Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀប​ចំ​តំបន់​ប្រវត្តិ​​សា​ស្រ្ត​​យោធា​ ​នៅ​អន្លង់​​​វែង នៃដំណើរកា​រ​អនុ​វត្ត​ន​​យោ​​បាយ​ឈ្នះ​ ឈ្នះ

spot_img

សម្តេចពិជ័យសេនា បានបញ្ជាក់ថា យើងបាន​ដឹង​គ្រប់គ្នាអំពីដំណើរកា​រ​អនុ​វត្តន​យោ​បាយឈ្នះ ឈ្នះ ដែលមានតាមដំណាក់កា​ល​ មានការសាកល្បង ​ដំណើរ​​កា​រ​ចាប់​ផ្ដើម​ និង​ដំណា​ក់​កាល​បំផ្ទុះ រហូតដល់ដំណាក់កាលចុងក្រោយ​ ​គឺនៅទីនេះនៅអន្លង់​​វែ​ង​តែ​ម្ត​ង​។​

ថ្លែងក្នុងពិធីបិទអង្គសិក្ខា​សាលា​ស្តី​ពី​ ការរៀបចំតំបន់ប្រវត្តិសា​ស្រ្ត​​យោ​ធា សន្តិភាព ​និង​ សុខដុមភាព សម្រាប់ប្រជាជន ត្រូវបាន​​ប្រា​រ​ព្ធ​ពិធី​បិទ​នៅ​ថ្ងៃ​​ទី​៨​​ ខែ​​មករា ​ឆ្នាំ​២០២០​ សម្តេច​ពិ​ជ័យ​​សេនា ​ ទៀ ​បាញ់​ បាន​មាន​ប្រសាសន៍​​​ថា៖​ នេះគឺជាសិក្ខាសាលាលើកដំបូង​ ​ស្តី​ពីការ​ពិនិត្យ​សមិទ្ធ​ផលនយោបាយឈ្នះ ឈ្នះ នៅភូ​មិ​សាស្ត្រផ្ទា​ល់ ដែលបានបញ្ចប់សង្គ្រាមក្រោ​យ​គេ។​

សម្តេចពិជ័យសេនា បានរំលឹកឡើងវិញពីអត្ថន័យដ៏​ធំ​ធេង​នៃន​យោបាយឈ្នះ​ ​ឈ្នះ ដែលបានអនុវត្តនៅអន្លង់​វែ​ង។ សម្តេចពិជ័យសេនា បាន​ប​ញ្ជាក់ថា​៖ យើងបាន​ដឹង​គ្រប់គ្នាអំពីដំណើរ​កា​រអនុ​វត្តន​យោបាយ​ឈ្នះ ​ឈ្នះ ដែលមានតាមដំណាក់កាល​ ​មានកា​រសា​ក​ល្បង ដំណើរ​ការ​ចាប់​ផ្ដើម​ និង​ដំណាក់កាល​បំ​ផ្ទុះ រហូតដល់ដំណាក់កាលចុងក្រោ​យ​ ​គឺនៅទីនេះនៅអន្ល​ង់​វែ​ង​តែម្តង​។​ ក្នុ​ងដំណាក់​កាល​​ចុ​ងក្រោយ​មានកា​រប្រមូ​លផ្ដុំ​នៅទីនេះទាំងអស់ ទាំងមេដឹកនាំធំៗខ្មែរក្រហ​ម​ ដែលកន្លងមកពួកគេបានរៀ​ប​ចំយុ​ទ្ធសាស្រ្ត​ច្រេះស៊ី​ដែក​ ឬនយោបាយច្រេះស៊ីដែក​ ​តែចុងក្រោយមិនអាចទប់​បា​ន​​ជា​​មួ​យ​នឹ​ង​​នយោ​​​បាយឈ្នះ ឈ្នះ របស់តេជោសែន។ យើងក៏​អា​ចប្រើប្រាស់និយមន័យ​ និងការអនុវត្តនយោបាយឈ្នះ ​ឈ្នះ​ ឱ្យ​ច្បា​ស់​ថា​ នៅទីនេះ​គឺ​ពិតជាមានកា​រ​រៀប​ចំយ៉ា​ងរឹង​មាំ។​ ឥឡូវសំណង់ទាំងឡាយបា​ន​ក្លាយ​ទៅជាការរៀបចំទេស​ច​រ​ណ៍​​ប្រវ​ត្តិសាស្រ្តយោ​ធា​ ទាំងអាងទឹក សាលារៀន ស្ពាន និងទីតាំងសំខាន់​ៗ​ ​ទាំងឡាយនេះ។ សម្តេចពិជ័យសេនា ទៀ​ ​បាញ់ បាន​បញ្ជាក់​​ប​ន្ថែមថា៖ ការរៀបចំតំបន់ទេសចរណ៍​ប្រ​វត្តិ​សាស្ត្រតែ​មួយ​មុខ គឺអាចនឹងមិនគ្រប់គ្រាន់ ដូ​ច្នេះ​ត្រូវ​រៀបចំដាក់ឱ្យក្លាយទៅជាតំបន់ប្រវ​ត្តិ​សាស្រ្ត​យោធា​ ដែលគ្រប់គ្រងដោយអង្គភាពនៅហ្នឹ​ង​​ក​ន្លែ​ង​ រីឯការប្រើប្រាស់កិច្ចដំណើ​រ​ការ​ដៃ​គូ​ គឺនឹងមានគោលការណ៍​ជា​ក់ស្ដែង​​បន្ថែ​ម​​ទៀត ក្នុងការដឹកនាំនិងបំ​ពេ​ញកា​រងា​រ​របស់​ស្ថាប័ន​ខាង​លើ ចំពោះមុខក្រុមការងារ​ប្រ​វ​ត្តិសាស្ត្រយោ​ធា ក្រុមការងារសាងសង់វិមានឈ្នះ​​​ ឈ្នះ ​នៃ​គណៈ​កម្មការ​សាង​ស​ង់វិ​មានឈ្នះ​ ឈ្នះ និងប្រតិបត្តិការសម្រាប់ធ្វើកិច្ចកា​រ​នេះ​។ ទាក់​ទាក់​ទង​ទៅ​នឹង​​កា​ររៀ​បចំ​សាង​សង់ស្តូបនយោបាយឈ្នះ​ ​ឈ្នះ​ នៅអន្លង់វែង​​ សម្តេចពិជ័យសេនា បានសំ​ដែ​ង​​នូវ​​ជំ​នឿជឿ​ជាក់​ថា៖ អាជ្ញាធរដែនដី ស្រុក ខេត្ត និងក្រុមហ៊ុននានានៅទីនេះ និ​ង​ប្រ​ជាជន​ដែលមា​នស​មាន​​ចិត្ត​ទាំ​ង​​ឡាយ ​ដែល​រក​ទទួលទា​​នមា​ន​​បាន ​ដោយ​សារនយោបា​យ​ឈ្នះ​ ឈ្នះ ពិតជានឹងចូលរួម ព្រោះ​ត​ម្លៃ​​ក៏​មិន​ច្រើន​ពេក​​​ទេ​ តែគុណតម្លៃគឺមានលក្ខ​ណៈ​ធំធេង​។ សម្តេច​ពិជ័យសេនា ​ក៏បានណែនាំ​ដល់​ក្រុម​ការ​ងារ​​​សាង​​សង់​​វិ​មាន​​ឈ្នះ​ ឈ្នះ ត្រូវសហការផ្ដល់គម្រោង និ​ង​ការសហការជាក់ស្ដែងមួយចំនួនអំ​ពី​ស្ថាបត្យ​កម្ម អត្ថន័យ ខ្លឹមសារ និងតឹកតាងនានា ​ដើ​ម្បីបំពេញឱ្យគ្នាទៅវិញទៅមកឲ្យបា​នល្អប្រសើរ ក្នុងការរៀប​ចំ​សាង​សង់​​​ស្តូប​​នេះ​​៕ដោយ៖កូឡាប

spot_img
×