Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រ្តាលីបាញ់ស​ម្លាប់​អូដ្ឋ​រាប់ពា​ន់​ក្បាល ក្រោយពេលពួកវាអុកឡុ​ក​សហ​គម​ន៍ដើម្បីរកទឹ​ក​ផឹក

spot_img

សត្វអូដ្ឋរាប់ពាន់ក្បាលនៅភាគខាង​ត្បូ​ងប្រ​ទេសអូ​ស្រ្តា​លី ត្រូវបានបាញ់សម្លាប់ពីលើឧ​ត្ថម្ភាគច្រ​ក ដោយសារតែកម្តៅ និ​ង​មានភាពរាងស្ងួ​ត​ខ្លាំង។ ការសម្លាប់អូដ្ឋជាច្រើននោះ​ដោ​យសា​រតែពួ​ក​វាបានចូលទៅអុកឡុកក្នុ​ង​សហ​គម​ន៍ ដើម្បីស្វែងរកទឹ​ក​ផឹក​។

ប្រតិបត្តិការសម្លាប់អូដ្ឋរយៈពេល​ ​៥ថ្ងៃបានចាប់ផ្តើមតាំងពីថ្ងៃពុធ​ម្សិ​លមិ​ញនេះ ខណៈដែលសហគមន៍ជាច្រើ​នៅ​ក្នុងតំបន់ បានរាយការណ៍ថាមា​ន​សត្វអូ​ដ្ឋជាច្រើ​ន​ក្រុម បានចូលមកបំផ្លាញទី​ក្រុ​ង និងអ​គារ។

ពលរដ្ឋអូស្រ្តាលីម្នាក់នៅក្នុ​ង​សហគ​មន៍ Kanypi បានថ្លែងថា “សត្វអូដ្ឋបានស្រែកពាស​ពេ​ញ​ផ្លូវ ដើម្បីរកទឹកផឹ​ក​។ ពួកយើងពិតជាមានការ​ព្រួ​យបា​រម្ភ​ចំពោះកុ​មារ​តូចៗ​ណា​ស់​”។

សេះព្រៃមួយចំនួនក៏នឹងត្រូវសម្លា​ប់​ផង​ដែ​រ។

អូស្រ្តាលីកំពុងរងកម្តៅ និ​ង​ស្ថានភា​ពស្ងួត​ជាខ្លាំង ដែលបណ្តាលឲ្យមានភ្លើងឆេះព្រៃទូទាំង​ប្រ​ទេស​ នៅក្នុងរយៈពេលប៉ុន្មា​ន​ខែចុង​ក្រោ​យនេះ ប៉ុន្តែគ្រោះរាំងស្ងួតក្នុងប្រទេ​ស​នេះ កើតឡើងអស់រយៈពេ​ល​ជាច្រើន​ឆ្នាំ​មកហើ​យ​។

សត្វអូដ្ឋមិនមែនមានដើម​កំ​ណើត​នៅអូស្រ្តាលី​នោះទេ​។ ពួកវាត្រូវបាននាំយកមកកា​ន់​អូស្រ្តា​លី ដោយជនអន្តោប្រវេស​ន៍​អស់​គ្លេស ពីឥណ្ឌា អាហ្គានីស្ថានជាដើមក្នុងសតវត្សរ៍ទី ១៩​។

​នៅអូស្រ្តាលីត្រូវបា​នគេប៉ា​ន់​ស្មានថា មានសត្វអូដ្ឋរាប់ម៉ឺនក្បាល។ ពួកវាអាចបំផ្លាញរ​ប​ង ឧបករកសិ​ដ្ឋា​ន ​និងជម្រក និងផឹកទឹកយ៉ាងច្រើនដែល​ប្រ​ជាជ​ននៅ​ក្នុង​សហគ​មន៍​ត្រូវ​ការ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×