Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​​សភា​មកពី​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ស៊ុយអែដ ស្កាត់​មកជួប​លោក​កឹម​សុខា

spot_img

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០ នេះ​សមាជិក​​សភា​មកពី​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ស៊ុយអែដ (Swedish Social Democratic Party) បាន​អ​ញ្ជេី​ញ​មកជួប​សំណេះសំណាល និង​សួរសុខទុក្ខ​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់លោក​។​

​លោក​មុត ចន្ថា ជំនួយការ​លោក​កឹម​សុខា បាន​ថ្លែងថា លោក​ប្រធាន កឹម សុខា បានទទួល​ជួប​លោកជំទាវ Asa Erikkson សមាជិកសភា​នៃ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ដែលជា​គណបក្សកាន់អំណាច​ធំជាងគេ​នៅ​រាជា​ចក្រ​ស៊ុយអែដ និង​ឯកឧត្តម Jan Axel Nordlander ប្រធាន​សមាគម Cambodia Initiative មាន​មូលដ្ឋាន​នៅ​ស៊ុយអែដ និង​ជា​អតីត​ឯកអគ្គរាជទូត​ប្រចាំ​រាជាណាចក្រ​ថៃ និង​ឯក​អគ្គរាជ​រដ្ឋទូត​ទទួលបន្ទុក​សិទ្ធិមនុស្ស​។ នេះ​គឺជា​ការជួប​សម្តែង​ការគួរសម សួរសុខទុក្ខ និង​សំណេះសំណាល​។

​លោក កឹម សុខា ធ្លាប់​ត្រូវបាន​រាជរដ្ឋាភិបាល​ស៊ុយអែដ​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​ស៊ុយអែដ នៅ​ឆ្នាំ​១៩៩៤ ក្នុងនាម​លោក​ជា​សមាជិកសភា និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋសភា ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ការអនុវត្ត​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ គណៈប្រតិភូ​បានទទួល​ស្គាល់​វិភាគទាន​ដែល​ឯកឧត្តម កឹម សុខា បានធ្វើ​លើ​វិស័យ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​។

​លោកស្រី Asa Erikkson បាន​បញ្ជាក់ថា​ស្ថាន​ឯកអគ្គរដ្ឋទូត​ស៊ុយអែដ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​តាមដាន​សវ​នា​របស់លោក​ប្រធាន កឹម សុខា នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ខាងមុខ​។​

​លោក​កឹម សុខា បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​នានា ដើម្បី​បំ​ម្រើ ការពារ កសាង នូវ​អ្វី​ដែលជា​ផលប្រយោជន៍​របស់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​៕ ដោយ​៖​កូ​ឡាប​

spot_img
×