Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាការដ្ឋានអ​ង្គ​រក្សស​ម្ដេចតេ​​ជោ​​ហ៊ុន​សែ​ន តាំង​ពិព័រណ៍សព្វា​​វុ​ធ​​យោធាទំ​នើប​ៗ

spot_img

ភ្នំពេញ៖ បញ្ជាការដ្ឋានអង្គរក្សសម្ដេចតេ​ជោ​ហ៊ុនសែ​ន បានរៀបចំការតាំង​ពិព័រណ៍សព្វា​វុធ​យោធា របស់បញ្ជាការដ្ឋានអង្គ​រ​ក្ស ដាក់ជូនប្រជាពលរ​ដ្ឋ​ចូល​ទស្ស​នា ដើម្បីចូ​លរួ​មអប​អរ​សាទរ​ខួ​បលើ​កទី៤១ នៃទិវាជ័យជម្នះ​ ​៧មករា (១៩៧៩ ២០២០) ក្រោយអធិបតីភាពលោកនាយឧត្ត​មសេ​នីយ៍កិ​ត្តិ​បណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង​ ​នៃកងយោធពលខេ​ម​រភូមិន្ទ និងជាមេបញ្ជាកា​រ​ បញ្ជាការដ្ឋានអ​ង្គ​រ​ក្ស នាក្រុងតាខ្មៅ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរ​ក្ស បានឱ្យដឹងថា ការរៀបចំតាំងពិព័រណ៍សព្វា​វុធយោធារបស់បញ្ជា​កា​រដ្ឋា​នអង្គ​រ​ក្សថ្ងៃនេះ មិនមែនជាការបង្ហា​ញ​សា​ច់ដុំអ្វីនោះទេ គឺជាការដាក់តាំ​ងពិព័រណ៍ជូនប្រជាពលរដ្ឋដែ​ល​មាន​មូលដ្ឋាន នៅជិតទីបញ្ជាការអង្គរ​ក្ស​ ចូលទស្សនាកម្សាន្តឱ្យដឹងពីតួនាទីភារកិច្ចរ​ប​ស់ប​ញ្ជាការ​ដ្ឋា​នអ​ង្គ​រក្ស គឺការពារជាតិ សាសនា ព្រះមហាក្ស​ត្របូរ​ណភាពទឹកដី និងការពារសុខសុវត្ថិភាពជូនសម្ដេ​ច​តេជោ​ ​ហ៊ុន ​សែននាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុ​ជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន ព្រមទាំ​ងក្រុម​គ្រួ​សារ ក៏ដូចជាការរៀបចំដាក់តាំងប​ង្ហាញ ពីការយកចិត្តទុកដាក់​ថែ​ទាំស​ម្ភារៈបច្ចេក​ទេស អាវុធយុទ្ធភណ្ឌនៅតា​មកង​អន្ត​រាគ​មន៍​នីមួយៗ ដែលក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកង​យោ​ធ​ពល​ខេមរភូមិន្ទ បានប្រគល់ជូនឱ្យបាន​ត្រឹ​មត្រូ​វ តាមការនែនាំរបស់ថ្នាក់ដឹ​ក​នាំក្រ​សួង​ការពា​រ​ជាតិ និងអគ្គមេបញ្ជាកា​រ​នៃក​ងយោធពលខេ​ម​រភូមិន្ទ ជាពិសេសដើម្បីចូលរួ​ម​ ​អបអរសាទរខួ​បលើ​កទី​៤១ នៃទិវា​ជ័យ​ជ​ម្នះ៧មករា (១៩៧៩ ២០២០) រសៀលថ្ងៃទី៨មករា នៅទីបញ្ជាការដ្ឋា​ន​អង្គ​រក្សទួលក្រសាំងក្រុង​តា​ខ្មៅខេ​ត្តកណ្ដា​ល​។
លោក ណុប រត្ថ័និមល ក៏បានរំលឹកថា ថ្ងៃ​ជ័យ​ជម្នះ៧ម​ករា ជាថ្ងៃកំណើតទី២របស់​យើ​ង​ បើគ្មានថ្ងៃជ័យជ​ម្នះ​៧មករា ប្រជាជនកម្ពុជាទាំងអស់​​មិនមានជីវិតរស់នៅបានមើ​លឃើញ នូវការអភិវឌ្ឍប្រ​ទេ​ស​ជាតិ ដូចសព្វថ្ងៃនេះទេ ។​ ​ដោយសារនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យអង្គការចាត់តាំ​ង​នយោ​បាយរប​ស់ខ្មែរក្រ​ហម រលំ​រលា​យ បង្រួបបង្រួមជាតិ​ ​ឯកភា​ពទឹកដី កងទ័ពជាតិតែមួយគ្មានតំបន់អ​បគមន៍​ នាំលទ្ធិប្រជាធិប្ប​តេយ្យ និងការបោះឆ្នោ​ត ដោយសេរីព​ហុបក្ស នៅកម្ពុជា នាំប្រទេសជាតិមានសុខ​ស​ន្តិភាព ទូទាំងប្រទេស និងការអភិវឌ្ឍជាបន្តបន្ទាប់ កំណើនសេដ្ឋកិច្ចជាលំ​ដា​ប់។ សន្តិភាពមានតម្លៃធំធេង​ណាស់ បើប្រទេសគ្មានសុខស​ន្តិ​ភាព យើងគ្មានឱកាសដើម្បី​កាសា​ង និងអភិវឌ្ឍន៍ប្រទេស​បា​ននោះទេ​។​ ក្នុងនាមជាក​ងយោធ​ពល​ខេ​មរភូមិន្ទ លោកប្តេជ្ញាប្រឆាំងដាច់ខាតនូវកា​រ​ប៉ុន​ប៉ងណា​មួយ របស់ជនអគតិ​មួ​យក្ដា​ប់តូច​ដែ​ល ឈានទៅរកការបំ​ផ្លា​ញជាតិ​សា​ស​នា ព្រះមហាក្សត្រ ផ្ដួលរំលំរាជរដ្ឋាភិ​បា​លស្រប​ច្បា​ប់ បន្តចូលរួមថែរក្សាការពារ​សុ​ខស​ន្តិភា​ព ស្ថិរភាពសង្គមនិ​ង​ការ​អភិ​វឌ្ឍន៍ជាតិ។ សូមរំលឹកថា បញ្ជាការដ្ឋា​នអង្គ​រក្ស ក្រៅពីមានតួនាទីភារកិច្ចកា​រ​ការពា​រសន្តិ​សុខ សណ្ដាប់ធ្នាប់សុវ​ត្ថិភាព ជូនសម្ដេចតេ​ជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា​ជា​ណាច​ក្រក​ម្ពុ​ជា និងសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំងក្រុមគ្រួសា​រ និងភ្ញៀវជាតិ​អន្តរជាតិ និងឥស្សរជន ថ្នាក់ដឹកនាំប្រទេស​ជា​តិ និងបានចូលរួម​ដ​កស្ទូ​ង ច្រូតកា​ត់បូម​ទឹក ជូនប្រជាពលរដ្ឋនៅពេល​រាំ​ងស្ងួ​ត និងជាសេ​នាធិការ ឱ្យកាកបាទក្រហមក​ម្ពុ​ជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ​ត​ ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខដឹកនាំក្នុង​ការចុះ​ជួយ ប្រជាពលរដ្ឋដែលជួបនូវ​កា​ររ​ង ដោយសារគ្រោះធម្មជាតិផ្សេងៗ​។​ ដើម្បីផ្សារភ្ជាប់ជាមួយប្រ​ជា​ពលរដ្ឋ បញ្ជាការដ្ឋានអង្គរក្ស​ មានពិធីតាំងពិព័រណ៍ប្រឡងចំម្រៀ​ងបុរាណ សម័យ រាំលេងកម្សាន្តផងដែរ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×