Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបានជំនួយ​ឥតសំណងពីភាគីជប៉ុន ជា​ង៣សែនដុល្លារអា​មេ​រិក សម្រាប់គម្រោងចំនួន៣ផ្សេងគ្នា

spot_img

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរប​ស់​ស្ថាន​ទូតជប៉ុនប្រចាំកម្ពុជា​នៅ​ថ្ងៃ​នេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយ ចំនួន ៣៦៣២​២​៤ដុល្លារ ដល់អង្គភាពចំនួន៣​ ​ក្រោមគ្រោងការណ៍​ ​ជំនួយឧបត្ថម្ភឥតសំណង ​​សម្រាប់គម្រោងទ្រង់ទ្រាយតូច​ ​សន្ដិសុ​ខម​នុស្ស​ជាតិ ចំនួន៣ផ្សេងគ្នា ។

គម្រោង៣ រួមមាន ៖ ទី១-កែលម្អផ្លូវថ្នល់ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានថវិកាចំនួន ១​៨៥៦០ដុល្លារ , ទី២-សា​ងសង់​អគារ សម្រាកពេទ្យ នៅមណ្ឌលសុខភាព ​ទឹ​កឃ្លាំង ក្នុងខេត្តកណ្ដាល ថវិកាចំនួន ៩០៨៥០ដុល្លារ និងទី៣-សាងសង់ស្ថានីយផលិ​ត​ទឹក​ស្អាត ខ្នាតតូច នៅឃុំចំនួន៧ ក្នុងខេត្ត២ នាទិសពាយ័ព្យ ថវិកាចំនួន ៩០៨១៤ដុល្លារ ។

ក្នុងពិធីចុះហត្ថលេខា ផ្ដល់ជំនួយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូ​ត​ជ​ប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា រដ្ឋា​ភិបាលជប៉ុន បាននិងកំពុងអនុវ​ត្ត​ក​ម្មវិធី KUSANONK នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩​៩​១ ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋា​ន​ និងអង្គការក្រៅរដ្ឋាភិ​បា​ល ក្នុងការអនុវត្តគម្រោងរប​ស់​ពួ​កគេ។ ស្ថានទូតជប៉ុនប្រចាំកម្ពុ​ជា​ ​បានផ្ដល់ជំនួយលើសពី ៦០០គម្រោងទាំងនោះ តា​ម​រយៈជំនួយ KUSANONK ​។​ យើង​មាន​សេចក្ដីសោមនស្សរីករាយដែ​ល​គម្រោ​ង​ទាំងនេះ បានចូលរួមចំ​ណែ​ក ក្នុងការលើកកម្ពស់គុ​ណ​ភា​ព​ នៃជីវភាពនៅ​ក​ម្រិ​ត​មូល​ដ្ឋា​ន។

ជាងនេះទៅទៀត ទូតជប៉ុនសង្កេត​ឃើញ​​ថា​ កម្ពុជាកំពុងមានការ​អ​ភិវឌ្ឍ យ៉ាងឆាប់រហ័ស ។ ទោះបីយ៉ាងណាក៏ដោយ ​ជ​ប៉ុនទទួលស្គា​ល់​ថា នៅតែមានបញ្ហាប្រឈម មួ​យ​ចំនួន ដែលត្រូវដោះស្រា​យ​ ដើម្បីលើកកម្ពស់គុ​ណ​ភាព ជីវភាពរបស់ប្រជា​ជ​ន ។

លោកទូតបន្តថា ជប៉ុននឹងបន្ដចូលរួ​ម​ចំ​ណែក ក្នុងការដោះស្រាយបញ្ហាប្រ​ឈ​ម​ ​ទាំងនោះតាមរយៈគម្រោង ​ស​ហប្រតិ​បត្តិ​កា​រសេដ្ឋ​កិច្ច និងការអភិ​វ​ឌ្ឍ​ផ្សេ​ងៗ ។

កាលពីឆ្នាំ២០១៩ ជប៉ុនបានផ្តល់ជំនួយ​ដ​ល់កម្ពុ​ជាចំ​នួ​ន៤លើក គឺលើកទី១នៅថ្ងៃទី២០ ខែកុម្ភៈ​ ចំនួន៤៣៣៦លានដុល្លារ លើកទី២ នៅថ្ងៃទី៣១ ខែឧសភា ចំនួ​ន​៤,៨លានដុល្លារ និងលើកទី៣ នៅថ្ងៃ១៧ ខែកក្តដា ចំនួន​៤,​៦លា​នដុ​ល្លារ និងនៅថ្ងៃទី៣ តុលា មានចំនួន២៥ ៧៥​២​ ៣​០៦ ដុល្លារ៕ដោយ៖កូឡាប

spot_img
×