Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ លែងចង់​បន្តស​ង្រ្គាម​ជាមួ​យអ៊ីរ៉ង ដោយប្តូរម​ក​ដាក់ទ​ណ្ឌក​ម្ម​វិញ

spot_img

ប្រធានាធិបតីអាមេរិច​ ដូ​ណាល់ ត្រាំ បានដកខ្លួនចេញពីមាត់ជ្រោះនៃសង្រ្គា​ម​ជា​មួយ​នឹងអ៊ី​រ៉ង​នៅថ្ងៃពុ​ធ ដោយលោកលើកឡើងថា ​ក្រុងតេហេរ៉ងទំន​ងជា​ដក​ខ្លួន ចេញក្រោយធ្វើការបាញ់​មី​ស៊ីល​ជាច្រើ​នគ្រាប់ ទៅលើមូលដ្ឋានទ័ពអា​មេ​រិច​ នៅប្រទេសអ៊ី​រ៉ា​ក់។

នៅក្នុងការថ្លែងសន្ទរក​ថា​ តាមទូរទស្សន៍ទៅកាន់​ប្រ​ជា​ជាតិ លោកត្រាំ បានសង្កត់ធ្ងន់ថា មិ​នមាន​ជន​ជាតិអា​មេរិ​ចណាម្នា​ក់រ​ងរបួ​ស​ឡើយ នៅក្នុងការវាយប្រហារដោយ​មី​ស៊ី​ល ទៅលើមូលដ្ឋានទ័ព​ទាំ​ងពី​រ​។

លោកថ្លែងថា “មិនមាន​ជ​នជា​តិអា​មេរិច​ណាម្នា​ក់ រងរ​បួស​ឡើយ ក្នុងការវាយប្រហា​រ​កាល​ពី​យប់មិញ ដោយរ​បប​អ៊ី​រ៉ង”។

“អ៊ីរ៉ងទំនងជាដកខ្លួ​​ន​ចេញ ដែលវាល្អសម្រាប់គ្រប់ភាគី​ទាំ​ងអ​ស់ និងល្អសម្រាប់​ពិ​ភព​លោ​ក”។

ជាមួយគ្នានេះដែរ លោក​បា​នប្តេ​ជ្ញាចិ​ត្តថា នឹងធ្វើការដាក់ទណ្ឌក​ម្ម​សេដ្ឋ​កិច្ច​ថ្មីទៀត ទៅលើ​អ៊ីរ៉​ង។

សូមបញ្ជាក់ថា ស្ថានភា​ព​នៅម​ជ្ឈិមបូព៌ា​បាន​ឡើងក​ម្តៅខ្លាំ​ង ក្រោយពេលអាមេរិចបានប្រើដ្រូ​ន​សម្លា​ប់ មេបញ្ជាការកំពូលរ​ប​ស់អ៊ី​រ៉​ងឈ្មោះ Soleimani កាលពីថ្ងៃ​សុ​ក្រក​ន្ល​ងទៅ​នេះ​។

អាមេរិចបានចាត់ទុក S​o​leimani ជាមេភេរករ ដែលបានបង្វឹក​ភេរវករជា​ច្រើ​ន និងមានការគំរាម​កំ​ហែង​ដល់​សន្តិ​សុខអា​មេ​រិ​ច៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×