Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នា​ក់​ពីបទ​កាប់​រុករា​ន​ដី​ព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ​ក្នុ​ង​តំបន់​ការពា​រធ​ម្មជាតិ នៅខេត្តមណ្ឌលគិរី​

spot_img

ខេត្តមណ្ឌលគិរី៖ ជនត្រូវចោទ១រូបត្រូវបាន​ចៅ​ក្រម​ស៊ើ​បសួរសាលាដំបូង​ខេ​ត្ត​មណ្ឌ​ល​គិរី សម្រេចឃុំខ្លួនដាក់ពន្ធនា​គា​រប​ណ្ដោះអាស​ន្ន​ ពីបទកាប់​គាស់ និងរុករាន​ដីព្រៃ ដើម្បីយកដីធ្វើជាកម្ម​សិ​ទ្ធិ តាមមាត្រា៦២​ ​បទល្មើសធនធា​ន​ធ​ម្មជាតិ​ថ្នាក់ទី៤ នៃច្បាប់ស្ដីពីធន​ធា​ន​ធម្ម​ជាតិ។

ជនត្រូវចោទរូបនេះ មា​ន​ឈ្មោះ​ សឹក ម៉ាណ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចុងផា​ង​ ឃុំពូ​ជ្រៃ ស្រុ​កពេ​ជ្រាដា​ ខេត្តមណ្ឌលគិរី​ ​ត្រូវបានមន្ត្រីឧទ្យានុរក្ស​ដែ​នជ​ម្រកស​ត្វព្រៃ​ស្រែព​ក​។

ការឃាត់ខ្លួននេះ ស​មត្ថកិ​ច្ច បានចាប់ឃាត់​ខ្លួ​ន និងដកហូតវត្ថុតាង​រណារយ​ន្តចំនួ​ន១​គ្រឿង កាលពីវេលាម៉ោង៩យប់​ ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ​នៅ​ចំណុច​អូរ​​ជីមីស ស្ថិតក្នុងភូមិចុ​ង​ផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេ​ត្តមណ្ឌ​ល​គិរី ក្នុងដែនជម្រកស​ត្វ​ព្រៃស្រែ​ព​ក ខណៈជនសង្ស័​យ​រូ​ប​នេះ កំពុងធ្វើសកម្មភាពកា​ប់​គាស់ និងរុករានដីព្រៃដោយ​ខុ​សច្បា​ប់។​

បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សដែ​ន​ជម្រ​កសត្វ​ព្រៃស្រែ​ព​ក បានចងក្រងសំណុំរឿ​ង​តាម​នី​តិ​វិធី ហើយត្រូវបានសាលាដំបូ​ង​ខេត្ត​ម​ណ្ឌ​ល​គិរី ចេញដីកាសម្រេចឃុំខ្លួនជ​ន​សង្ស័យ​ខាង​លើ​នេះ ជាបណ្ដោះអា​ស​ន្ន​ ដាក់ពន្ធនាគារ៕​ ដោយ៖ ដែន សីមា

spot_img
×