Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយវាយប្រហារមូលដ្ឋានទ័ពអាមេ​រិ​ច អ៊ីរ៉ងព្រមានវាយប្រហា​រ​អ៊ី​ស្រាអ៊ែល និងឌូបៃ បើអាមេរិចហ៊ានស​ង​សឹ​ក

spot_img

ប្រទេសអ៊ីរ៉ងបានធ្វើការព្រ​មា​ន​ទម្លា​ក់គ្រាប់បែកលើប្រទេសអ៊ី​ស្រា​អ៊ែ​ល និងក្រុងឌូបៃរបស់អា​រ៉ា​ប់​រួម ប្រសិនជាអាមេរិចហ៊ា​ន​ធ្វើកា​រសង​​សឹក ក្រោយការវាយប្រហាររបស់ខ្លួន​ទៅ​លើមូល​ដ្ឋាន​ទ័ពអា​មេ​រិច ២កន្លែងក្នុងប្រទេសអ៊ីរ៉ាក់។​


ក្រុងតេហេរ៉ងបានធ្វើការបា​ញ់​មី​ស៊ីល​ផ្លោ​ងជាច្រើ​នគ្រាប់ ស្រោចលើមូលដ្ឋានទ័ព​ចំ​នួ​ន ២កន្លែងក្នុងប្រទេ​ស​អ៊ី​រ៉ា​ក់ ដែលមានទ័ពអាមេរិចនៅទី​នោះ​។ ការវាយប្រហាររបស់អ៊ីរ៉​ងនេះ គឺដើម្បីសងសឹ​ក​អា​មេរិច ជុំវិញការសម្លាប់ឧត្ត​ម​សេ​នី​យ៍ ឈ្មោះ Qassem Soleimani របស់ខ្លួនកាលពីថ្ងៃសុក្រ​ក​ន្លងទៅ​នេះ។​

កងកម្លាំងបដិវត្តន៍អ៊ីរ៉ងបានធ្វើកា​រ​ព្រមា​នអា​មេរិច និងសម្ព័ន្ធមិត្តរបស់​អា​មេរិច​ទាំង​អ​ស់​ក្នុ​ងតំបន់។

ពួកគេបានចេញសេចក្តីប្រកា​ស​ថា “ពួកយើងសូមព្រមានដល់សម្ព័ន្ធ​មិ​ត្ត​អា​មេរិ​ច​ទាំង ដែលបានផ្តល់មូលដ្ឋា​ន​ដ​ល់ក​ងទ័​ព​អាមេ​រិ​ចថា រាល់ទីតាំងណាដែលចាប់ផ្តើមា​ន​កា​រវា​យប្រហា​រប្រ​ឆាំង​អ៊ីរ៉ង ទីតាំងទាំងនោះនឹងរងការ​វា​យ​ប្រហា​រ​ពី​អ៊ីរ៉​ង​វិញ”។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង​បា​នធ្វើការផ្សាយថា​​ ការវាយប្រហាររបស់​ខ្លួន គឺជាការសងសឹកចំពោះអា​មេ​រិ​ច​​ដែលបានសម្លាប់ឧ​ត្ត​ម​សេ​នីយ៍ Qassem Soleimani។

មីស៊ីលដែលអ៊ីរ៉ងប្រើប្រា​ស់​វាយ​ប្រហា​រមូ​លដ្ឋាន​ទ័​ពអា​មេ​រិ​ច គឺជាប្រភេទមីស៊ីល​ផ្លោ​ង​ Fatteh-110 ដែលអាចមានសមត្ថភា​ព​បាញ់​បាន​ចំងាយ ៣០០គីឡូម៉ែត្រ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Daily Mail

spot_img
×