Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្ម​នឹង​ការងារ​ខ្លាំងពេក ម៉ោង​១២​យប់​ហើយ សន្តិសុខ​ខណ្ឌដូនពេញ មក​ដេញ​អ្នកលក់ដូរ​តាម​រទេះ​មុខ​ផ្សារ​រាត្រី ទាំង​ខ្លួន​ស្រវឹងស្រា​ជោកជាំ និង​បាន​ទាក់​សំដី​គ្នា​ជាមួយ​អ្នកលក់ដូរ

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​មួយ​ដែល​បានឃើញ​ហេតុការណ៍ បាន​និយាយ​សរសើរ​ចំពោះ​សន្តិសុខ​ខណ្ឌដូនពេញ ដែល​សកម្ម​នឹង​ការងារ បើទោះបីជា​ម៉ោង​១២​យប់​ទៅហើយ នៅតែ​មក​ឆ្លៀត​រៀបចំ​សណ្តាប់ធ្នាប់​ទៀត​។ ប៉ុន្តែ​ករណីនេះ បានទទួល​ត្រឡប់មកវិញ នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ ពី​អ្នកលក់ដូរ ថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​២​នាក់ ដែល​សកម្ម​ការងារ​ជ្រុល​ពេក យកមុខយកមាត់ បាន​ចុះមក​ធ្វើ​ការដេញ​អ្នកលក់ដូរ​មីឆា ទឹក​សុទ្ធ តាម​រទេះ​មុខ​ផ្សារ​រាត្រី ទាំង​ខ្លួន​ស្រវឹងស្រា​ជោកជាំ និយាយ​ស្តាប់​គ្នា​មិនបាន និង​បាន​ទាក់​សំដី​គ្នា​រវាង​អ្នកលក់ដូរ ជាមួយនឹង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ។​

​ហេតុការណ៍​ភ្ញា​ក្អ់​ផ្អើល​នេះ បានកើត​ឡើង​កាល​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ត្រង់ចំណុច​មុខ​ផ្សារ​រាត្រី ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​បន្ថែមទៀតថា ស្ទើ​រាល់ថ្ងៃ គេ​ស្កេ​ត​ឃើញ​បុគ្គល​២​នាក់​ខាងលើ ឲ្យ​តែ​ស្រវឹង គេ​តែងតែ​មកដល់​មុខ​ផ្សារ​រាត្រី និង​ធ្វើ​ការដេញ​អ្នកលក់ដូរ​តាម​រទេះ​លើផ្លូវ និង​លើ​ការ៉ូឡា (​លើ​សួន​) ជាដើម តែ​ការដេញ​នេះ ហាក់ដូចជា​និយម​បក្ខពួក​ពេក ដោយ​ដេញ​រទេះ​ខ្លះ រទេះ​ខ្លះទៀត​គ្នា​គេ​គេ​មិន​ដេញ​ឡើយ ។​

​ជាក់ស្ដែង​នៅ​យប់​ថ្ងៃទី​៧ វេលា​ម៉ោង​ជិត​១២​ទៅហើយ ឃើញ​បុគ្គល​២​នាក់​ខាងលើ​មក​ដេញ​ពួកគាត់​ទៀត ដោយ​ក្នុងស្ថានភាព​ស្រវឹង និ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ទាំង​កណ្ដាលអធ្រាត្រ មិនដឹងថា​ការងាររដ្ឋបាល ពួកគាត់​ធ្វើ​ពី​ម៉ោង​ណា ដល់​ម៉ោង​ណា ឲ្យ​ច្បាស់លាស់​នោះទេ ចំណែក​អ្នកលក់ដូរ​នៅមុខ​ផ្សារ​រាត្រី បាន​សូម​សំណូមពរ​ថា តើ​ឲ្យ​ពួកគាត់​ចូល​លក់ដូរ​នៅ​ម៉ោង​ណា ហើ​បើ​ដេញ​ត្រូវ​ដេញ​ទាំងអស់គ្នា មិនត្រូវ​និយម​បក្ខពួក​ឡើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​វត្តភ្នំ បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ បាន​ឲ្យ​ភាគី​ទាំង​ចរចា​គ្នា និង​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់​វិវាទ​រវាង​អ្នកលក់ និង​កម្លាំង​សន្តិសុខ​ខណ្ឌ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×