Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្តភារកិច្ចរុ​ក​រក ប្រមូលផ្ដុំអដ្ឋិធាតុក​ង​ទ័ព​ស្ម័​គ្រចិត្តវៀ​តណា​ម ដែលបានពលីជី​វិត ក្នុងសម័យសង្គ្រាមនៅប្រ​ទេ​សក​ម្ពុជា​

spot_img

ខេត្តស្វាយរៀងៈលោក រស់ ផារិទ្ធិ អភិបាលរងខេ​ត្ត​ស្វាយ​រៀង ចំណែកឯភាគីវៀតណាមដឹ​ក​នាំដោ​យលោក​ ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិ​កា​រប្រ​ជាជន​ខេ​ត្តឡុងអា​ន នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ ២០២០នេះ បានអញ្ជើញជាអធិបតី​នៅ​ក្នុង​កិច្ចប្រជុំពិភាក្សាការអនុវត្ត​ភា​រកិ​ច្ច​រុករក ប្រមូលផ្ដុំអដ្ឋិធាតុកង​ទ័​ពស្ម័​គ្រចិត្ត​វៀត​ណាម ដែលបានពលីជីវិតក្នុ​ង​សម័​យសង្គ្រាមនៅប្រទេសកម្ពុជា ​ជំហានទី១ដំណាក់កាល​ទី​ XIX (រដូវប្រាំង ២០១៩​-២០២០) រវាងខេត្តស្វាយរៀ​ង ប្រទេសកម្ពុជា និ​ងខេត្ត​ឡុង​អាន​ ប្រទេសវៀតណាមដែលកិច្ច​ប្រជុំ​នេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វា​យ​រៀង។​

នៅក្នុងកិច្ចប្រជុំនេះ ​បានផ្ដោតជាសំខាន់លើ​កា​រស​ហការ​អនុវ​ត្តភារ​កិច្ចរុ​ករក គាស់ប្រមូលផ្តុំអដ្ឋិធាតុ​យុ​ទ្ធជ​នកងទ័ពស្ម័គ្រចិត្តវៀ​តណាម ដែលបានពលី​នៅ​កម្ពុ​ជា ជំហានទី១ ដំណាក់​កាលX​IX នៅរដូវប្រាំងឆ្នាំ 201​9 និង 2020 ជាបន្តទៀត នៅក្នុងទឹកដីខេត្តស្វាយ​រៀ​ង។​

លោក រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយ​រៀ​ង មានប្រសាសន៍ថា ៖ប្រមុខរាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក៏ដូចជាអាជ្ញាធរ​ខេ​ត្តស្វា​យរៀង​ និងអាជ្ញាធរស្រុ​ក ឃុំ ភូមិ និងប្រជាព​ល​រដ្ឋ​ នៅតែបន្តស្វាគមន៍​ជា​និច្ច​ ដើម្បីស្វែងរកអដ្ឋិធាតុវៀ​ត​ណាម​ ដែលបានស្លាប់នៅក្នុងសម័យ​ស​ង្គ្រាម​នៅប្រ​ទេស​ក​ម្ពុ​ជា ។

ក្នុងពេលនោះដែរ លោក ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មា​ធិ​ការ​ប្រជាជ​នខេត្ត​ឡុង​អា​ន ក៏បានថ្លែងអំណ​រ​គុណ ដល់ការសហ​កា​រ រយៈពេលកន្លងមក​រ​បស់​អាជ្ញាធ​រខេ​ត្តស្វា​យរៀ​ង​ ក្នុងការសហការស្វែង​រុ​ករ​កអ​ដ្ឋិធា​តុក​ងទ័​ពស្ម័​គ្រចិ​ត្តវៀ​តណាម ដើម្បីធ្វើមាតុភូមិនិវ​ត្ត​ន៍៕ដោយ៖ វ៉ៃកូ

spot_img
×