Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសរសៃប្រសាទម្នាក់វាយបុរសជា​អតីតទាហានជាង ​១០ ​ខ្នងពូថៅ​ ស្លាប់​យ៉ាង​អាណោច​អាធម្ម​

spot_img

​ខេត្តស្វាយរៀង​៖ ​មាន​ករណី​ឃា​ត​កម្ម​ដ៏​សាហាវ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ខណៈ​ជនរងគ្រោះ​ចូលទៅ​សួរនាំ​រឿង​ផឹកស៊ី​ដើរចោល​គ្នា​ក៏ត្រូវ​ជន​ស​សៃ​ប្រសាទ​ខឹង​ទាញ​បាន​ពូថៅ​ពុះអុស​វាយ​ជាង​១០​ពូថៅ​ត្រូវ​ក្បាល​ជាច្រើន​ពូថៅ​និង​ដើមទ្រូង​ឆ្អឹងជំនី​ជាំ​ពេញ​ខ្លួន​ស្លាប់​នៅក្នុង​ថ្លុកឈាម​។​

ករណី​ដ៏​សាហាវ​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២០​នៅ​ភូមិ​ដូន​សរ​ឃុំ​ដូន​សរ​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​។​

បើតាម​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ដូន​សរ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ​ឥនស៊ីថា ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​អ​តី​តៈ​ទា​ហ៊ាន​នៅ​ខេត្ត​មណ្ឌល​គី​រី​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ត្រូវ​ជន​ស​សៃ​ប្រសាទ​វាយ​និង​ផ្លែ​ពូថៅ​ជាង​១០​ពូថៅ​ស្លាប់​ភ្លាមៗ​នៅមុខ​ផ្ទះ​ជន​ជា​ឃា​ត្ត​ករ​តែម្តង​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ព្រំ​ថុល​ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ជាន​ជ​នស​សៃ​ប្រសាទ​ចំនួន​៥​ឆ្នាំ​មកហើយ ​ដែលមាន​ផ្ទះ​ក្បែ​គ្នា​និង​ជនរងគ្រោះ​។​

បើតាម​ស្រី​ម្នាក់​ជា​បងថ្លៃ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​៧​មករា ជនរងគ្រោះ​បាន​ដកប​ន្លៃ​ស្ពៃ ដឹក​ដើរ​ចែក​បងប្អូន​ក្នុងភូមិ​ក្រោយមក​ក៏បាន​យក​ស្ពៃ​ទៅ​ឲ្យ​ជនសង្ស័យ​ហើយ​បាន​ដឹក​ជនសង្ស័យ​ទៅលេង​ផ្ទះ​បងប្អូន​ម្នាក់ទៀត​នៅ​ខាងត្បូង​ព្រែក​ដូន​សរ​និង​យក​បន្លែ​ស្ពៃ​ទៅ​ឲ្យ​ផង​រួច​ក៏​ម្ចាស់ផ្ទះ​បបួល​ឲ្យ​នៅ​លេង​និង​ផឹកស៊ី​បន្តិចបន្តួច​ខណៈនោះ​ជនសង្ស័យ​មិន​នៅ​ផឹក​ទេ​បាន​ដើរ​ត្រឡប់មកផ្ទះ​វិញ​បាត់​លុះ​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ជនរងគ្រោះ​ក៏​ត្រឡប់មកផ្ទះ​វិញ​ហើយ​បាន​ទុក​ម៉ូតូ​និង​កូនស្រី​នៅមុខ​ផ្ទះ​រួច​ដើរទៅ​ផ្ទះ​ជនសង្ស័យ​ចម្ងាយ​៥០​មែត្រ​ហើយ​បាន​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​ទំនងជា​ចង់​សួរ​រឿង​ដើរមក​ផ្ទះ​វិញ​ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ខឹង​ទាញ​ពូថៅ​វាយ​ទៅលើ​ជនរងគ្រោះ​យ៉ាង​រន្ថើន​តែម្តង​ឃើញ​ដូច្នេះ​អ្នកជិតខាង​សុទ្ធតែ​ស្រីៗ​មិន​ហ៊ាន​ចូល​ជួយ​ទេ​ក៏​រត់​ទៅប្តឹង​សមត្ថកិច្ច​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ឲ្យ​មកជួយ​ពេល​សមត្ថកិច្ច​មកដល់​គឺ​ហួសពេល​ទៅហើយ​។​ក៏​ចាប់ខ្លួន​ជនសង្ស័យ​ទៅ​ប៉ុ​ស្ត៍​ដើម្បី​សាកសួរ​។​

បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​រយៈពេល​៥​ឆ្នាំ​ហើយ​កំពុង​ព្យាបាល​។​ រីឯ​អ្នកស្រុក​ប្រាប់ថា ជ​នស​សៃ​ប្រសាទ​នេះ​មាន​ប្រពន្ធ​ពី ប្រពន្ធដើម​ឈ្មោះ​ជុំ​សំអុល អាយុ​៥៣​ឆ្នាំ​មានកូន​៥​នាក​ស្រី​៣​នាក់​។​មាន​ប្រពន្ធចុង​លួចលាក់​ក្រោយមក​ប្រពន្ធចុង​នោះ​ឲ្យ​គ្រូ​ដាក់​ស្នេ​ហ៌​ប្តី​ដាក់ចុះ​ដាក់​ឡើង​ស្រាប់តែ​ក្លាយជា​មនុ​ស្សស​សៃ​ប្រសាទ​៥​ឆ្នាំ​មកហើយ​ក្រោយមក​ពេលធ្វើ​ទុក្ខ​រើស​សៃ​ប្រសាទ​បាន​ចាប់​ប្រពន្ធ​និង​កូនៗ​ចង​ក្រោមផ្ទះ​ហើយគ​ម្រាម​សម្លាប់ចោល​ក៏ត្រូវ​សមត្ថកិច្ច​មកជួយ​រំដោះ​ប្រពន្ធ​កូន​រួច​ផុតពី​ការ​គម្រាម​នោះ​។​

​ប្រភព​ដដែល​បាន​បន្តថាៈ​ដោយ​ប្រពន្ធ​កូន​ភ័យខ្លាច​បាននាំគ្នា​រត់ចោល​ទៅ​នៅ​ស្រុក​ផ្សេង​អស់​រយៈ​៣​ឆ្នាំ​មកហើយ​ជនសង្ស័យ​រស់នៅ​ផ្ទះ​ម្នាក់ឯង​ហើយ​ត្រូវ​ជនរងគ្រោះ​មកលេង​ជាមួយនិង​ដឹក​ដើរ​ផឹកស៊ី​ជុំគ្នា​ស្ទើ​រាល់ថ្ងៃ​និង​ឲ្យ​បាយ​សម្លរ​ស្ទើ​តែ​រាល់ថ្ងៃ​ដែរ​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ឥន​ស៊ីថា មាន​ប្រពន្ធ​៣​នាក់​កូន​១០​នាក់​ស្រី​៦​នាក់​។​ប្រពន្ធដើម​ឈ្មោះ​រស់​តូច អាយុ​៥៩​ឆ្នាំ​មានកូន​០៩​នាក់​ស្រី​៥​នាក់​។​នៅក្នុង​អំឡុង​ឆ្នាំ​១៩៨៦​បាន​ប្រាប់​ប្រពន្ធ​ថា ទៅលេង​ឳ​ពុក​ម្តាយ​នៅ​ខេត្ត​មណ្ឌល​គី​រី កាលណោះ​ធ្វើជា​ទា​ហ៊ាន​នៅ​ខេត្ត​មណ្ឌល​គី​រី ហើយ​ស្រាប់តែ​បាត់​ដំណឹង​ឈឹង​មិនដឹងថា​ស្លាប់​ឬ​រស់​ទេ​។​ក្រោយមក​ស្រាប់តែ​ឮដំណឹង​ថា​មាន​ប្រពន្ធ​ថ្មី​នៅ​ខេត្ត​មណ្ឌល​គី​រី​នោះ​មាន​កូនស្រី​ម្នាក់ ក្រោយមកទៀត​បានមក​នៅ​ស្រុក​អូ​រាំង​ឳ​ខេត្តកំពង់ចាម​បាន​លែងប្រពន្ធ​ទី​២​មក​មាន​ប្រពន្ធ​ម្នាក់ទៀត​ឈ្មោះ​វី អាយុ​៥១​ឆ្នាំ​នៅ​អូ​រាំង​ឳ​ហើយ​នៅ​ឆ្នាំ​២០១៧​ក៏បាន​នាំ​ប្រពន្ធ​ទី​៣​និង​កូនស្រី​មក​រស់នៅ​ជិត​ផ្ទះ​ប្រពន្ធដើម​ក៏ប៉ុន្តែ​ប្រពន្ធដើម​គិតថា​ចាស់ៗ​ហើយក៏​មិន​ប្រកាន់​ទេ​។​ហើយ​ជនរងគ្រោះ​បាន​សង់​ខ្ទម​តូច​មួយ​រស់នៅ​០៣​នាក់​ប្រពន្ធក្រោយ​(​គ្មាន​កូន​ទេ​)​ចម្ងាយ​១៥០​ម៉ែត្រ​។​រីឯ​ជីវភាព​ក្រីក្រ​លំបាក​មុខ​របរ​ដាំ​ស្ពៃ​លក់​ដល់ពេល​ស្ពៃ​ថោក​ពេក​ដក​ចែក​អ្នកភូមិ​ហូប​តែម្តង​។​ដោយ​ជីវភាព​ក្រីក្រ​ពេល​ស្លាប់​ប្រពន្ធដើម​និង​កូនៗ​បាន​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ប្រពន្ធដើម​។​ចំណែក​ជន​ស​សៃ​ប្រសាទ​ត្រូវ​សមត្ថកិច្ច​បញ្ជូនមក​ស្ន​ង​ការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×