Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន ជនល្មើស​ម្នាក់ ករណី​គាស់​សោ​ទ្វារផ្ទះ​យក​ម៉ូតូ កាលពី​ប្រមាណ​៣​ខែ​មុន​

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​រាយការណ៍​ករណី​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ការកាប់​គាស់​ទម្លុះទម្លាយ (​គាស់​សោ​ទ្វារផ្ទះ​យក​ម៉ូតូ​) កាលពី​ប្រមាណ​៣​ខែ​មុន ។ ជនសង្ស័យ​ម្នាក់ ឈ្មោះ បូ ដា​រ៉ូ ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​។

​សូមបញ្ជាក់ថា ករណីនេះ កើតហេតុ​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​៤១​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ឈ្មោះ បូ ដា​រ៉ូ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

​ជនរងគ្រោះ​ឈ្មោះ ទូច ទី ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៨៩​អឺ​១,២ ផ្លូវ​បេតុង ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ ។ សម្ភារៈ​បាត់បង់ ៖ ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្គូ​ប​ពី ពណ៌​ស ស៊េរី​២០១៥ ពាក់​ផ្លាកលេខ ភ្នំពេញ 1FP 5621 ។​

​នគរបាល បញ្ជាក់​ពី​ហេតុការណ៍​នេះ​ថា កាលពី​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ វេលា​ម៉ោង ២៣​និង​០០​នាទី ជនរងគ្រោះ​ឈ្មោះ ទូច ទី បាន​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្តុ​ប​ពី ពណ៌ ស ស៊េរី​ឆ្នាំ ២០១៥ ពាក់​ផ្លាកលេខ ភ្នំពេញ ១FP-៥៦២១ មក​ទុក​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវ ៣៧១ ភូមិ ព្រែក​តា​គង់​១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​កន្លែងកើតហេតុ​) ដោយបាន​ដោត​សោ​ម៉ូតូ​នៅជាប់​នឹង​កុងតាក់​ម៉ូតូ រួច​បាន​ចាក់សោ​ទ្វារផ្ទះ​ខាងលើ ហើយ​ទៅ​សម្រាក​នៅផ្ទះ​មួយ​ផ្សេងទៀត នៅ​ជិត​កន្លែងកើតហេតុ ពេល​សម្រាក​បាន​មួយសន្ទុះ ជនរងគ្រោះ​បាន​បើក​មើល​កាមេរ៉ា​សុវត្ថិភាព តាម​ទូរស័ព្ទដៃ ស្រាប់តែ​បាត់​ម៉ូតូ​របស់ខ្លួន ពេលនោះ​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ តែម្តង ភ្លាមៗ​នោះ សមត្ថកិច្ច​យើង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ខាងលើ ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ឃើញ​ជនសង្ស័យ​ឈ្មោះ បូ ដា​រ៉ា ធ្វើ​សកម្មភាព លួច​យក​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី ពណ៌ ស ស៊េរី​ឆ្នាំ ២០១៥ ពាក់​ផ្លាកលេខ ភ្នំពេញ ១FP-៥៦២១ ជិះ​គេចខ្លួន​បាត់ទៅ លុះ​មកដល់​ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ វេលា​ម៉ោង​២១​និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ចំណុច​ផ្លូវលំ ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ យកមក​ធ្វើការ​សាកសួរ នៅ​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ តែម្តង ។​

​បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ បូ ដា​រ៉ូ ត្រូវបាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×