Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​

spot_img

​ព្រះសីហនុ ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៣០​នាទី ។​

កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់ ៖ ១-​ឈ្មោះ ហន ហឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ឈូក ខេត្តកំពត មុខរបរ​កសិករ ។ ២-​ឈ្មោះ មុំ កក្កដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត មុខរបរ​បើកបរ ។ ៣-​ឈ្មោះ ដោម ឆាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំមាន​ទីលំនៅ ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត មុខរបរ​កម្ម​រោងចក្រ​។ ៤- សៅ សុខ​គា ភេទ​ប្រុស អាយុ​២០ ឆ្នាំមាន​ទីលំនៅ ភូមិ​ដូន​ឪ ឃុំ​ជុំ​គី​រី ស្រុក​ជុំ​គី​រី ខេត្តកំពត មុខ​របបរ មិន​ពិតប្រាកដ ។​

​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់ (​ធំ​២​កញ្ចប់​,​តូច​៦​កញ្ចប់​) ប្រភេទ​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​សង្ស័យ​សារធាតុ​ញៀន​១​កញ្ចប់ មាន​ចំនួន​៣​គ្រាប់ ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង ។​

​ករណី​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កំពុង​បន្ត​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×