Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ងវាយប្រហារមូលដ្ឋានទ័ព​អា​មេរិ​ច នៅអ៊ីរ៉ា​ក់ ជាការ​សង​សឹក

spot_img

មន្ទីរបញ្ចាកោណអាមេរិ​ច​ បានបញ្ជាក់នៅថ្ងៃអ​ង្គា​រ​ថា អ៊ីរ៉ងបានធ្វើការបា​ញ់​មីស៊ី​លផ្លោ​ងជាច្រើ​នគ្រា​ប់ ទៅលើកងកម្លាំងអា​មេ​រិ​ច និងសម្ព័ន្ធមិត្តក្នុង​ប្រ​ទេស​អ៊ីរ៉ា​ក់។

បើតាមសេចក្តីប្រកាសបានឲ្យដឹ​ង​ថា “វាជាការពិត​ណា​ស់ មីស៊ីលជាច្រើនគ្រាប់បានបាញ់​ពី​អ៊ីរ៉​ង មកលើមូលដ្ឋានទ័ព​ចំ​នួ​ន ២កន្លែងដែលមា​ន​ទ័ព​អា​មេរិច និងបុគ្គលិកសម្ព័​ន្ធ​មិ​ត្ត ស្ថិតនៅមូលដ្ឋាន Al-Assad និងទីក្រុង”។

កា​រវាយប្រហារលើមូលដ្ឋានទ័ពរ​ប​ស់​អាមេ​រិច​កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោ​យ​ពេលអ៊ីរ៉ងបានប្រកាសថាខ្លួ​ន​នឹង​ធ្វើកា​រសង​សឹក​វិ​ញ ក្រោយអាមេរិចវាយប្រ​ហា​រ​តាម​យន្ត​ហោះដ្រូន​ សម្លាប់មេបញ្ជាការកំពូលឈ្មោះ​ ​Qassem Soleimani នៅក្នុងរដ្ឋធានីបាដាដ​ ​ប្រទេសអ៊ីរ៉ាក់។

សេតវិមានអាមេរិចបា​ន​និយាយ​ថ្ងៃ​អង្គារថា ប្រធានាធិបតីដូណាល់​ ​ត្រាំ កំពុងតែពិនិត្យមើល​ស្ថា​ន​ភាព​យ៉ាង​ និងពិភាក្សាជាមួយនឹ​ង​ក្រុម​សន្តិ​សុខ​កា​រ​ពារ​ជា​តិ ក្រោយទទួលបានសេចក្តីរាយការណ៍​ពី​កា​រវាយ​ប្រហារ​របស់អ៊ីរ៉​ង មកលើមូលដ្ឋានទ័ពអា​មេ​រិ​ច៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×