Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ណាហ្គាវើសដ៍​​ រាប់ពា​ន់នា​ក់ ​តវ៉ាប្រឆាំងនឹង​កា​រ​ធ្វើទុ​ក្ខ​បុ​កម្នេញ ​លើប្រធានសហជី​ព , ​ក្រុមហ៊ុនណាហ្គាខប ចំណេញ​ប្រាក់សុទ្ធ​​ជា​ង២​៤៥​លានដុ​ល្លារ​ ក្នុងរយៈពេល​៦ខែដំ​បូ​ងឆ្នាំ​២០១​៩​

spot_img

ភ្នំពេញ៖ LICADHO / លីកាដូ បានផ្សាយព័ត៌មានថា នាព្រឹកនេះ​(៩មករា២០២០) បុគ្គលិក​ណាហ្គាវើលដ៍​ជាង២០​០​០នាក់​ បានធ្វើកូដកម្ម​ និងជួបជុំ​គ្នា​​ដោយ​អហិង្សា​ នៅជិត​កាស៊ីណូ​ក្នុ​ង​​រា​ជធា​នីភ្នំ​ពេញ ដែលមាន​ម្ចាស់ជាជនជាតិ​​ម៉ា​ឡេ​ស៊ី​ ដើម្បី​តវ៉ាប្រឆាំង​នឹងកា​រ​​ព្យួ​រការ​ងារ​ដោយមិនច្បាស់លាស់​ចំ​ពោះ​​ប្រធានសហជីព​របស់ខ្លួន​​​គឺ កញ្ញា ឈឹម ស៊ីថរ។​ បុគ្គលិកទាំងនេះ​បានធ្វើ​កា​រ​​អំពាវនាវ​ ឱ្យបញ្ចប់​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើស​មា​ជិក​​​សហជីព​ និងស្នើសុំ​ដំឡើងប្រាក់ឈ្នួល​អប្បរមា​ស​ម្រាប់​​បុគ្គលិក​ ខណៈដែល​នគរបា​ល​​រា​ប់សិប​នា​ក់​ និងកងសន្ដិសុ​ខ​​ជា​ច្រើន​នាក់​ទៀត កំពុង​ឃ្លាំមើល។​​

កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រ​ង់​​សិ​ទ្ធិការងារ​បុគ្គលិក​ក​ម្ម​ករ​​ខ្មែរ ​នៃក្រុមហ៊ុន​ណាហ្គាវើ​ល​ដ៍​ ត្រូវបាន​ព្យួរការ​ងា​រ​​ដោយមិ​ន​ទទួលបាន​ប្រាក់​ឈ្នួ​ល​​អ្វីសោះ​​ក្នុង​ខែ​កញ្ញា ឆ្នាំ២០១៩​ អំឡុងពេល​ធ្វើយុទ្ធនាការ​ស្នើសុំ​​​ដំឡើ​ងប្រាក់ឈ្នួល​អប្បរ​មាស​ម្រាប់​​បុគ្គលិករាប់ពា​ន់​នាក់​ ដែលកំពុង​បម្រើការ​នៅ​កា​ស៊ីណូ​​មួ​យនេះ​។​ កាលពី​ខែមិថុនា​ បុគ្គលិកជាង៤០០០នាក់​​ ​បានចុះ​​ហ​ត្ថលេខា​គាំទ្រលើញត្តិមួយ​​​ទាម​ទារ​​ដំឡើង​ប្រាក់បៀវ​ត្សរ៍​ ដើម្បី​ជួយសម្រួល​ដល់​កា​រ​​ឡើង​ថ្លៃ​នៃការចំណាយ​ផ្សេ​ង​ៗ​​ក្នុង​ជី​វភា​ព​រស់នៅ​ក្នុងរាជធា​នី​​ភ្នំពេ​ញ​ប​ច្ចុប្ប​ន្ននេះ​។

ទោះបីជា កញ្ញា ស៊ីថរ​ បានចូលរួម​កា​រ​ធ្វើកូ​ដកម្ម ​ក៏ដូចជា​បានជួប​ជាមួ​យ​​តំ​ណាង​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​​ និង​អាជ្ញាធរ​មូលដ្ឋា​ន​​នៅ​ខណ្ឌ​​ចំការមន​ នារសៀលនេះ ​ប៉ុ​ន្តែ​មិនទាន់​មានការ​​ព្រ​មព្រៀ​ងគ្នា ​រវាងតំណាង​ក្រុមហ៊ុន​​​ជាមួយ​​បុ​គ្គលិក​ទាំងនេះ​នៅឡើយ​ទេ​​​ ហើយអ្នកតវ៉ា​បាននិ​យា​យ​ថា​ កូដកម្មនេះ​នឹងត្រូ​វ​ធ្វើបន្ត​។​​

កាលពី​ម្សិលមិញ​ សាលា​ដំ​បូង​​រាជ​ធានី​ភ្នំពេញ​ បានចេញ​ដីកាសម្រេច​ចាត់​ចែ​ង​​បណ្ដោះអា​ស​ន្ន ​ដោយប្រកា​សថា​​ ការធ្វើ​កូដកម្ម​នេះ​​ខុ​សច្បា​ប់​ និង​បង្គាប់​ឱ្យ​កូដ​ករ​ចូលធ្វើកា​រ​វិញ​ ទោះបីជា​សិទ្ធិធ្វើកូដ​ក​ម្ម​​របស់​បុគ្គលិក​ទាំងនេះ​​ត្រូ​វបា​ន​ធា​នា​ដោយ​ច្បាប់កម្ពុជា​ និងអនុស​ញ្ញា​​រ​បស់អង្គការ​ពលក​ម្ម​​អ​ន្តរជា​តិ​​ក៏​ដោយ​។​

ក្រុមហ៊ុនណាហ្គាខប លីមី​ធី​ត បានចំណេញ​ប្រាក់សុទ្ធ​​ជា​ង២​៤៥​លានដុ​ល្លារ​ (បន្ទាប់ពីគិតពន្ធ​រួ​ច)​ ក្នុងរយៈពេល​៦ខែដំ​បូ​ងឆ្នាំ​២០១​៩​ និងមាន​អាជ្ញាប័ណ្ណ​ក្នុ​ង​ការ​​ដំ​ណើរកា​រ​កាស៊ីណូជាច្រើន​​ ក្នុងរាជធានីភ្នំពេ​ញ​។​ លោកឧកញ៉ា ​ចេន លីបគឹង​ (Chen Lip Keong)​ ដែលជាស្ថាបនិក​ក្រុ​ម​ហ៊ុន​​ ត្រូវបាន​ប៉ាន់​ប្រ​មាណ​ថា​​ មានប្រាក់ជាង​៦ពាន់​លា​នដុ​ល្លារ​ ខណៈដែល ​គម្រោងសាង​ស​ង់​​ណាហ្គាទី៣​នៅ​ទី​តាំ​ង​អគារ​ស​ (អគា​រ​ប៊ូឌីង​ក្រោយ​​ពីធ្វើ​ការ​វាយក​ម្ទេច) ​ក្នុងរាជធានី​​ភ្នំ​ពេញ ដែលជាកន្លែង​ស្នាក់នៅ​​រ​បស់​​សាធា​រណ​ជន​ ត្រូវបាន​ប្រកា​ស​​កា​ល​ពីឆ្នាំមុន ​ដោយត្រូវ​ចំណាយ​​ទឹក​ប្រាក់​ជាង៤ពាន់លាន​​ដុ​ល្លា​រ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×