Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ និងវត្ថុតាង លើករណីបទល្មើសព្រៃ​ឈើ​ បានបញ្ជូនដល់ខណ្ឌ​រ​ដ្ឋបា​ល​ព្រៃឈើ មណ្ឌលគិរី ហើយ នៅព្រឹកថ្ងៃទី៨ ម​ក​រា

spot_img

មណ្ឌលគិរី៖ មន្ត្រីកងរាជអាវុធហត្ថ​ខេ​ត្តម​ណ្ឌ​ល​គិរី បានឲ្យដឹងថា ជនសង្ស័យ និងវត្ថុតាជនសង្ស័​​យ និងវត្ថុតាង លើករណីបទល្មើសព្រៃឈើ ​បា​នបញ្ជូនដល់ខណ្ឌរ​ដ្ឋ​បា​លព្រៃ​ឈើ​ ខេត្តមណ្ឌលគិរី រួ​ចហើយ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ។

នា​យខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌ​ល​គិ​រី លោក អ៊ុំ វណ្ណសុភៈ បានឲ្យដឹងថា ខណ្ឌរដ្ឋបាលព្រៃឈើ​ ​បានទទួលជនសង្ស័​​យចំនួ​ន​៤នាក់, រថយន្ត Toyota ទួរីស ពណ៌សប្រផេះ ចំនួន១គ្រឿង , ដាវ ចំនួន១ដើម,
ដែក​ត្បែ​ងចំនួ​ន​៣ដើម, ពិលឆ្លុះ ចំនួន៣គ្រឿង និងរណារយន្ត (ម៉ាស៊ីនត្រង់ស៊ីន័រ​អា​រ​ឈើ)​ ចំនួន២​គ្រឿ​ង ពីកងរាជអាវុធ​ហ​ត្ថខេ​ត្តម​ណ្ឌល​គិរី​។

លោកបន្តថា ជនសង្ស័យទាំង៤នា​ក់​រួ​ម​មាន៖ ១- ឈ្មោះ សេន ម៉ាន ហៅ តាំ ភេទប្រុស ២- ឈ្មោះ ញឹម វុទ្ធី ហៅ ធី ភេទ​ប្រុស​
៣- ឈ្មោះ រឿង ពេជ្រ ហៅ គា ភេទប្រុស ៤- ឈ្មោះ ជិន ញ៉ាញ់ ហៅ ញ៉ា​ញ់​ ភេ​ទប្រុស។

ជនសង្ស័យខាងលើនេះ ​ត្រូ​វបានកងរាជអាវុធ​​ចាប់​ឃា​ត់​ខ្លួន នៅភូមិអូរ​រ​ណា ឃុំស្រែខ្ទុម​ ​ស្រុកកែវសីមា កាល​ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដោយចោទ​ពី​បទ​ ប្រមូលផល អនុផលព្រៃឈើ ដោយ​គ្មានលិខិតអ​នុ​ញ្ញា​ត៕ ដោយ៖ ដែន សីមា

spot_img
×