Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កាណាដា​ជឿជាក់ថា មី​ស៊ី​ល​អុីរ៉ង​ជា​អ្នកធ្វើ​ឲ្យ​យន្តហោះ​អ៊ុយ​ក្រែ​ន​ធ្លាក់​

spot_img

​មេដឹកនាំ​ប​ជ្ឍឹ​ម​ប្រទេស​ជាច្រើន​បាន​និយាយថា មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ជា​អ្នកធ្វើ​ឲ្យ យន្តហោះ​អ៊ុយ​ក្រែ​ន​ធ្លាក់​នៅក្បែរ​រដ្ឋធានី​តេ​ហេ​រ៉ង​កាលពីពេល​ថ្មី​នេះ ដោយ​ផ្អែក​ទៅលើ​ភ​ស្ថុ​តាង​។​

​មេដឹកនាំ​ប្រទេស​កាណាដា និង​អង់គ្លេស បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ និង​ម៉ត់ចត់​ចំពោះ​ករណី​ធ្លាក់​យន្តហោះ​នោះ ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៧៦​នាក់​ស្លាប់​ទាំងអស់​។​

​ចំណែក​អ៊ីរ៉ង​បាន​បដិសេធ​ចំពោះ​ករណី​នោះ​។​

​ការធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​អ៊ីរ៉ង​បានធ្វើ​ការបាញ់​មី​ស៊ី​ល​ស្រោច​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់អា​មេ​រិច ក្នុងប្រទេស​អ៊ីរ៉ាក់​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិច​បានធ្វើការ​ប៉ាន់​ស្មានថា ពេលវេលា​នៃ​ការធ្លាក់​យន្តហោះ​បង្ហាញថា យន្តហោះ​នោះ​ប្រហែលជា​ត្រូវគេ​យល់ច្រឡំ​ថា​ជា​យន្តហោះ​របស់​អា​មេ​រិច ខណៈដែល​អ៊ីរ៉ង​បានរៀបចំ​វាយប្រហារ​សងសឹក​លើ​អា​មេ​រិច​។​

​សារពត៌មាន CBS បាន​ដកស្រង​ប្រភព​ចារកម្ម​អា​មេ​រិច​ដោយបាន​លើកឡើងថា ផ្កាយរណប​ចាប់បាន​រលក​សំឡេង​នៃ​ការបាញ់​មី​ស៊ី​ល​ជាច្រើន ព្រមទាំង​សំឡេង​ផ្ទុះ​ដែរ​។​

​នៅពេល​ជាមួយគ្នានេះដែរ សារពត៌មាន Newsweek បាន​ដកស្រង់​ប្រភពពី​មន្ទីរ​បញ្ចា​កោណ និង​មន្ត្រី​ចារកម្ម​អា​មេ​រិច និង​អ៊ីរ៉ាក់​ថា ពួកគេ​ជឿជាក់ថា ជើងយន្តហោះ​អ៊ុយ​ក្រែ​ន​ត្រូវបាន​បាញ់​ដោយ​មី​ស៊ី​ល​។​

​ចំណែក​ប្រធានាធិបតី​អា​មេ​រិច បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គាត់​មានការ​សង្ស័យ​ពីអ្វី​ដែល​បាន​កើតឡើង​ចំពោះ​យន្តហោះ​នោះ​។​

​សូមបញ្ជាក់ថា អ្វីដែល​មេដឹកនាំ​ម​ជ្ឍឹ​ម​ប្រទេស​មានការ​សង្ស័យ វា​កើតឡើង​ស្រប​ពេលដែល​អ៊ីរ៉ង​បដិសេធ មិន​ព្រម​ប្រគល់​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ដែល​ធ្លាក់​នោះ​ទៅអោយ​ក្រុមហ៊ុន Boeing ឬ​អា​មេ​រិច​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×