Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាស់​តូប​លក់ដូរ​អីវ៉ាន់ យក​ទូរស័ព្ទ​អស់​ជាង​៨០​គ្រឿង នៅ​ស្រុក​សង្កែ

spot_img

​បាត់ដំបង​៖ នគរបាល​ខេត្តបាត់ដំបង បាន​បើក​ប្រតិបត្តិការ​បំបែក​សំបុ​ក្រ​ចោ លួច​ទ្រព្យសម្បត្តិ គាស់​តូប​លក់ដូរ​អីវ៉ាន់ យក​ទូរស័ព្ទ​ជាង​៨០​គ​ញ​រឿង នៅ​ស្រុក​សង្កែ ហើយ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ។

​នគរបាល​ខេត្តបាត់ដំបង​បំបែក​សំបុ​ក្រ​ចោរលួច​ទ្រព្យសម្បត្តិ​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង​៖ អនុវត្តតាម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​ផែន​ជំនាញ​មួយ​នេះ រួមគ្នា​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឈានដល់ ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ វ៉ន​ឡា​វ៉ាន់​ណា​លិះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ អន្លង់​វិល ឃុំ អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ព្រមទាំង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​ករណី​ចោរកម្ម​មួយចំនួន នា​ថ្ងៃទី ៧ ខែ មករា ឆ្នាំ​២០២០ ។​

​សូមបញ្ជាក់​ជូន​ថា ពីថ្ងៃ​ទី​៦ ខែ មករា ឆ្នាំ​២០២០ ចំ​ណុ​ក្រុម​១២ ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ក្នុង​វេលា​ចន្លោះ​ពី​ម៉ោង​០២​និង​០០​នាទី ទៅដល់​ម៉ោង​០៣​និង​០០​នាទី រំលងអធ្រាត្រ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ នឹង មិនដឹង​ចំនួន បាន​យក​កន្ត្រៃ​កាត់​និង​គាស់​ទម្លុះ​ជញ្ជាំង​ស​ង្ក័​សី តូប​លក់ដូរ​របស់​ឈ្មោះ ភួយ លាង​អេង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ និង​លួច​យក​ទូរស័ព្ទ​អស់​ជាច្រើន​គ្រឿង​។​

​ក្នុង​ពេលនេះ​សមត្ថកិច្ច​នគរបាល​កំ​ពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​បក្ខពួក​ជា​ជនដៃដល់ និង​ស្វែងរក​សម្ភារ​:​ជា​ភស្តុតាង​បន្ថែមទៀត ដើម្បី​យកមក​ប្រគល់ជូន​ជនរងគ្រោះ​វិញ ជនសង្ស័យ​ខា​លើ​នេះ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×