Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ គឺ​អាជ្ញាធរ​​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ស្លូតត្រង់ ​៥​ នាក់ មាន​ម្នាក់​ស្លាប់​ ដែល​សាច់ញាតិ​ស្រែ​ករក​យុត្តិធម៌​

spot_img

​បន្ទាយមានជ័យ​៖ ក្នុងពេល​ថ្មីៗ​នេះ បណ្ដាញ​សង្គមបាន​ផ្សាយ​ព័ត៌មាន ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្តបន្ទាយមាន​ជ័យ គឺ​អាជ្ញាធរ​​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ស្លូតត្រង់​៥​នាក់ ហើយ​​ធ្វើ​ទារុណកម្ម​រហូត​បាន​ត់​បង់ជីវិត​មនុស្ស​ម្នាក់​​គាត់​ឈ្មោះ ទុយ ស្រស់​។​

​បណ្តាញ​ព័ត៌មាន បានបញ្ជាក់​អោយដឹងថា​​លោក​អ៊ុំ រាត្រី មានរឿង​អាស្រូវ​ជាច្រើន រឿង​ពុករលួយ ឥឡូវ​បាន​បញ្ជារ​មន្ត្រី​PM ធ្វើ​ទារុណកម្ម​រហូត​ស្លាប់ ប្រព​ន្វ​ជនរ​ង្គ្រោះ​កំពុង​ភ័យខ្លាច ឡើង​ចង់​ឡប់​ហើយ ប្តី​ស្លាប់​នៅមាន​គេ​តាម​កំរាម​កំហែង​ទៀត ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​ស្រែក​ធ្វេ​ី​ការ​តវា ទំនាស់​ដីធ្លី​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ​។​

​ករណី​ខាងលើនេះ រដ្ឋបាល​​ខេត្តបន្ទាយមានជ័យ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​​ករណី​ស្លាប់​ប្រជាពលរដ្ឋ​ឈ្មោះ ទុយ ស្រស់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥ បច្ចុប្បន្ន​រស់​​នៅ​ភូមិ​ជ្រៃ ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។​

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​ធ្វើការ​បំភ្លឺ​តាម​ដំណើររឿង​ដូចខាងក្រោម ៖

-​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ ក្រោយ​ទទួលបាន​បណ្តឹង​ពី​ម្ចាស់​កម្មសិទ្ធិ រដ្ឋបាលខេត្ត បាន​ចាត់​​ក្រុមការងារ​ចម្រុះ​ខេត្ត ចុះ​អប់រំ ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចាញ់​ឃោសនា​មេខ្យល់ អូសទាញ​ឲ្យ​​ចូល​រំលោក​កាន់កាប់​លើដី​កម្មសិទ្ធិឯកជន ។​

-​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​បាន​ចាត់​ក្រុមការងារ​ចម្រុះ​ខេត្ត បន្ត​ចុះ​អប់រំ ណែនាំ​​ជា​លើក​ទី​២​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចាញ់​ឃោសនា​មេខ្យល់ អូសទាញ​ឲ្យ​ចូល​រំលោភ​កាន់កាប់​លើដី​​កម្មសិទ្ធិឯកជន និង​ដី​រដ្ឋ ។​

​ប៉ុន្តែ​ពួកគាត់​ពុំបាន​អនុវត្តតាម​អប់រំ ណែនាំ ផ្សព្វផ្សាយ​និង​បាន​ជូនដំណឹង​ដល់​ក្រុម​ជន​អនាធិបតេយ្យ​
​ទាំងនោះ​ឲ្យ​បញ្ឈប់​សកម្មភាព​ចូល​រុករាន​កាន់កាប់​ដី​រដ្ឋ និង​ដី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ដែលមាន​ប័ណ្ណកម្មសិទ្ធិ​​ស្របច្បាប់​ដែល​បាន​គ្រប់គ្រង​កាន់កាប់ និង​អាស្រ័យ​ផល​(​ចំការ​ស្វាយចន្ទី​,​ចំការ​មៀន​, ចំការ​ដំឡូង​, ចំការមន​, ចំការ​ដើម​គីនីន​, ចំការ​ស្វាយ​, ស្រែ ។​ល​។ ជាច្រើនលើក​រួចមកហើយ ប៉ុន្តែ​ក្រុម​ជន​អនាធិបតេយ្យ​ទាំងនោះ​​មិន​គោរព​និង​មិន​អនុវត្តតាម​ឡើយ ដោយ​ជឿ​តែ​លើ​ការ​ញុះញង់​ពី​សំណាក់​មេខ្លោង​នៅ​ពី​ក្រោយខ្នង​តែ​​ប៉ុណ្ណោះ និង​បង្កើន​បក្ខពួក​កាន់តែ​ច្រើនឡើងៗ​ជា​រៀងរាល់ថ្ងៃ ទើប​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​
​ខេត្តបន្ទាយមានជ័យ បាន​ចាត់​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ចុះបង្ក្រាប​ក្រុម​ជន​អនាធិបតេយ្យ និង​បានធ្វើការ​​រឺ​រោង​និង​ខ្ទម​(​ពុំមាន​មនុស្ស​រស់នៅ មិនមែនជា​ផ្ទះ​ទេ​) មាន​ទីតាំង​ដី​ស្ថិតនៅ​ចំណុច​អូរ​កំបុត​,​ចំណុច​អាង​កន្សែង​​ភូមិ​ទ័ព​សៀម និង​ចំណុច​សំបុកចាប ភូមិ​បឹង​ស្នា ឃុំ​ស្លក្រាម ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

-​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​១១ និង​៣០​នាទី​ព្រឹក ក្រុម​ជន​អនាធិបតេយ្យ​​ទាំងនោះ​មាន​គ្នា​ប្រមាណ​៤០​នាក់​(​រួមមាន​ឈ្មោះ ទុយ ស្រស់ ជា​អ្នកដឹកនាំ​) បានមក​តវ៉ា​នៅមុខ​សាលាខេត្ត​​បន្ទាយមានជ័យ ហើយ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​បានធ្វើការ​សម្របសម្រួល និង​សាកសួរ​ធ្វើ​កំណត់ហេតុ​​ជាមួយ​ពួកគាត់ ដោយ​ក្នុងនោះ​ពួកគាត់​បាន​ឆ្លើយថា​ការចូលទៅ​ចាប់ដី​នៅ​ទីនោះ​គឺ​តាមរយៈ​គេ​ប្រាប់​ឲ្យ​ទៅ​ចាប់​​និង​មិន​ស្គាល់​ទីតាំង​ថា​នៅ​កន្លែង​ណា​នោះទេ ពីព្រោះ​ពួកគាត់​មកពី​ឆ្ងាយ​មិនមែន​អ្នករស់នៅ​ជិតៗ​នោះទេ ដោយ​​ខ្លះ​មកពី​ក្រៅ​ខេត្ត​និង​ខ្លះទៀត​មកពី​ស្រុក​/​ឃុំ​ផ្សេងៗ​ដែល​នៅ​ឆ្ងាយ​ពី​ទីនេះ​។ ក្រុមការងារ​បាន​ណែនាំ​ឲ្យ​​ពួកគាត់​ឈប់​បង្ក​សកម្មភាព​បែប​អនាធិបតេយ្យ​នៅលើ​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ស្រប​របស់គេ ហើយ​ឲ្យ​​ដោយ​ឲ្យ​ពួកគាត់​វិល​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ហើយ​ពួកគាត់​ក៏បាន​រំសាយ និង​យល់ព្រម​វិល​ទៅ​ស្រុកកំណើត​វិញ​ផងដែរ​។​

-​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ព្រឹក​(​ថ្ងៃ​សៅរ៍​) ក្រុម​ជន​អនាធិបតេយ្យ​ដដែល​និង​បង​ប្អូ​ប្រជាពលរដ្ឋ​តវ៉ា​​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ​សារជាថ្មី​ម្តងទៀត ហើយ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​អ​បើ​រំ​​ឲ្យ​ពួកគាត់​ឈប់​ជឿ​លើ​ការ​ញុះញង់​របស់​មេខ្លោង​តទៅទៀត តែ​បែរជា​ពួកគាត់​មិន​ស្តាប់​និង​បាន​បង្កបញ្ហា​​ដល់​ក្រុមការងារ​ទៅវិញ ហើយ​សមត្ថកិច្ច​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​ជន​ដែល​បង្គ​បាន​ចំនួន​៥​នាក់​ក្នុងនោះ​មានឈ្មោះ ទុយ ស្រស់ ជា​អ្នកដឹកនាំ​ផងដែរ ដើម្បី​ធ្វើ​សាកសួរ និង​មាន​វិធានការ​តាមច្បាប់​។​

​ជន​ទាំង​៥​នាក់​ត្រូវបាន​កង​អាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ហើយ​សាលាដំបូង​ខេត្ត​
​បន្ទាយមានជ័យ បាន​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ ធ្វើការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ខាង​
​លើ​ទៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ (​តាម​ដី​កាំ​បង្គាប់​លេខ​៩៧៣
​ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​)​។​

-​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ ជន​ត្រូវ​ចោទ​ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ដោយ​លទ្ធផល​នៃ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ការិយាល័យ​បច្ចេកទេស និង​​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​តាម​ការបំភ្លឺ​ពី​ជនជាប់ចោទ​ចំនួន​០៤​នាក់ ដែល​មាន​សំណុំរឿង​តែមួយ​ជាមួយគ្នា​បាន​អះអាង​ដូចគ្នា និង​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ឈ្មោះ ទុយ ស្រស់​(​សាកសព​) មា​នស​ភាពមិនប្រក្រតី មាន​សុខភាព​មិនល្អ និង​ញៀន​ស្រា​ដាច់​មិនបាន ហើយ​មុនពេល​​ស្លាប់​ក្រុមមន្ត្រី​ពន្ធនាគារ​ខេត្ត និង​ក្រុមគ្រួសារ​ជនរងគ្រោះ (​សាកសព​) បាន​យកចិត្តទុកដាក់​ជាខ្លាំង​​ដោយបាន​បញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ប៉ុន្តែ​មិនអាច​ជួយសង្គ្រោះ​​បាន​ទាន់ពេលវេលា​។ ក្រោយពី​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ និង​លោកគ្រូ​ពេទ្យ​យ៉ាង​ល្អិតល្អន់​រួចមក​​សាកសព​ត្រូវបាន​ប្រគល់ជូន​ឈ្មោះ ទុយ ជឿន ត្រូវជា​ឪពុក​បង្កើត និង​ប្រពន្ធ​របស់​សាកសព ឈ្មោះ ស៊ុយ គឺ​​ម​ឡាក់ ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ស្ថិតនៅ​ភូមិ​ជ្រៃ ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​បណ្តាញ​ព័ត៌មាន បានបញ្ជាក់​អោយដឹងថា យោងតាម​ប្រភពពី​មតិ​មហាជន ថ្មីៗ​នេះ​មាន បែកធ្លាយ​លោក អ៊ុំ រាត្រី អភិបាល​បន្ទាយមានជ័យ បាន​បញ្ជារ កម្លាំង PM មក​ធ្វេី​ទារុណកម្ម បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម ឈ្មោះ ទុយ ស្រស់ ក្នុងចំណោម​គ្នា​៥​នាក់ ធ្វេី​ការ​តវា ទំនាស់​ដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ ។​

​នៅ​កាលពី​ថ្ងៃ 28 ធ្នូ 2019 បាន​ប្រភព​បាន​បញ្ជាក់ថា លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល ខេត្តបន្ទាយមានជ័យ ទេី​ប​តែ​មក​ចូលកាន់​តំណែង ជា​អភិបាលខេត្ត​ថ្មី ហេី​យ​ក៏​មានការ​បែកធ្លាយ​រឿង​ថ្មីៗ​នេះ​ថា លោក​បាន​បញ្ជារ​អោយ​PM ចាប់​ប្រជាពលរដ្ឋ​ដែល​មក​សាលាខេត្ត​ធ្វេី​ការតវ៉ា​នោះ​ដេី​ម្បី​ទាមទារ​រក​យុត្តិធម៌​ទំនាស់​ដីធ្លី​របស់​ពួកគាត់​មាន​គ្នា​ចំនួន​០៥​នាក់ តែ​មិន​នឹកស្មានថា ចាប់​ពួកគាត់ យកទៅ​វាយ​សួរចម្លើយ​រហូតដល់​ស្លា​ប់​០១ នាក់​យ៉ាង​អាណោច​អាធ​ម ឈ្មោះ​ទុយ​ស្រស់ បាន​យកទៅ​ធ្វេ​ី​បុណ្យ​ឯ​ស្រុក​កំ​ណេី​ត​តាម​ប្រពៃណី នឹង ០៤​នាក់​ទៀត ក្នុងចំណោម​០៥​នាក់​បានទទួល របួស​យ៉ាង​ធ្ងន់ យ៉ាង​អ​យុ​ត្តិ​ធ​ម៏​បំផុត ។​

​ពួកគាត់​ទាំងនេះ​ហេី​យ​ដែល​ទទួលរង​នៅ​ការ​ធ្វេី ទារុណ កម្ម ពី​សំណាក់​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ គឺ​ដឹកនាំ​ដោយ លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត មិនគួរ ណា​ប្រេី​នៅ​អំពេី ទុច្ចរិត បែបយ៉ាង​ព្រៃផ្សៃ មក​លេី​ពួកគាត់​ជា​ជនស្លូតត្រង់ ដែល​ទាមទារ​ត្រឹម យុត្តិធម៌​ប៉ុណ្ណោះ​។​

​ទីតាំង​ដី​ទំនាស់ ស្ថិតនៅ​ភូមិ ស្វាយចេក ភូមិ​ចង្វារ និង ភូមិ ជ្រៃ ក្នុងស្រុក អ៊ូ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​ក្រោយពី​រឿងនេះ​បាន​ផ្ទុះ​កេី​ត​ទ្បេី​ង ខ្លាច​បែក​រឿង​ក៏មាន​រាយការណ៍​ភូតកុហក​ថ្នាក់លើ ពី​អ្នក ស្លាប់​ថា​មកពី​សុខ​ភាពមិនប្រក្រតី និង​ញៀន​ស្រា​ទៅវិញ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×