Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិកសណ្ឋាគារ ណាហ្គា វើលដ៍ ​តវ៉ារក​​ដំណោះ​ស្រាយដំឡើងប្រាក់ខែ និងទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ ទទួល​យក​ប្រធាន​សហជីព​ម្នាក់

spot_img

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី៩ មករា ២០២០នេះ បុគ្គលិក ណាហ្គា វើលដ៍ (Naga World) បានសម្រេចនាំគ្នាធ្វើកូដកម្ម បន្ទាប់ពី ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​​នេះ មិន​ផ្ដល់​ដំណោះ​​ស្រា​យ​ស​មរម្យ តាម​ការ​ទាមទារ​របស់​ពួ​ក​​គេ​​ក​ន្លង​មក។ ចំណែក​ក្រុមហ៊ុន បាន​​ព្រមា​ន​​មិន​ឲ្យ​បុគ្គលិក​ធ្វើ​កូដក​ម្ម​ និង​បាន​ប្តឹង​ទៅ​តុលាកា​រ​​ឱ្យ​​កោះ​ហៅ​ តំណាង​សហជីព​ទៅ​​​សួរ​​នាំ​​ផង​ដែរ។

សហជីព​ប្រចាំ​ក្រុមហ៊ុន ណាហ្គា វើលដ៍ បានបញ្ជាក់​​ថា កូដកម្មនៅថ្ងៃទី៩ ខែ​មករា មាន​សន្ទុះ​ចូល​រួម​ពីបុគ្គលិក​គ្រប់​ផ្នែក​ក្នុង​​ក្រុ​មហ៊ុ​ន ណាហ្គា វើលដ៍ ប្រមាណ​ជាង ២ពាន់​​​នាក់ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុ​ន​​​នេះ ទទួល​យក​ប្រធាន​សហ​ជីព​​​ម្នាក់​គឺ កញ្ញា ឈឹម ស៊ីថរ ឱ្យ​ចូល​ធ្វើ​​​ការ​​វិញ និង​ដំឡើង​ប្រាក់​ឈ្នួ​ល​ សមរម្យ​ដល់​បុគ្គលិក​​ ព្រមទាំង​លក្ខខណ្ឌ​មួយ​​ចំ​នួន​​ទៀ​ត។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិ​ទ្ធិ​​កា​រ​ងារ​បុគ្គលិក​កម្មក​រ​​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា​ បានប្រាប់អ្នកសារព័ត៌មាន​ថា ការ​សម្រេច​ចេញ​ធ្វើ​កូដកម្ម​​នៅ​​​ខាងមុខ​ក្រុមហ៊ុន ណាហ្គា វើលដ៍​ ​ទ្រង់ទ្រាយ​​ធំ​នេះ ដោយសារ​តែ​ថ្នាក់​ដឹក​​​នាំ​​ស​ហ​​ជីព បាន​ដំណើរ​ការ​​​ដោះ​​ស្រាយ​ដោយ​សន្តិវិធី​នៅ​​​ក្នុង​ក្រុមហ៊ុន​ ​នៅ​ក្រសួង​កា​រ​ងារ និង​ក្រុម​ប្រឹក្សា​អាជ្ញា​​​ក​ណ្តាល​ នៅ​តែ​មិន​អាច​រ​​ក​ដំ​ណោះ​ស្រា​យ​​។ អ្នកស្រី​បន្ត​ថា កូដកម្ម​នេះ គឺ​ធ្វើ​ឡើង​ដោយ​​ស្រ​ប​​តាម​​ច្បាប់ និង​ជា​ការ​ប្រើប្រា​ស់​​​សិទ្ធិ​ជា​មូលដ្ឋាន​រប​ស់​​ខ្លួន៖ តាំង​ពី​ព្យួរ​ការងារ​​ប្រ​ធាន​​សហ​ជីព កញ្ញា ឈឹម ស៊ីថរ មក​ដល់​ឥ​ឡូ​វ​នេះ សន្ទុះ​នៃ​ការ​សាម​គ្គី​​រ​បស់​​បុគ្គលិក គឺ​អត់​រា​ថ​យ​​ទេ ទោះ​ជា​ក្រុមហ៊ុន​ចេញ​​លិ​ខិត​​​ព្រមាន និង​ហៅ​បុគ្គលិក​​​ទៅ​​គំរាម​​ផ​ង ​សម្លុត​ផង ​និង​លួងលោម​ផង​ ក៏​បុគ្គលិក​មិន​ចុះ​​ញ៉​ម​​ដែរ។ អ្វី​ដែល​បុគ្គលិ​ក​​ទា​មទារ គឺ​វត្តមាន​របស់​​ប្រ​ធាន​​ស​ហជីព ព្រោះ​ពួក​គេ​គិត​​​ថា រឿង​ដែល​​​កើត​​ឡើង ចំពោះ​ប្រធាន​សហជីព ​ជា​រឿង​អយុត្តិធម៌​។

ក្នុង​ពេល​សហជីព​​​ដឹក​នាំ​បុគ្គលិក​កម្មក​រ​​ធ្វើ​​កូដ​កម្ម​នេះ ខាង​ភាគ​ក្រុមហ៊ុន​បាន​ចេ​ញ​​លិខិត​ព្រមាន​ជា​មុន​ មិ​ន​ឲ្យ​បុគ្គលិក​ចូល​រួ​ម​​ធ្វើ​​កូដ​កម្ម​នោះ​ទេ ដោយ​ចាត់​ទុក​កូដក​ម្ម​​​នេះ​ថា ខុសច្បាប់។ ក្រុមហ៊ុន​គំរាម​ទៀត​​​ថា ​ប្រសិន​បើ​បុគ្គលិក​ណា​ចូ​ល​រួម នឹង​ប្រឈម​ការ​​ដា​ក់​​វិន័យ និង​បញ្ឈប់​កិច្ច​សន្យា​​​ការ​ងារ​​ដោយ​​គ្មាន​​សំ​ណង។ ទន្ទឹម​គ្នា​នេះ សាលា​ដំបូង​រាជធា​នី​​ភ្នំពេញ ក៏បាន​ចេញ​ដីកា​កោះ​ហៅ​​ប្រ​ធា​ន​ស​ហជី​ព​ប្រចាំ​ក្រុមហ៊ុន ណាហ្គា វើល​ដ៍ កញ្ញា ឈឹម ស៊ីថរ ទៅ​សួរ​នាំ​អំពី​​គ​ម្រោង​​ធ្វើ​​កូ​ដកម្ម​នេះ តាម​បណ្ដឹង​របស់​ក្រុម​ហ៊ុ​ន នៅ​រសៀល​​ថ្ងៃ​​ទី​៨ ខែ​មករា​ដែរ។

សេចក្តី​ថ្លែង​ការណ៍​រ​ប​ស់​ស​ហជីព​​ប្រ​ចាំ​​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ចេញ​ផ្សាយ កាល​ពី​យប់​ថ្ងៃ​​ទី​៧ ខែ​មករា ឲ្យ​ដឹង​ថា អ្វី​ដែល​ថ្នាក់​ដឹក​​​នាំ​​ក្រុមហ៊ុ​ន ​ណាហ្គា វើលដ៍ កំពុង​ធ្វើ គឺ​បង្ហាញ​យ៉ាង​ច្បា​ស់​​ក្រ​ឡែ​ត​ថា ក្រុមហ៊ុន​គ្មាន​ចេតនា​​​ដោះ​​ស្រាយ​​ដោយ​​សន្តិ​វិ​ធី​នោះ​ទេ គឺ​មាន​តែ​ការ​គំរាម​កំ​ហែ​ង និង​រំលោភលើអនុញ្ញាស្នូលរ​ប​ស់អ​ង្គកា​រ​ពល​កម្មអន្តរជាតិលេខ៨៧ ​ស្ដី​ពី​សិទ្ធិ​ចរចា​​ជា​​ស​មូហភាព ច្បាប់​ស្ដីពី​ការ​មាត្រា៣៣​៣​ ​និង​ច្បាប់​ស្ដីពី​សហជីព មាត្រា៨៧។ ​ក្នុ​ង​​សេច​ក្ដី​ប្រកាស​នោះ បង្ហាញ​ថា បុគ្គលិក​រាប់​ពាន់​​​នាក់ នៅ​តែ​ទទូច​ឲ្យ​ក្រុមហ៊ុ​ន​​ដោះ​​ស្រាយ​​​ចំណុច ដែល​ទាមទារ​កន្លង​មក​​​ដោ​យ​រៀ​បចំ ​ឲ្យ​មាន​កិច្ច​ចរចា​ដោយ​​​មាន​​ភាព​​ស្មោះ​​ត្រង់ និង​ផ្ដល់​ការ​គោរព​​គ្នា​​ទៅ​​វិញ​​ទៅ​មក និង​ជា ពិសេស​ទម្លាក់​ចោល​​កា​រ​​ព្យួរ​ការងារ​ប្រធាន​​​ស​ហជីព និង​បាន​ចូល​បំពេញ​​​ការ​ងារ​​ធម្ម​តា​​ឡើ​ង​​វិ​ញ។

បុគ្គលិកកាស៊ីណូម្នាក់ បាននិយាយថា ពួក​យើង​ធ្វើ​កូដកម្ម​ទាល់​តែ​​មា​ន​ដំ​ណោះ​ស្រាយ ហើយ​ពួក​យើង​មិន​សុខ​​ចិ​ត្ត​ទេ បើ​សិន​ជា​ក្រុមហ៊ុន​នៅ​​​តែ​​ព្យួរ​​ការ​ងារ​ប្រធាន​សហជីព​។

វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុ​​ន​​កាស៊ីណូ ​ណាហ្គា វើលដ៍​ នេះ កើតឡើង​ចាប់​តាំង​ពី​​យ​ប់​​ថ្ងៃ​ទី២០ ខែ​កញ្ញា បន្ទាប់​ពី​ក្រុមហ៊ុន​ព្យួរ​​​កា​​រងា​​រ​​ប្រធាន​​ស​ហជី​ព​ម្នាក់ គឺ​កញ្ញា ឈឹម​ ស៊ីថរ ដោយ​មិន​កំណត់​​ពេ​ល​​វេលា ដែល​ភាគី​បុគ្គលិ​ក​​អះអាង​ថា ធ្វើ​ឡើង​ទាំង​អយុត្តិធ​ម៌​ និង​មិន​អនុលោម​តាម​ច្បាប់​​​ស្ដី​ពី​កា​រងារ ក៏​ដូច​ជា​បទ​បញ្ជាផ្ទៃ​​​ក្នុង​​របស់​​​ក្រុមហ៊ុន។ មូលហេតុ​ដែល​នាំ​ឱ្យ​​​មាន​ការ​ព្យួរ​ការងា​រ​​នេះ គឺ​ដោយសារ​តែ​ស្ត្រី​​ស​ហជី​ព​​វ័យ​ក្មេ​ង​​រូប​នេះ​ បាន​ប្រើប្រាស់​តួនាទី​រ​ប​ស់​​ខ្លួន​ចេញ​មុខ​ដោះស្រាយ​​​រឿ​ង​ស​ន្តិ​សុខ​ក្រុមហ៊ុន ហាម​បុគ្គលិ​ក​​មិន​​ឲ្យ​​យក​​អាវ​យឺត ដែល​មាន​សរសេរ​​​សារ​​ថា “ក្រុមហ៊ុន​រីក​​ច​ម្រើន បុគ្គលិក​ត្រូវការ​ប្រាក់​ខែ​​រ​ស់​​នៅ​ស​ម​រម្យ” ចូល​ក្នុង​ក្រុម​ហ៊ុ​ន និង​ក្នុង​អំឡុង​ពេ​ល​​ច​រចា​ផល​ប្រយោជន៍​ជូន​​​សមា​ជិក​​​របស់​ខ្លួន។ ក្រុមហ៊ុន​បាន​ចោទ​​ក​ញ្ញា​ថា ជា​មេ​ខ្លោង​នាំ​បុគ្គលិក​ពាក់​អាវ​យឺត​​ធ្វើ​​យុ​ទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួ​ល​។​

បន្ទាប់ពីផ្ទុះការតវ៉ាពីសំណាក់បុគ្គ​លិ​ក​ Naga World ប្រមាណជិត២០០០នាក់ ដោ​យ​ទាមទារលក្ខខណ្ឌមួយចំនួន​ ​នៅព្រឹកថ្ងៃទី​៩ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌចំការមន​ ​បានអញ្ជើញតំណាងអ្នកតវ៉ាមួយ​ចំ​នួ​ន ជួបប្រជុំរកដំណោះស្រា​យ​។ ​ចំណែកក្រុមអ្នកតវ៉ានៅ​ខា​ង​មុខ Naga World បាននៅស្ងៀមនៅនឹងក​ន្លែ​ង ដោយមិនទាន់ធ្វើសកម្ម​ភា​ពអ្វី​បន្ត​ទៀត​ទេ។

ទោះជាយ៉ាងនេះក្តីរហូ​តដ​ល់ពេលរសៀល ថ្ងៃដដែលនេះ ការជួបប្រជុំនៅមិនទាន់មា​ន​លទ្ធ​ផលយ៉ាងណានៅឡើយ ហើ​យ​បើសិនជាការដោះស្រាយ​ត្រឹ​មអា​ជ្ញាធ​រខណ្ឌមិនអាចបញ្ចប់បញ្ហានេះបា​ន​ អាចនឹងមានការបន្តដោះស្រា​យ​ដល់​កម្រិត​អាជ្ញាធ​ររាជ​ធា​នីតែម្តង។

សូមបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍​ ​(Naga World) ប្រមាណជិត២០​០០នាក់ បានផ្ទុះការតវ៉ាជាថ្មី ​នៅព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២០នេះ ដោយទាមទារនូវលក្ខខណ្ឌមួយចំនួ​ន​ ក្រោយពេលក្រុមហ៊ុនព្យួរ​កា​រងា​រមេស​ហជីព​មួ​យរូប។

លក្ខខណ្ឌដែលបុគ្គ​លិ​កទាំ​ងនោះ ទាមទាររួមមាន​ដូ​ច​ជា៖ ឲ្យក្រុមហ៊ុនទទួលយកប្រធា​ន​ស​ហជីព ម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយ​ឥ​តលក្ខ​ខ​ណ្ឌ។ អនុញ្ញាតឲ្យកម្មករឈប់ស​ម្រា​ក​តាម គោលការណ៍ស្ម័គ្រចិត្តនៅ​ថ្ងៃ​បុណ្យ​ជាតិ​ បញ្ឈប់ប្រធានប្រតិបត្តិ​កា​រផ្នែ​កកាស៊ី​ណូជាជ​នបរ​ទេ​ស​ម្នាក់ និងដំឡើងប្រាក់ឈ្នួល៣០​០​ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគា​រ​ និង៥០០ដុល្លារសម្រាប់បុគ្គលិកផ្នែកកាស៊ីណូ​ ជា​ដើម។

ក្រុមបុគ្គលិកដែលត​វ៉ា​ ក៏បានលើកបដាមួយចំ​នួ​ន​ទៀត ដូចជាសរសេរថា ណា​ហ្គាវើលដ៍ ត្រូវគោរពសេចក្តីបង្គាប់រ​ប​ស់ក្រុ​មប្រឹក្សា​អាជ្ញា​ក​ណ្តាល លេខ៤៧/០៩ និងលេខ១០/១០។ ការទាមទារប្រាក់ឈ្នួ​ល​ ​រស់នៅសមរម្យ គឺ​ជាសិទ្ធិមិនមែនជាបទល្មើ​ស​ឧក្រិ​ដ្ឋទេ​ ជាដើម៕ដោយ៖កូឡាប

spot_img
×