Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក្ខ​ជាន់​ទុក្ខ តារា​កំប្លែង នាយ​ក្តិ​ប ពិការ​មួយ​ចំហៀង​ខ្លួន ឥឡូវ​កូនប្រុស ត្រូវ​ឡាន​បុក​ស្លាប់​ទៀត​

spot_img

ភ្នំពេញ​៖ សិល្បៈករ​កម្ពុជា បានប្រកាសថា ទុក្ខ​ជាន់​ទុក្ខ​ពិតជា​ខ្លោចផ្សា​ណាស់​! អ្នករត់​PasdApp កូនប្រុស​នាយ​ក្តិ​ប ត្រូវ​រថយន្តបុក​ស្លាប់ ខណៈ​ខ្លួន​កំពុង​ឈឺ​ធ្ងន់​ពិការ​មួយ​ចំហៀង​ខ្លួន មិនអាច​ធ្វើការ​ងារ​អ្វី​កើត​សោះឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃទី​៨ ​ខែមករា​ ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​បាន​បុក​អ្នករត់ ​PassApp ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​នាយ​ក្ដិ​ប​តារា​កំប្លែង​ជើងចាស់ ដែលមាន​ជំងឺ​ធ្ងន់​ប្រចាំកាយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A នៅ​ចំណុច​ស្ពាន​ទី​១​ជិត​វត្ត​ខ្ទរ សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ខាងលើនេះ គេ​បាន​បុរស​ម្នាក់​បាន​បើករថយន្ត​បង្ក​មួយគ្រឿង​ម៉ាក ​Nissan ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ ភ្នំពេញ​ 2AG-3961 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​បើក​មកដល់​ចំណុច​កើត​បាន​ជ្រុល​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ ​1HR-8111​ ដែលជា​កូនប្រុស​បង្កើត​នាយ​ក្ដឹប​តារា​កំប្លែង​ជើងចាស់ ដែលមាន​ជំងឺ​ធ្ងន់​ប្រចាំកាយ ពេញទំហឹង​បណ្តាល​ឲ្យ​ក្រ​ពិត​រង​ការខូចខាត ផ្នែក​ខាងមុខ​បែក​កញ្ចក់​រួច​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន បាន​រ៉េ​ចង្កូត​ទៅបុក​ផើងផ្កា​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ បែក​អស់​ចំនួន​មួយ​ផើង​ថែមទៀត ចំណែក​អ្នកបើក​ម៉ូតូ​កង់​បី​រងរបួស​បែកក្បាល​ធ្ងន់ធ្ងរ ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ ជួយ​នាំយកទៅ​មន្ទីរពេទ្យ ប៉ុន្តែ​អកុសល ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក បាន​ផុតដង្ហើម​ទៅហើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ខណ្ឌ​ជ្រោយចង្វា បាន​ចុះ​ធ្វើការ​វាសវែង​រួច​ដឹកយក​រថយន្ត​បង្ក និង​PassApp​ ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×