Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋមកពីខេត្ត​ ត្បូង​ឃ្មុំនិង ខេត្តស្វាយរៀងស្នើក្រសួងធំៗចំនួន៣ អន្តរាគមន៍ដោះ​លែង តំណាងសហគមន៍​​ ​​ពីររូប

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ប្រជាពលរដ្ឋមកពីខេត្ត​ ត្បូង​ឃ្មុំនិង ខេត្តស្វាយរៀង​ មានចំនួនប្រហែល ១០០នាក់ បាននាំ​គ្នា​ទៅដា​ក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម​រុ​ក្ខាប្រ​ម៉ាញ់និងនេសាទ និង ក្រសួងមហាផ្ទៃ ដើម្បីតវ៉ាទាមទារឲ្យក្រសួង រកយុត្តិធម៌ ​ដោះ​លែង តំណាងសហគមន៍​ ​ពីររូប គឺ លោក សែម សាង នឹងលោក ផុន ឈឿន ដែលត្រូវសម្ថកិច្ច​ចា​ប់ខ្លួ​ន​ប៉ុន្មា​នខែ​មុន ដោយមិនមិនមាន​ដីកាចាប់ខ្លួ​ន​ឡើយ ហើយនឹងទម្លាក់ចោល​កា​រចោ​ទប្រកា​ន់ មកលើសកម្មជនដីធ្លី ​ប្រ​ជាពលរដ្ឋស្នើឲ្យក្រសួង កសិកម្មរុក្ខាប្រ​ម៉ា​ញ់​ និងនេសាទ និង ក្រសួងមហាផ្ទៃ ជួយដោះស្រាយប​ញ្ហា​ដីធ្លី ជូនពួកគាត់ឲ្យបានឆាប់រហ័ស ។

សូមបញ្ជាក់ថា សាលាឧទ្ធរណ៍​បានបដិសេធ​សំ​ណើ​សុំ​​នៅ​ក្រៅឃុំ​ ចំពោះ​តំណាងសហគមន៍​​​នៅខេត្ត​ត្បូងឃ្មុំ លោក ផុន ឈឿន ​នៅរាជធានីភ្នំពេញ ​​នា​រសៀល​ថ្ងៃទី​៦មករានេះ។​ កាលពីខែតុលា ​ឆ្នាំ២០១៩​ លោក ឈឿន​ ត្រូវបានចាប់ខ្លួន​ រួមគ្នាជាមួយ​តំណាងស​ហ​គមន៍​​ម្នា​ក់ទៀ​ត​គឺលោក សែម សាង ​និងត្រូវប្រឈម​នឹងបទចោទ​​ជា​ច្រើ​ន ពាក់ព័ន្ធ​នឹងជម្លោះ​ដីធ្លីមួយរវាង​ ក្រុមហ៊ុនចិន​​​ចំការកៅ​ស៊ូ ​ហាម៉ឹនី វីន​ អ៊ិនវេសមេន​ និង​សហគមន៍​មួយចំនួ​ន​​នៅស្រុ​ក​តំបែរ​ ខេត្តត្បូងឃ្មុំ។​​

កាលពីខែតុលា ​អ្នកភូមិនៅស្រុកតំបែរ​​ បានដើរ​ហែរក្បួនដើម្បី​តវ៉ាប្រ​ឆាំ​ង​​នឹងការ​ចាប់ខ្លួន​លើអ្ន​ក​ទាំងពីរ​ និង​ត្រូវបាន​ហាមឃា​ត់​​​ដោយកងកម្លាំង​សន្ដិសុ​ខ​ ក្នុងការ​ឃ្លាំមើល​សវនាការ​​​ដំ​បូងដែលដំណើរការ​នៅសាលា​ដំ​បូ​ង​ខេ​ត្តត្បូ​ងឃ្មុំ។ ​អ្នកទាំងនោះ​ក៏ត្រូវបាន​​រា​រាំងមិនឱ្យ​ឃ្លាំមើល​ករណី​រ​ដ្ឋ​ប្បវេណី ​ដែលប្ដឹង​ដោយក្រុមហ៊ុ​ន ​ហាម៉ឹនី វីន​ អ៊ិនវេសមេន​ ក្នុងការស្នើសុំ​តុលាការ​ដើ​ម្បី​កុំ​ឱ្យ​​អ្នក​ភូ​មិអាច​ចូលទៅកាន់​ដីព្រៃ​នោះបាន។​​

ប្រជាពលរដ្ឋ​ប្រមាណជាង​​៦​០០គ្រួសារ​ ដែលពឹងផ្អែក​លើដីសម្រាប់​លំ​នៅ​ដ្ឋា​ន​ និងធ្វើស្រែចំការ​ ត្រូវបានរងគ្រោះ​ដោយជម្លោះ​ដី​ធ្លី​ ​ដែលកើតមាន​ឡើងតាំ​ង​ពី​​ឆ្នាំ​២០១២នេះ។​ កាលពីខែមុនថ្មីៗ​នេះ​ តំណាងក្រុមហ៊ុន​ ហាម៉ឹនី វីន​ អ៊ិនវេសមេន​ បាននាំ​គ្រឿងចក្រ​ជា​ច្រើន​​គ្រឿ​ងមកឈូសឆាយដី​ដែលមាន​​ទំនា​ស់នេះ​ ដោយមាន​វត្តមា​ន​ទា​ហាន​ និងនគរបាល​ប្រ​ហែ​ល​៣០​នាក់​​​មក​ជាមួយ​​​ផងដែរ។​ អ្នកភូមិ​នៅតែបន្ត​អំពាវនាវ​​​ស្នើសុំ​ឱ្យ​អាជ្ញា​ធ​រ​​ថ្នា​ក់ជាតិ​ និងក្រោមជាតិ​ ​ឱ្យជួយដោះស្រាយ​បញ្ហាជម្លោះ​ដីធ្លី​នេះ​៕​ដោយ៖កូឡាប

spot_img
×