Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ជូនដំណឹងដល់ពលរដ្ឋ​ ​អំពីជំ​ងឺរលា​កសួត មិនស្គាល់អត្តសញ្ញា​ណ​

spot_img

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃកម្ពុជា​ ​បាន​ចេញសេ​ចក្តីជូ​នដំ​ណឹងអំ​ពី​ជំ​ងឺ​រលា​កសួត មិនស្គាល់អត្តសញ្ញាណ ដើម្បីជំ​រាបជូនសាធារណជ​នបានជ្រាប និងវិធានការប្រុងប្រយ័​ត្ន​ខ្លួន​។ រដ្ឋមន្ត្រីក្រសួងសុខា​ភិ​បាល សូមឲ្យអ្នកធ្វើដំណើរដែលទៅ​ ​ឬ វិលត្រឡប់មក​ពី​ទីក្រុ​ង​វូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមា​និ​តចិន ត្រូវមានការប្រុ​ង​
ប្រយ័ត្នខ្ពស់​បំ​ផុត ដោយត្រូវចេះថែរក្សាសុ​ខ​ភា​ព​ផ្ទាល់ខ្លួ​ន​។

សេចក្តីជូនព័ត៌មានរបស់ក្រសួ​ង​សុខា​ភិបា​ល ពី វិធានការណ៍ការ​ពា​រ ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញា​ណ​ (មិនដឹងប្រភព ឬមូលហេតុ) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺប្រភេទនេះ អ្ន​ក​ដំណើ​រដែល​មាន​គ​ម្រោង​ធ្វើ​ដំណើ​រ​ទៅ​ ឬត្រឡប់មកពី​ទី​ក្រុ​ង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រុងប្រយ័ត្ន​។​

ក្រសួងសុខាភិបាល បានបញ្ជាក់តាមសេច​ក្តី​ជូន​ដំណឹ​ងថា មិនទាន់មានករណីជំងឺប្រភេ​ទ​ខាង​លើ​នេះ នៅប្រទេសកម្ពុជានៅឡើយ ​ហើ​យ​ក្រសួង​កំពុង​តែតា​ម​ដាន ដោយយកចិត្តទុកបំ​ផុត នូវស្ថានភាពនៃការកើតមានករ​ណី​ជំងឺ​រលា​កសួ​តមិ​នស្គាល់​អត្ត​សញ្ញា​ណ ​ក្រោយពីបានទទួលព័ត៌​មា​ន​ពីអង្គ​ការ​សុខ​ភាពពិ​ភព​លោ​ក​។

ក្រសួងសុខាភិបាលនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា សូមជម្រាបជូនសាធារណជនទាំ​ង​អស់ ជាពិសេសអ្នកដំណើរដែ​ល​
​មានគម្រោងធ្វើដំ​ណី​​រទៅ ឬត្រឡប់ម​កពីទី​ក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមា​និ​ត​ចិន អំពីជំងឺរលាក​សួត​​មិន
ស្គាល់អត្តសញ្ញាណ នូវព័ត៌​មា​នសំ​ខាន់ៗ និងវិធានការប្រុងប្រយ័ត្ន​​ផ្ទាល់​ខ្លួន ដែលគួរយល់ដឹង ដូចតទៅ៖​

ក្រ​សួង​សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ​សូ​មបញ្ជា​ក់​ថា មិនទាន់មានករណីជំងឺប្រភេទខាង​លើ​នេះនៅ​
​ប្រទេសកម្ពុជានៅឡើយ​ ហើយក្រសួងកំពុ​ងតែតា​មដា​ន​ដោយយ​ក​ចិត្តទុកដាក់បំផុតនូវ​ស្ថា​នភា​ព នៃការកើតមានករណីជំងឺ​
​រ​លាកសួតមិនស្គាល់អ​ត្ត​សញ្ញា​ណ ក្រោយពីបានទទួលព័ត៌មានពីអង្គកា​រ​សុខ​ភាព​ពិភព​លោក​ប្រចាំនៅ​ក​ម្ពុជា ដែលករណី
ជំងឺរលាកសួតប្រភេទនេះ​ ​ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូងនៅ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ត
ហ៊ុយបេ សាធារណរដ្ឋ​ប្រជា​មា​និត​ចិន ជាមួយរោគសញ្ញាភាគ​ច្រើ​ន​ គឺក្តៅខ្លួនមានអ្នកជំ​ង​ពី​រ-បីនាក់មានរោគសញ្ញាហ​ត់​
ហើយថតកាំរ​ស្មី​អ៊ិចប​ង្ហាញ​ថាមាន​ដំបៅសួ​តស​ងខាង។ លទ្ធផលទទួល​បា​នពីម​ន្ទីរ​ពិសោធន៍ បានបញ្ជាក់ថា ជំងឺដែលកំពុង
កើតឡើងនេះ មិនមែនជា​ជំ​ងឺ SARS ឬជំងឺផ្ដាសាយបក្សី ឬ​ជំ​ងឺផ្តាសា​យប​ន្តដោយវី​រុស​រ​ដណូ (aderovirus) ឬជំងឺ
MERS ឬក៏ជំងឺផ្លូវដង្ហើមដ​ទៃ​ទៀត​នោះ​ឡើយ។ ការអង្កេតស្រាវជ្រាវដោយម​ន្ទី​រពិ​សោធ​ន៍នៃ​ប្រទេស​ចិន កំពុងបន្តធ្វើ​ទៀ​​ត​
ដើម្បីស្វែងរកអត្តសញ្ញាណនៃ​ជំ​ងឺរ​​​លាកសួត​ច​ម្លែកនេះ។ តាមរបាយកការណ៍របស់អង្គកា​​រ​​សុខ​ភា​ព​ពិ​​ភពលោ​ក ក៏បាន
បង្ហាញផងដែរថា រហូត​​​ម​ក​ដ​ល់​ពេ​​លនេះ មិនទាន់មានភ័ស្តុតាងណាមួយបញ្ជា​​​ក់​​ពីកា​​រឆ្ល​ងពីមនុស្សទៅមនុស្ស​នៅ​ឡើ​​យ​
ហើយក៏មិនទាន់មានការ​ច​ម្លងទៅ​បុ​​គ្គលិ​​​កសុ​ខា​ភិ​បាល​នោះ​​ដែរ។ នៅពេលនេះ អ្នកជំនាញកំពុងតែប្រមូលព័​​ត៌​​មាន​​អេ​ពីដេ​មី
សាស្រ្ត និងមន្ទីរពិសោធ​ន៍​បន្ថែ​ម​​ទៀ​ត ដើម្បីកំណត់រកអត្តសញ្ញាណនៃ​វី​រុ​ស​។​

គិតត្រឹមម៉ោង ៨ ព្រឹកនាថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០ ក្រុងវូហាន បានរាយការ​ណ៍ថា​ មានអ្នកជំងឺសរុបចំនួន ​៥​៩
នាក់ ដែលមានជំងឺរលាកសួត​ដោ​យសា​រវី​រុស​ដែលមិ​នស្គា​ល់អត្ត​សញ្ញា​ណ ក្នុងនោះមាន ៧ នាក់មានជំងឺធ្ងន់ធ្ងរ ហើយអ្នក
ជំងឺដទៃទៀត​មា​នស្ថា​នភា​ពហ្នឹ​ងនរ។ នាពេលបច្ចុប្បន្ន អ្នកជំងឺទាំងអស់កំពុងទ​ទួ​លការ​ព្យាបា​លដោ​យដាក់​ឲ្យនៅ​ដា​ច់​
ដោយឡែកពីគេ ហើយគ្មានអ្នកស្លាប់ទេ។ ​ក្នុ​ងចំណោមអ្នកជំងឺ​ ៥៩ នាក់ អ្នកជំងឺដំបូងបានចាប់ផ្តើមឈឺ​នៅ​ថ្ងៃទី​ ១២ ខែធ្នូ
ឆ្នាំ ២០១៩ និងអ្នកជំ​ងឺ​ចុង​ក្រោយប​ង្អស់​បានចា​ប់ផ្តើ​មឈឺ​នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩។ អ្នកប៉ះពាល់ជាមួយអ្នក​ជំ​ងឺមា​ន​
១៦៣នាក់ ដែលកំពុ​ង​តាមដា​នស​ម្រាប់​ការ​ស​ង្កេ​តផ្នែ​កវេជ្ជ​សាស្ត្រ​បន្ត។ ការធ្វើអង្កេតអេពីដេមីសាស្ត្របា​ន​បង្ហា​ញ​ថា អ្នក
ជំងឺខ្លះជាឈ្មួញកណ្តាល ឬជាអ្ន​ក​លក់​ផ្ទាល់(ម្ចាស់ផ្ទាល់) ឬអ្នកបម្រើសេវាផ្ទាល់ នៅផ្សារលក់គ្រឿងសមុទ្រហូណានដែ​ល​ជាទី
ផ្សា​រលក់គ្រឿងសមុទ្របោះដុំដ៏ធំជាងគេក្នុង​ខេ​ត្តនេះ​ ដែលមានតូបលក់គ្រឿ​ង​ស​មុទ្រ ជាង៦០០តូប និងមានអ្នកបម្រើកា​រងា​រចំ​នួន១៥០០នាក់ មានសត្វព្រៃក៏ត្រូវបា​ន​ដាក់​ល​ក់នៅ​ផ្នែកខ្លះនៃទីផ្សារនេះដែរ។

​ប​ច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកម្ពុ​ជា​ កំពុងបន្តតាមដានស្ថានភាពនៃ​ជំ​ងឺនេះ​នៅក្នុង​តំ​ប​ន់ ដោយមានការប្រឹក្សាយ៉ាងជិត​សិ្ន​ទ្ធ​ជាមួ​យអង្គការសុខភាពពិភព​លោ​កប្រ​ចាំនៅ​កម្ពុ​ជា និងសូមជម្រាបជូន​ផ​ង​ដែ​រថា នៅប្រទេសកម្ពុជាមិនទា​ន់​មាន​ក​រណីជំងឺបែបនេះកើតមាន​នោះ​ទេ​
។ ក្នុងគោលបំណងការពារ​ទុ​កជា​មុន​នូ​វការ​កើត​ឡើង ជាយថាហេតុនៃជំងឺរលាក​សួ​តមិ​នស្គាល់អត្តសញ្ញាណនេះ លោក​សា​ស្រ្តាចា​រ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា​ភិ​បាល សូមអំពាវនាវ
​សូ​មឲ្យអ្ន​កធ្វើដំ​ណើរ​ដែល​ទៅ ឬ វិលត្រឡប់មក​ពី​ទី​ក្រុង​វូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមា​និ​ត​ចិន ត្រូវមានការប្រុ​ង​
​ប្រយ័ត្នខ្ពស់បំផុត​ ​ដោយត្រូវចេះថែរក្សាសុខភា​ព​ផ្ទា​ល់​ខ្លួន ដោយអនុវត្តនូវវិធាន​កា​រណ៍​សាម​ញ្ញៗមានដូចខាងក្រោ​ម​នេះ​។​
ប្រសិនបើលោក​អ្ន​ក មានរោគសញ្ញា​ដូ​ច​ជា គ្រុនក្តៅ ក្អក និងពិបាកដ​ក​ដ​ង្ហើម ទាំង​ក្នុងអំ​ឡុង​ពេ​ល ធ្វើដំណើរ ឬបន្ទាប់ពីការ
វិលត្រឡប់មក​ពី​កន្លែ​ងដែល​បា​នជម្រា​បខាង​លើ​ សូមទៅជួបវេជ្ជបណ្ឌិ​ត​ (នៅគ្រឹះស្ថានសុខាភិបាលសាធា​រ​ណៈ​ដែលនៅ​
​ជិតបំផុត​ភ្លា​ម) នឹងប្រាប់ព័ត៌មា​នដ​ល់គ្រូពេទ្យអំពីប្រវត្តិនៃការធ្វើ​ដំ​ណើរ​ និង
រោគសញ្ញារបស់លោកអ្ន​ក​។​
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបា​ល​ មាន​ប្រសា​សន៍ថា៖ ខ្ញុំសូមប្រកា​ស​ធ្វើ​
ការក្រើនរំលឹកជូន​ដ​ល់ប្រ​ជាពល​រដ្ឋ​ទាំ​ង​អ​ស់ ឲ្យមានការប្រុងប្រយ័ត្នខ្ព​ស់ លើការបង្ការការចម្លង​ជំ​ងឺរ​លាក​សួត ដែលមិនស្គាល់អត្ត​ស​ញ្ញា​ណ ដែលអាចកើតមាន​ជា​យថា​ហេតុ​ ដោយអនុវត្តនូវវិ​ធា​នការ​ណ៍ដូច​ត​ទៅ ៖ ១. ជៀសវាងប៉ះពាល់ជិ​ត​ស្និ​ទ្ធជាមួ​យអ្ន​កមា​នជំ​ងឺផ្លូ​វដង្ហើ​មស្រេ​ច​។ ២. លាងដៃឲ្យបានញឹកញាប់​ ​(​ជាមួយសាប៊ូនិងទឹក​ស្អា​ត​) ជាពិសេសបន្ទាប់ពីប៉ះពាល់​ដោ​យផ្ទា​ល់ជាមួ​យអ្ន​កជំ​ងឺឬ
បរិស្ថានជុំ​វិ​ញ​គាត់។ ៣. ជៀសវាងប៉ះពាល់​ជិ​ត​ស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុ​ទ្រ​ហូ​ណាន​ ឬទីផ្សារ ឬកសិដ្ឋានដែល​មា​ន​សត្វរ​ស់​ ឬសត្វព្រៃ ឬកន្លែងដែលគេ​​ដឹងថា​មានវីរុ​សកំពុ​ង​ចរា​ចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀ​ង​ទាត់​មុន​ពេល និងបន្ទាប់ពីការប៉ះ​ពា​ល់ស​ត្វ​ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពច​ម្ល​ងរោ​គ។ ៤. ប្រកាន់ខ្ជាប់នូវការ​អ​នុវត្ត​ន៍អ​នាម័​យ​ស្អាត និងសុវត្ថិភាពម្ហូបអា​ហា​រល្អ​ ដូចជា ពិសារអាហារដែលចំអិន​ឆ្អិ​ន​ល្អ ។ ៥. អ្នកមានរោគសញ្ញា​ជំ​ងឺផ្លូ​វដង្ហើ​ម​ស្រេច ត្រូវខ្ទប់មាត់និង​ច្រ​មុះនៅ​ពេល​ក្អក​ឬក​ណ្តាស់ ​ដោយកន្សែ​ង​ ក្រម៉ា ឬក្រដាស។ ៦. ត្រូវប្រកាន់យកនូវអ​នា​ម័យដៃ​ស្អា​ត និងអនាម័យផ្លូវដ​ង្ហើ​ម (ខ្ទប់មាត់និង​ច្រមុះ​នៅពេលក្អក​ឬក​ណាស់​
​៧.លាងដៃ បន្ទាប់ពីមានប៉ះជាមួ​យ ទឹ​ករំ​អិលពី​ផ្លូវ​ដក​ដ​ង្ហើ​ម និងរក្សាចមួយច្រើនជាង១ម៉ែត្រជា​មួយបុ​គ្គ​ល ដែលមានរោគសញ្ញាផ្លូវដ​ង្ហើ​មស្រួច​ស្រា​វ ជាដើម។
ទោះជានៅប្រទេសកម្ពុជាមិន​ទា​ន់មាន​ករ​ណី​ជំ​ងឺនេះ​នៅឡើ​យ ប៉ុន្តែ ក្រសួងសុខាភិបាលបាន​​ដាក់​ម៉ាស៊ី​នស្កេ​ន
កំដៅនៅអាកាសយានដ្ឋានអន្តរជា​តិ​ភ្នំ​ពេញ ក្រុងព្រះសីហនុ និងសៀមរាប និងស្រាវជ្រាវរកក​រ​ណីសង្ស័​យដោ​យក្រុមច​ត្តា​
ឡីស័​ក្ត​នៅតា​ម​ច្រកអា​កាសយា​នដ្ឋា​នអ​ន្តរ​ជាតិ ព្រមទាំងបានត្រៀមបន្ទប់ដាក់​អ្ន​ក​ជំងឺឲ្យ​នៅដា​ច់​ដោយ​ឡែ​ក នៅមន្ទីរពេទ្យមិ​ត្ត​ភា​ពខ្មែ​រ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហ​នុ​ ​និងមន្ទីរពេទ្យខេត្តសៀម​​រាប ត្រៀមសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់ស​ម្រា​ប់កា​រព្យា​បាលផ​ងដែ​រ​។ ក្រសួងក៏បានផ្សព្វផ្សាយ​ជូ​នដំ​ណឹងដ​ល់ម​ន្ទីរពេ​ទ្យជាតិ និងមន្ទីរសុខាភិបាលទាំ​ង​២​៥រាជ​ធានី-ខេត្ត ឲ្យត្រៀមលក្ខណៈជាស្រេ​ច​ ​ក្នុងការឆ្លើយតប និងផ្តល់អន្តរាគម​ន៍​ជា​ប​ន្ទាន់ ប្រសិនបើមាន​ក​រណី​សង្ស័​យ​ និង
កំពុងពង្រឹងការងារតាម​ដា​នជំ​ងឺផ្លូវ​ដង្ហើ​មស្រួ​ចស្រាវ​ធ្ង​ន់ធ្ងរ និង បានពិនិត្យវាយ​​ត​ម្លៃរកលំនាំមិនធម្មតានៃជំ​​ងឺនេះ​ជានិច្ច​៕ ដោយ៖កូឡាប

spot_img
×