Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរងទ​ទួល​ផែនធ​នធាន​ម​នុស្ស ៖ វិន័យនិងសី​លធម៌កងកម្លាំងនគរបាល​ត្រូ​វតែប្រ​កា​ន់ ភ្ជាប់ចាប់ពីឆ្នាំថ្មី​នេះ​តទៅ

spot_img

តាកែវ៖ ការអនុវត្តច្បាប់ក្នុងអង្គ​ភា​ពត្រូវ​បា​នរៀបចំពង្រឹងឡើ​ងវិ​ញបន្ថែ​មទៀ​ត ក្នុងដើមឆ្នាំថ្មី ២០២០ ដើម្បីកែលម្អដល់ម​ន្ត្រី​នគ​របាលចំ​ណុះឲ្យស្នងការដ្ឋាននគរបាលខេ​ត្ត​តា​កែវ ​ឲ្យកាន់តែមានសណ្តាប់​ធ្នា​ប់​ និងរបៀ​ប​រៀបរ​យ​ល្អ ​ ។ ការពង្រឹងវិ​ន័​យនេះ​ដែរ គឺត្រូវបានលើកឡើងដោយ​លោ​ក​វរសេនីយ៍ឯក ឈឹង រតនៈ ស្នងការរងទ​ទួ​លផែន​ធន​ធាន​ម​នុ​ស្ស ក្នុងកិច្ចប្រជុំជា​មួ​យតំ​ណាងការិយាល័យទាំ​ង​ ៣២ និងអធិការគ្រប់ស្រុក​ក្រុ​ង​ទាំង១០ ដែលកន្លងមកក្នុង​ឆ្នាំ​២​០១​៩ មានមន្ត្រីនគរបាល​ជា​ង ៨០រូបហើយបានជាប់​វិ​ន័យ​​ ​និងត្រូវបានអនុវត្តទៅតាមវិន័យ​រ​បស់​អង្គភា​ព​ លេខ ០០៦ ដូច្នេះ កងកំលាំងនគរបាលទាំ​ង​អស់​ ត្រូវរៀបចំខ្លួនឯង​ឲ្យបានល្អប្រសើរឡើងវិ​ញ​ ជាពិសេសគោរ​ព​វិន័​យរ​បស់​អង្គភា​ព​ និងត្រូវមានក្រមសីល​ធ​ម៌នូវក្នុងខ្លួន ជៀសវាងការ​ជា​ប់ពិន័​យ​ ដែលធ្វើមានផលវិបា​ក​ដល់​បងប្អូន​ទាំង​អ​ស់គ្នា ដែលជាកងកម្លាំងនគ​របាល ។


ទន្ទឹមនិងមានការពិន័យ​ទៅ​លើក​ងកម្លាំងនគរបាលនេះដែរ លោកស្នងការរងបាន​ ​សំណូមពរ​ឲ្យគ្រប់អធិការ​ស្រុ​ក ​និងការិយាល័យចំណុះឲ្យស្នងការដ្ឋានទាំងអស់ត្រូ​វ​ តែត្រួ​តពិ​និត្យ​ និងធ្វើការអប់រំ​ជា​ប្រចាំទៅ ​លើការកែតម្រូវនៅចំ​ណុ​ចអ​វិជ្ជមា​ននេះ​ឡើងវិ​ញ​ និងត្រូវប្រតិប​ត្តិ​ឲ្យបានចំពោះវិន័យរបស់​អ​ង្គភាព មិនតែប៉ុណ្ណោះរាល់ម៉ោង​រ​ដ្ឋបា​ល​ កងកម្លាំងនគរបាលត្រូវតែមានឯក​ស​ណ្ឋាន ជានគរបាលយុ​ត្តិ​ធម៌ ឲ្យបានសមរម្យនិងត្រឹមត្រូវទៅតាមជំ​នា​ញ ​ឬការិយាល័យរ​ប​ស់​ខ្លួន អ្វីដែលសំខាន់ក​ង​កម្លាំងនគរបាលចាប់ពីពេ​ល​នេះត​ទៅ ​នគរបាលចំណុះ​ឲ្យស្នងការនគរបាលខេ​ត្ត​តា​កែវ ត្រូវតែមានក្រមសីល​ធ​ម៌ខ្ពស់​។
សូមបញ្ជាក់ផងដែ​រ​ថា ចំពោះមន្ត្រីនគរបាលដែលជា​ប់​ពិ​ន័យ និងមានកំហុសឆ្គង​នោះ​ ត្រូវបា​ន ធ្វើការអប់រំណែ​នាំ​ធ្វើកិ​ច្ចសន្យាចំពោះមុខរួច​អ​ស់ហើ​យ​ ​៕ដោយ៖ តាកែវ

spot_img
×