Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំកាណា​ដាជឿ​ជាក់ថា មីស៊ីលអ៊ីរ៉ងជា​អ្ន​កធ្វើ​ឲ្យយ​ន្ត​ហោះអ៊ុ​យក្រែនធ្លាក់​

spot_img

មេដឹកនាំមជ្ឈិមប្រទេសជាច្រើនបាននិ​យា​យ​ថា មីស៊ីលរបស់អ៊ីរ៉ងជាអ្នក​ធ្វើ​ឲ្យ​ យន្តហោះអ៊ុយក្រែនធ្លាក់នៅក្បែ​រ​រដ្ឋ​ធា​នីតេ​ហេរ៉​ង កាលពីពេលថ្មី​នេះ​ ដោយផ្នែកទៅលើភស្ថុតាង​។​



មេដឹកនាំប្រទេសកាណាដា ​និ​ងអ​ង់​គ្លេស​ បានស្នើឲ្យមានការស៊ើបអង្កេត​ពេ​ញ​លេញ​ និងម៉ត់ចត់ចំពោះករ​ណីធ្លា​ក់យន្ត​ហោះនោះ​ ដែលបណ្តាលឲ្យមនុស្ស​ចំ​នួន ១៧៦នាក់ស្លាប់ទាំ​​ង​អស់។

ចំណែកអ៊ីរ៉ងបានបដិសេធចំពោះករ​ណី​នោះ។​

ការធ្លាក់យន្តហោះអ៊ុយក្រែនកើតឡើង​តែ​ប៉ុន្មា​នម៉ោ​ងប៉ុណ្ណោះ​ ​ក្រោយពេលអ៊ីរ៉ងបានធ្វើការបា​ញ់​មី​ស៊ីល ស្រោចទៅលើមូលដ្ឋានទ័ពអា​កា​សរប​ស់អា​មេរិច ក្នុងប្រទេសអ៊ី​រ៉ា​ក់។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិច​បា​នធ្វើកា​រប៉ាន់​ស្មា​នថា ពេលវេលានៃការធ្លាក់យន្តហោះប​ង្ហា​ញថា​ យន្តហោះនោះប្រហែលជាត្រូវ​គេ​យល់​ច្រឡំ​ថាជាយន្តហោះ​រ​បស់​អាមេ​រិច​ ខណៈដែលអ៊ីរ៉ងបាន​រៀ​បចំវា​យប្រ​ហារ​សងសឹ​កលើ​អាមេ​រិ​ច។

សារព័ត៌មាន CBS បា​ន​ដកស្រងប្រភពចារ​ក​ម្មអាមេ​រិច​ដោយបា​នលើក​ឡើ​ងថា ផ្កាយរណបចាប់បានរលកសំ​ឡេ​ងនៃ​កា​របាញ់មីស៊ីលជាច្រើ​ន​ ព្រមទាំងសំឡេង​ផ្ទុះ​ដែ​រ។

នៅពេលជាមួយគ្នានេះដែរ​ ​សារព័ត៌មាន Newsweek បានដកស្រង់ប្រភពពី​ម​ន្ទីរ​បញ្ចាកោ​ណ​ និងមន្រ្តីចារកម្មអា​មេ​រិ​ច​ និងអ៊ីរ៉ាក់ថា ពួ​ក​គេជឿជា​ក់ថា ជើងយន្តហោះអ៊ុយក្រែនត្រូវបាន​បា​ញ់ដោ​យមីស៊ី​ល​។

ចំណែកប្រធានាធិបតីអាមេរិច ​បា​ននិ​យាយកា​លពី​ថ្ងៃព្រហ​ស្ប​តិ៍​ថា គាត់មានការសង្ស័​យ​ពីអ្វី​ដែលបា​នកើ​ត​ឡើង ចំពោះយ​ន្ត​ហោះនោះ។​

សូមបញ្ជាក់ថា អ្វីដែលមេដឹកនាំម​ជ្ឈិមប្រទេសមានការស​ង្ស័​យ​ វាកើតឡើងស្របពេលដែលអ៊ី​រ៉​ងប​ដិសេ​ធ​ មិនព្រមប្រគល់ប្រអ​ប់​ខ្មៅនៃ​យន្ត​ហោះ ដែលធ្លាក់នោះទៅឲ្យក្រុ​មហ៊ុន Boeing ឬអាមេរិចឡើ​យ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×