Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចថា ការសម្លាប់មេបញ្ជាការអ៊ី​រ៉​ង គឺដើម្បីការពារ​ខ្លួ​ន ព្រោះគេមានគម្រោង​វា​យប្រ​ហារអា​មេ​រិច

spot_img

សហរដ្ឋអាមេរិចបា​ន​ថ្លែង​ប្រាប់ អង្គការសហប្រ​ជា​ជាតិ​នៅថ្ងៃពុ​ធថា ការសម្លាប់មេបញ្ជាកា​រ​អ៊ីរ៉​​ងលោក Qasem Soleimani កាលពីសប្តាហ៍មុន គឺ​ជាការការពា​រខ្លួន ហើយអាមេរិចប្តេជ្ញាចាត់វិធា​ន​ការ​ចាំបា​ច់បន្ថែ​មទៀ​ត នៅមជ្ឈិមបូព៌ា ដើម្បីការពារបុគ្គលិក ​និ​ងផលប្រយោជន៍រប​ស់​ខ្លួ​ន។

នៅក្នុងលិខិតទៅកាន់ក្រុមប្រឹក្សា​អ​ង្គការ​សហ​ប្រជាជាតិ ឯកអគ្គរដ្ឋទូតអា​មេ​រិច អ្នកស្រី Kelly Craft បាននិយាយថា​ ​អាមេរិចក៏បានត្រៀមខ្លួន​រួ​ចរា​ល់ ដោយគ្មាន​លក្ខខណ្ឌ ជាមុនក្នុងការច​រចាជាមួ​យអ៊ី​រ៉ង ដោយមានគោលបំណងការពារ​កុំ​ឲ្យ​មានមា​ន​គ្រោះថ្នាក់​បន្ថែ​ម​ទៀត ដល់សន្តិភាពអន្តរ​ជា​តិ​ និងសន្តិសុខ​ ឬការរំជើបរំជួលពីរបបអ៊ី​រ៉​ង​។

សូមបញ្ជាក់ថា ប្រធានាធិបតីអា​មេ​រិច​ ដូណាល់ ត្រាំ បានថ្លែងថា ការសម្រេចចិត្តសម្លា​ប់​ Qasem Soleimani គឺផ្អែកទៅលើព័ត៌មានស៊ើបការ​ណ៍​ដែលប​ង្ហា​ញថា គាត់មានគម្រោងវាយប្រ​ហា​រប្រ​ឆាំង នឹងអាមេរិចនៅ​ម​ជ្ឈិមបូព៌ា​។

តែប៉ុន្មានថ្ងៃប៉ុ​ណ្ណោះ ក្រោយការសម្លាប់របស់មេដឹក​នាំ​យោកំ​ពូល​ខ្លួ​ន អ៊ីរ៉ងបានធ្វើការ​ស​ង​សឹក​ ដោយបានបាញ់​មី​ស៊ីលស្រោ​ចទៅ​លើមូល​ដ្ឋា​នទ័ព ២កន្លែងក្នុងប្រទេស​អ៊ី​រ៉ាក់ ដែលមានកងទ័ព​អា​មេ​រិ​ច និងសម្ព័ន្ធមិត្ត​នៅ​ទី​នោះ។

ជុំវិញការវាយប្រហារនោះ ប្រ​ធានាធិ​បតី ដូណាល់ ត្រាំ បាននិយាយថា មិនមានប្រជាជនអា​មេ​រិច​ណាម្នាក់​រង​របួសនោះ​ឡើ​យ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×