Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័​យក្នុង​ប​ទល្មើសជា​ក់ស្តែ​ងចំ​នួន ០២ នាក់ ករណីឆក់កា​បូ​ប

spot_img

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទ​ណ្ឌ​កំរិ​តស្រាល​រាជធា​នី​ភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ​វេ​លាម៉ោង​ប្រហែ​ល ០៥ និង ៣០ នាទី កម្លាំងជំនាញរបស់ការិ​យា​ល័យ​បានឃា​ត់ខ្លួ​នជន​ស​ង្ស័យ ក្នុង​បទល្មើ​សជាក់ស្តែ​ងចំ​នួន ០២ នាក់ នៅចំណុច​ម្តុំក​ន្លែង​កោ​សដូង ផ្លូវលេខ២៣០ សង្កាត់បឹងសាឡា​ង​ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកម៉ូតូ​ជា​មធ្យោ​បាយ​ជិះធ្វើស​កម្ម​ភាពក្នុ​ង​បទល្មើស អំពើលួចមានស្ថានទម្ងន់​ទោ​ស​ (ឆក់កាបូប យួរដៃ ពណ៌ ស្លែ) ប្រព្រឹត្តនៅចំ​ណុចមុ​ខផ្ទះល​ក់ផ្កា ផ្លូវលេខ ១៨២ សង្កាត់វាលវង់ ​ខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែ​មក​រា ឆ្នាំ ២០២០ វេលាម៉ោងប្រហែ​ល​ ០៥ និង ៣០ នាទី ។

ជនសង្ស័យក្នុងបទ​ល្មើ​សជាក់ស្តែ​ង​ចំនួ​ន ០២ នាក់ ត្រូវបញ្ជូនមកការិយាល័យ​ចា​ត់ការ​តាម​នីតិវិ​ធី​ មាន​ឈ្មោះ៖​ ១-ឈ្មោះ ទៀង រតនៈបញ្ញាសិទ្ធ ភេទ​ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ​ ​ផ្លូវលេ​ខ​៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំ​ពុ​ន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​ ២-ឈ្មោះ ចាយ តៃវ៉ាន់ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យបឹងកេងក​ង​ ស្នាក់នៅផ្ទះលេខ១៥Z ផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ​។

វ​ត្ថុតាងចាប់យកម៉ូតូម៉ាកហុងដា​សេ​១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០២០ លេខតួ លេខម៉ាស៊ីន ៥៦៤០៧៣១ ពាក់ស្លាកលេខភ្នំ​ពេ​ញ១​IB១​០​៧​៤ ។

បច្ចុប្បន្នជនសង្ស័យ និងវ​ត្ថុ​តាង ខាងលើ ការិយាល័យបានកសាងសំណុំរឿង​ប​ញ្ជូ​នទៅ​សាលាដំបូងរាជធានី​ភ្នំ​ពេ​ញ ចាត់ការតាមនី​តិ​វិ​ធី ៕ ដោយ៖កូឡាប

spot_img
×