Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង និង ភរិយា​លួច​លក់​ផ្ទះ​ម្ដាយធម៌​ជនជាតិ​បារាំង

spot_img

​ភ្នំពេញ​៖ លោក​ផែង វណ្ណៈ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២០ នេះ លោកយាយ LORRAIN ep KLEIN Dominique Marie Alizabeth អាយុ ៧៥ ឆ្នាំ ជនជាតិ បារាំង អតីត​ប្រធាន​អង្គការសម្រស់​ភក្ត្រា​កុមារ​ខ្មែរ ESK បាន​មកជួប​ខ្ញុំ ផែង វណ្ណៈ ដេី​ម្បី​អោយជួយ​លោកយាយ​អំពី​រឿង​កូនធម៌​លោកយាយ​លួច​លក់​ផ្ទះ​លោកយាយ​នៅ​សង្កាត់ ផ្សារ​ដេី​ម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​លោកយាយ KLEIN បាន​រៀបរាប់ថា លោកយាយ​មក​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ១៩៩០​ជាង ដេី​ម្បី​បេី​ក​អង្គការ​មួយ​ជួយ​កុមារ​កម្ពុជា ។ លុះដល់​ឆ្នាំ ១៩៩៦ លោកយាយ បាន​ស្គាល់ឈ្មោះ សុខ សួន​ព្រលឹង និង​បាន​ស្រលាញ​ពេញចិត្ត​យក​លោក សុខ សួន​ព្រលឹង ធ្វើជា​កូនធម៌ ។

​នៅ​ឆ្នាំ ២០០៥ លោកយាយ KLEIN បាន​ទិញ​ផ្ទះ​និង​ដី​មួយកន្លែង​គឺ​ផ្ទះ​លេខ ១៩ ផ្លូវ​លេខ ១៤៥ ក្រុមទី ២៣ សង្កាត់​ផ្សារ​ដេី​ម​ថ្ក​វ ខណ្ឌចំការមន តម្លៃ ៦៥០០០ ដុល្លារ ពី​ឈ្មោះ ជា អាន និង គង់ ច​ន្ធី ។ ប៉ុន្តែ ដោយ​លោកយាយ KLEIN ជា​ជនជាតិ បារាំង មិនអាច​ឈរឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី​ផ្ទះសំបែង​បាន លោកយាយ​បានអោយ ដាក់ឈ្មោះ​កូនធម៌​លោកយាយ​គឺ ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង ជា​ម្ចាស់​កម្មសិទ្ធិ ។ បន្ទាប់មក​លោកយាយ​បាន​ធ្វេី​កិច្ចព្រមព្រៀង​មួយ​ជាមួយ​កូនធម៌ ដោយ​កូនធម៌ សុខ សួន​ព្រលឹង មាន​សិទ្ធិ​ត្រឹមតែ​រស់នៅ តែ​គ្មាន​សិទ្ធិ លក់ដូរ ជួល បញ្ចាំ ឬ ផ្ដល់​អំណោយ ឬ ផ្ទេរ​អោយ​អ្នក​ទៃ​ឡេី​យ ។

​ស្រាប់តែ​នៅ​ឆ្នាំ ២០១៩ កូនធម៌​លោកយាយ ដែលជា​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង នាយ​នគរបាលជាតិ​ជាន់ខ្ពស់ នៅ​សាលា​បណ្ឌិតសភា​នគរបាល និង ប្រពន្ធ​ឈ្មោះ អ៊ុំ វណ្ណា នាយទាហាន​ស័ក្តិ​ប្រាំ បាន​លួច​លក់​ផ្ទះ​លោកយាយ​អោយទៅ​អ្នកដទៃ​ដោយ​មិនបាន​ប្រាប់​លោកយាយ​អោយដឹង និង មិនបាន​យកលុយ​មក​ប្រគល់អោយ​លោកយាយ​ជា​ម្ចាស់ផ្ទះ​ឡេី​យ ។

​លោកយាយ KLEIN បាន​ព្យាយាម​ទាក់ទង​ទៅ​កូនធម៌​ជា ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង និង ប្រពន្ធ ឈ្មោះ អ៊ុំ វណ្ណា អោយចេញ​មុខមក​ដោះស្រាយ​ជាមួយ​លោកយាយ តែ​កូនធម៌​រូបនោះ​ចេះតែ​ពន្យា​ពេល​រហូត ។ ហេតុនេះហើយ​ទេី​ប​លោកយាយ​មក​ពឹង ខ្ញុំ ផែង វណ្ណៈ អោយជួយ​អន្តរាគមន៍ ។

​លោក​បន្តថា ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​លោកយាយ​KLEIN នៅ​ព្រឹក​ដដែល​នេះ ខ្ញុំ​បាន​ទូរស័ព្ទ​សួរ​ទៅ​លោក សុខ សួន​ព្រលឹង ដេី​ម្បី​បញ្ជាក់​អំពី​បញ្ហា​នេះ លោក​ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង បាន​ទទួលស្គាល់ថា គាត់​ពិតជា​បាន​លក់​ផ្ទះ​នោះ​មែន​បាន​តម្លៃ​ជាង ៥០ ម៉ឺន​ដុល្លារ ។ លោក​ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង បាន​អោយដឹងទៀតថា ការលក់​ផ្ទះ​នេះ ម្ដាយធម៌​គាត់​អោយ​លក់​ដែរ ។ លោក​ឧត្ដមសេនីយ៍​បាន​បន្ថែមថា លោក​សុំអោយ​លុយ ១៥ ម៉ឺន ដុល្លារ ទៅ​ម្ដាយធម៌​លោក​ដែរ តែ​សុំ​ពេល ៣ ខែ ទៀត តែ​ម្ដាយធម៌​មិន​ព្រម ។

​ទោះជា​យ៉ាងណាក្ដី​លោកយាយ KLEIN នៅតែ​អះអាងថា លោកយាយ មិនបាន​អោយ កូនធម៌​ឈ្មោះ ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង និង ប្រពន្ធ លក់​ផ្ទះ​លោកយាយ​ទេ ។

​ពាក់ព័ន្ធ​នឹង​រឿងនេះ អ្នកច្បាប់​មួយរូប​បានអោយដឹងថា ទង្វើ​របស់លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង និង ប្រពន្ធ គឺជាអំពើ​ល្មេី​ស​ច្បាប់​ដែល​អាច​ប្រឈម​នឹង​បទ​ល្មេី​ស​រំលោភ​លេី​សេចក្ដីទុកចិត្ត ។ បេី​លោកយាយ​ជនជាតិ​បារាំង​នោះ​ប្ដឹង លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង មិនអាច​គេចផុត​ពី​សំណាញ់​ច្បាប់​បាន​ឡេី​យ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×