Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Dj Mini ត្រូវបាន​ឃាតករមកជាមួយគ្នា បាញ់សម្លាប់ ក្នុងភោជនីយដ្ឋានហេបភីណេស ស៊ុប និង​ខារ៉ា​អូខេ​គ្រួសារ

spot_img

ភ្នំពេញ៖ សិល្បករកម្ពុជា បានឲ្យដឹងថា បុរសម្នាក់​​ដែលគេស្គាល់ថា​​ជា​ឌីជេ (Dj Mini) នៅ UrBanBeer House BKK បានដើរចូលទៅអ​ង្គុយក្នុងភោជនីយដ្ឋានមុន​​ មិនទាន់បានកុម្ម​ង់​អ្វីផង​ ស្រាប់តែត្រូវខ្មាន់​កាំភ្លើង ដែលមកជាមួយគ្នា ដើរចូលមកតាមក្រោយបាញ់​ប្រហារ ១គ្រាប់​ ចំសៀតផ្កា បណ្ដា​លឲ្យ​​ស្លាប់ផ្ដា​ប់មុខទៅលើតុ​ពិសេស ជាន់ផ្ទាល់ដី​ក្នុងភោ​ជ​នីយដ្ឋាន ហេបភីណេស​ Happiness (ស៊ុប​ និងខារ៉ាអូខេគ្រួសារ​)​ លើផ្លូវ៦៣​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ឃាតករ បានបោះកាំភ្លើងចូលក្រោមតុ រួច​នាំគ្នា​គេចខ្លួ​ន​​បា​ត់​ ដោយមិនដឹងមូលហេតុ​​។

ហេតុការណ៍៍នេះ កើតឡើង​នៅក្នុងនៅភោជ​នីយដ្ឋានហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ លើផ្លូវត្រសក់ផ្អែម (ផ្លូ​វ៦​៣) ក្នុងសង្កាត់បឹងរាំ​ង​ ខណ្ឌ​ដូនពេញ នៅម៉ោង៤ជាងទៀបភ្លឺថ្ងៃទី៩​ ខែមករា ឆ្នាំ២០២០នេះ។

បើតាមបុគ្គលិកក្នុងហេតុ​ ​ដែលបានឃើញហេតុ​កា​រណ៍​នេះ បានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុ​រ​សរ​ងគ្រោះ​ និងបុរសម្នា​ក់ទៀត ដែលជាជនដៃដល់ បានជិះរថ​យន្ត​ម៉ា​ក Camry បាឡែន មកជាមួយគ្នាដើ​ម្បី​ហូប​ស៊ុប​ ពេលជិតមកដ​ល់​ភោជនីយដ្ឋា​ន ជនរងគ្រោះបានដើរចូលក្នុ​ង​ហាង​អង្គុ​យតុ​មុន ឯជនដៃដល់ក៏នៅ​រៀ​បចំ​ចត​រថយន្តនៅខាង​ក្រៅ​។ បន្ទាប់ពីចតរ​ថយន្ត​រួច​ជន​ដៃដល់​ បានដើរចូលក្នុង​ហា​ងតាមក្រោយ ហើយទាញកាំ​ភ្លើ​ង​បា​ញ់ចំសៀតផ្កាជនរងគ្រោះ​១​គ្រាប់ បណ្តាលឲ្យជនរងគ្រោះ​ស្លាប់អ​ង្គុយក្រាម​លើតុ។​

បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច​ ​ជន​ដៃដ​ល់ក៏បានដើរចេញពីហា​ង​ ដោយមានបុរស២​នា​ក់ផ្សេង​ទៀ​ត កំពុងជិះម៉ូតូ១គ្រឿង រង់ចាំ មកទ​ទួល បើកគេចខ្លួ​នបាត់​៕ដោយ៖កូឡាប

spot_img
×