេលនេះ ជ​នទំ​នើ​ងប​ង្កគ្រោះថ្នា​ក់ច​រាចរ​ណ៍​រូ​បនោះ កំពុងត្រូវបានអ្នកមា​ន​អំណា​ចមា​នបុណ្យ​ស័​ក្តិធំៗ និងក្រុមឧកញ៉ា​ៗ​ មានទ្យព្យ ដ៏សម្បើម បានជួយរត់កា​រ​ ដើម្បីឲ្យជៀសផុតពី​សំ​ណាញ់​ច្បាប់​..។

ទោះជាបែបនេះក្តី សាធារណជ​ន​ទូទៅ ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេ​ត្ត​ព្រះ​សីហ​នុ បានសំណូមពរដល់ ​រ​ដ្ឋមន្ត្រីក្រសួងយុ​ត្តិ​ធម៌, សម្តេចក្រឡាហោម ​ស​ ខេង ឧបនាយករដ្ឋ​ម​ន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហា​ផ្ទៃ​,​ ជាពិសេសសម្តេចអ​គ្គ​មហា​សេនា​ប​តីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា​ ជួយអន្តរាគមន៍​ម​ក​មន្ត្រី​ជំនាញស្ថាប័ន​ពា​ក់​ព័ន្ធ​ខេត្ត​ព្រះសី​ហនុ រួមមាន៖ សាលាដំបូងខេត្ត​ព្រះ​សី​ហ​នុ,​ ស្នងការដ្ឋាននគ​រ​បា​លខេ​ត្ត​ព្រះសី​ហនុ​ និងថ្នាក់ដឹកនាំរដ្ឋបាលខេ​ត្ត​ព្រះសី​ហ​នុជា​ដើ​ម ឲ្យជួយរកយុត្តិធម៌​ជូ​ន​គ្រួសារយុវតីរងគ្រោះ​ទាំ​ង​ពីរ​នាក់ ដែលស្ថិតក្នុ​ង​គ្រួសា​រក្រី​ក្រតោ​កយ៉ា​ក មានឪពុកមានតួ​នា​ទី​តូច​តាចនៅ​សាលាកងទ័ពជើងទឹ​ក​រា​ម ខេត្តព្រះសីហនុ ខាងលើនេះ ឲ្យទទួលបានយុត្តិធ​ម៌​ពិត​ប្រាក​ដ ដោយគ្មានការគំរា​ម​កំ​ហែង ឲ្យបានឆាប់ផ​ង​។

បន្ថែមលើនេះ ក៏សូមសំណូមពរ​ដ​ល់ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួង​ម​ហា​ផ្ទៃ ជាពិសេសសម្តេ​​ចតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​ជួ​យតាមដានសំណុំរឿងគ្រោះថ្នាក់​ច​រា​ច​រណ៍​បង្កដោយជន​ទំនើងឈ្មោះ គុយ សំហួរ ប្រើប្រាស់រថយន្ត​ស៊េរីទំ​នើបម៉ាកឡង់​គ្រី​ស័​រ ៥៧០ ពណ៌ស ស្ថិតក្នុងស្ថានភាពស្រ​វឹ​ង​ជោក​ ហើយបើកបុកយុវតី​សិ​ស្សសា​លាចំ​នួ​ន២នាក់ កាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវស្របឆ្នេរស​មុ​ទ្ររា​ម​ ខេត្តព្រះសីហនុ ​ដើ​ម្បីឈានទៅនាំខ្លួនជនទំនើ​ង​ប​ង្កគ្រោះ​ថ្នាក់​ចរា​ចរណ៍ និងបក្ខពួក យកមកផ្ត​ន្ទា​ទោស​នៅ​ប្រ​ព័ន្ធតុលាការឲ្យបាន​ឆា​ប់​ ត្បិតអីពេលនេះ មាន​ប្រភ​ពព័​ត៌មា​នម​​កថា ជនទំនើងបង្កគ្រោះថ្នាក់​ច​រា​ចរណ៍​ខា​ងលើនេះ កំពុងត្រូវបានមន្ត្រីមានអំណាច​មា​នងា​រជា​ឯ​កឧត្តម និងក្រុមឧកញ៉ាៗ ជាគូកន បានរត់ការ ឬស្វែ​ង​រកគន្លឹះ ជួយឲ្យជនបង្កគ្រោះថ្នា​ក់​ចរា​ចរ​ណ៍រូបនេះ អាចជៀតផុតពីការផ្តន្ទាទោសនៅប្រ​ព័​ន្ធ​តុលា​ការ​ ជាថ្នូរចេញថ្លៃសំណងជូន​គ្រួ​សា​រយុ​វតីរងគ្រោះទាំងពីរ ​ដើ​ម្បីបញ្ចប់រឿងជៀសផុតពីកា​រ​ផ្តន្ទា​ទោស​ជាប់​គុ​ក​ច្រវ៉ាក់..(សូមរង់ចាំអា​ន​ភាគ​ប​ន្ត​)៕ ដោយ៖ ដែន សីមា

spot_img
×