Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការចេញ​ដីកាចាប់ខ្លួន​លោកជំទាវ លី សុខ​ងី​ម ?

spot_img

ប្រភព​ច្បាស់ការ​ពី​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បានអោយដឹងថា ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានចេញ​ដីកាចាប់ខ្លួន លោកជំទាវ លី សុខ​ងី​ម ពីបទ​ប្រេី​ហឹ​ង្សា​ចូលកាន់​កាប់​អចលនវត្ថុ​អ្នកដទៃ​ដោយ​ខុសច្បាប់ ប្រព្រឹត្តទៅ​នៅ ចំណុច ភូមិ ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ នេះ​បើតាម​លោក​ផែង វណ្ណៈ សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​៦​មករា​។​

​លោក​បន្តថា ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែងរក​តាម​ចាប់ខ្លួន លោកជំទាវ លី សុខ​ងី​ម ដេី​ម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ។ ប៉ុន្តែ​តាម​ប្រភព​មួយ​បាន​បញ្ជាក់ថា លោកជំទាវ លី សុខ​ងី​ម បានគេច​ខ្លួន​ទៅ​ក្រៅប្រទេស​ហេី​យ ។

​លោក​បញ្ជាក់ថា “​លោកជំទាវ លី សុខ​ងី​ម ត្រូវបាន​ប្រជាពលរដ្ឋ​ជា​ច្រេ​ី​ន​បាន​ប្ដឹងទៅ​តុលាការ ខេត្ត​ព្រះសីហនុ ព្រោះតែ​លោកជំទាវ​រូបនេះ បាន​ប្រើ​អំណាច​រំលោភ​កាន់កាប់​ដី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ ចំណុច​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ “​។​

​លោក​បន្ថែមទៀតថា “​ខ្ញុំ​ផ្សាយ​ល្ងាចម៉ិញ​ថា តុលា​ការចេញ​ដីកាចាប់ខ្លួន លី សុខ​ងី​ម ឃេី​ញ លី សុខ​ងី​ម ចូលមក​ខម​មិន ថា​ខ្ញុំ​និយាយ​មិន​ពិត ហេី​យ​ដៀមដាម​អោយ​ខ្ញុំ​ថា បេី​ចង់​ការពារ​ពលរដ្ឋរ​ង​គ្រោះ​ទៅ​រៀន​ធ្វេី​មេធាវី​ទៅ កុំ​ដេី​រ​បរិហាកេរ្តិ៍​គេ​អញ្ចឹង ស្រាប់តែ​ឥលូវ​លប់​ខម​មិន ចោល​វិញ​បាត់ “​។​

​អ្នកណា​បរិហារកេរ្តិ៍ អ្នកណា មេី​ល​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​-​ឃុំខ្លួន លី សុខ​ងី​ម ចុះ !

​ធ្វើ​ល្អ បានល្អ ធ្វើ​អាក្រក់​បេី​មិន​ជាប់គុក​ក៏​រត់ចោលស្រុក​ដែរ ។ បេី​ពូកែ​ណាស់​កុំ​រត់ ចោលស្រុក​មក​តតាំង​ជាមួយ​ប្រជាពលរដ្ឋ​ទៅ​អោយដឹង​ស​ខ្មៅ​ទៅ ៕ ដោយ​៖​កូ​ឡាប​

spot_img
×