Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ២នាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បានកាប់ម៉ូតូ​ប​ណ្ដាលឱ្យ​ខូច​ខា​​​​ត​​យ៉ា​​​ងធ្ងន់ធ្ងរ ហើយ២នាក់ទៀតកំ​ពុ​ងគេច​ខ្លួន​

spot_img

បន្ទាយមានជ័យ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ របស់ជនរងគ្រោះ០២នាក់ ១​/.ឈ្មោះ ឆាយ សានហ៊ួ ភេទប្រុស អាយុ១៦ឆ្នាំ ២/.ឈ្មោះ ភាព ជីវី ភេទប្រុស អាយុ១៩ឆ្នាំ ពា​ក់ព័ន្ធករណីហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ​កា​លពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី កន្ល​ង​មកនៅ​ចំណុចទល់មុខក្លិបកំសាន្តស្ចារស៊ីធី​ ​ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័​យ ដែលបង្កឡើងដោយជនសង្ស័យ ​ចំ​នួន​០៤​នា​ក់។

រាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ជនសង្ស័យ ​ចំ​នួន​០៤​នា​ក់ រួមមាន ១/.ឈ្មោះ មិល ថៃលេន ២/.ណេង ភារ៉ាត់ ៣/.តុ លេះ ៤/.មិនសា្គល់ឈ្មោះ ។

បើតាមការរៀបរាប់របស់ជនរងគ្រោះទាំង០២នា​ក់​ បានបញ្ជាក់ថា ពេលពួកគេអង្គុយលេងនៅចំណុច​កើ​តហេតុ​ខាង​លើ ស្រាប់តែជនសង្ស័យជិះម៉ូតូចំនួន​០២គ្រឿងមានគ្នា០៤​នា​ក់ ហើយបានយកកាំបិតដេញកាប់ពួក​គេ​តែម្ដ​ង ពេលនោះជនរគ្រោះនាំគ្នារត់ចោល​ម៉ូ​តូ ហើយពួកជនសង្ស័យបានកាប់ម៉ូតូ​ប​ណ្ដាលឱ្យ​ខូចខា​តយ៉ា​ងធ្ងន់ធ្ងរ ហើយរត់គេចខ្លួនបាត់អ​​ស់។ ក្រោយពីទទួលបានពាក្យបណ្ដឹ​ង​ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត បា​ន​ដឹក​នាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ជ​ន​សង្ស័​យបា​នចំ​នួន០២នាក់ ១/.ឈ្មោះ មិល ថៃលេន ២/.ឈ្មោះ ណេង ភារ៉ាត់ នៅចំណុច​ភូមិព្រៃ​ព្រិ​ច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ព្រ​មទាំងដកហូតបានកាំបិតកែច្នៃ០១​ដើ​ម ​ហើយបញ្ជូនមកបញ្ជាការមូលដ្ឋាន​ក្រុ​ង ដើម្បីសាកសួរ និងបញ្ជូនបន្តមកទីបញ្ជាការ​ដ្ឋា​ន អាវុធហត្ថខេត្ត ចាត់កា​រ​បន្ត។
លោកវរសេនីយ៍ឯក ម៉ែ​ន​ ភិរម្យ មេបញ្ជាការរងកងអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌​ ​បានឱ្យដឹងថា កា​រ​ឃាត់ខ្លួ​ននេះ​ធ្វើឡើងដោយបានការអនុញ្ញាតពី​​លោកឧ​ត្តមសេនី​យ៍​ត្រី បោន ប៊ិន មេបញ្ជាការកងអាវុធហត្ថខេត្តផងដែរ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បន្តទៀតថា ក្រោ​យ​ពីបានស្ដាប់ចម្លើយជនសង្ស័​យ​ និងមានពាក្យប​​ណ្ដឹង ព្រមទាំងមាន​វ​ត្ថុ​តាង ឃើញថាមានភាពស៊ីសង្វា​ក់​គ្នា ​អាចចោទប្រកាន់ពីបទល្មើស​បំ​ផ្លាញទ្រ​ព្យសម្ប​ត្តិអ្ន​កដទៃ។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់​ ​និង​វ​ត្ថុតាង ត្រូវបានកម្លាំងជំនា​ញ​បទ​ល្មើសព្រហ្ម​ទណ្ឌ​កសាង​សំណុំរឿ​ង បញ្ជូនទៅសាលាដំបូងខេត្តចា​ត់​ការ​តាមច្បាប់ ចំណែកជនសង្ស័យ០​២​នាក់​ទៀត ដែលបានគេចខ្លួនកម្លាំងកំពុង​ស្រាវជ្រាវចាប់ខ្លួនបន្ត៕​​ដោយ៖កូឡាប

spot_img
×